ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
87 : 12

يَٰبَنِيَّ ٱذۡهَبُواْ فَتَحَسَّسُواْ مِن يُوسُفَ وَأَخِيهِ وَلَا تَاْيۡـَٔسُواْ مِن رَّوۡحِ ٱللَّهِۖ إِنَّهُۥ لَا يَاْيۡـَٔسُ مِن رَّوۡحِ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡكَٰفِرُونَ

ឪពុករបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ ឱកូនៗរបស់ពុក! ចូរពួកឯងទៅ ហើយស៊ើបសួររកដំណឹងរបស់យូសុះ និងប្អូនប្រុសរបស់គេចុះ ហើយចូរពួកឯងកុំអស់សង្ឃឹមពីការធ្វើឲ្យមានភាពធូរស្បើយរបស់អល់ឡោះ និងការដោះទុក្ខព្រួយរបស់ទ្រង់ពីខ្ញុំបម្រើរបស់ទ្រង់ឲ្យសោះ។ ជាការពិតណាស់ គ្មានជនណាដែលអស់សង្ឃឹមពីការធ្វើឲ្យធូរស្បើយរបស់អល់ឡោះ និងការដោះទុក្ខព្រួយរបស់ទ្រង់(ចំពោះគេ)នោះទេ លើកលែងតែក្រុមដែលប្រឆាំងប៉ុណ្ណោះ ដោយសារតែពួកគេមិនដឹងពីភាពធំធេងនៃសមត្ថភាពរបស់អល់ឡោះ និងការប្រោសប្រទានដែលទ្រង់មិនបានស្តែងឲ្យពួកគេបានដឹង។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• عظم معرفة يعقوب عليه السلام بالله حيث لم يتغير حسن ظنه رغم توالي المصائب ومرور السنين.
• ភាពធំធេងនៃការយល់ដឹងរបស់ព្យាការីយ៉ាក់កូបចំពោះអល់ឡោះជាម្ចាស់ ដោយគាត់មិនផ្លាស់ប្តូរ ឬប្រែប្រួលនូវការគិតស្មានល្អរបស់គាត់ចំពោះអល់ឡោះជាម្ចាស់នោះទេ ទោះបីជាគាត់ជួបប្រទះនូវគ្រោះ និងពេលវេលាកន្លងផុតទៅយូរយ៉ាងណាក៏ដោយ។ info

• من خلق المعتذر الصادق أن يطلب التوبة من الله، ويعترف على نفسه ويطلب الصفح ممن تضرر منه.
• ក្នុងចំណោមសីលធម៌នៃអ្នកសុំការអភ័យទោសកំហុសដ៏ពិតៗនោះ គឺគេត្រូវសុំការអភ័យទោសពីអល់ឡោះ ហើយទទួលស្គាល់ចំពោះកំហុសរបស់ខ្លួន ព្រមទាំងសុំការលើកលែងទោសពីអ្នកដែលគេធ្លាប់បានធ្វើទង្វើមិនគប្បីទៅលើ។ info

• بالتقوى والصبر تنال أعظم الدرجات في الدنيا وفي الآخرة.
• តាមរយៈការកោតខ្លាច និងការអត់ធ្មត់ គឺទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ info

• قبول اعتذار المسيء وترك الانتقام، خاصة عند التمكن منه، وترك تأنيبه على ما سلف منه.
• ទទួលយកនូវការសុំទោសពីមនុស្សអាក្រក់ និងបោះបង់ចោលនូវការចងគុំនុំ សងសឹកគ្នា ជាពិសេសនៅពេលដែលគេអាចសងសឹកបាន ហើយបោះបង់ចោលការស្តីបន្ទោសចំពោះកំហុសកន្លងមក។ info