ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
56 : 12

وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ يَتَبَوَّأُ مِنۡهَا حَيۡثُ يَشَآءُۚ نُصِيبُ بِرَحۡمَتِنَا مَن نَّشَآءُۖ وَلَا نُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ

ហើយដូចដែលយើង(អល់ឡោះ)បានប្រទានឲ្យព្យាការីយូសុះនូវភាពស្អាតស្អំ(មិនពាក់ព័ន្ធនឹងរឿងអសីលធម៌) និងការរួចខ្លួនចេញពីមន្ទីរឃុំឃាំងនេះដែរ យើងក៏បានប្រទានឲ្យគេនូវអំណាចគ្រប់គ្រងនៅលើទឹកដីអេហ្ស៊ីបនេះ ដោយគេអាចស្នាក់នៅនិងធ្វើដំណើរទៅកាន់ទីកន្លែងណាក៏បានតាមដែលគេប្រាថ្នា។ យើងប្រទាននូវក្តីមេត្តាករុណារបស់យើងនៅក្នុងលោកិយនេះទៅចំពោះខ្ញុំបម្រើរបស់យើងទាំងឡាយណាដែលយើងប្រាថ្នា ហើយយើងមិនបំបាត់នូវផលបុណ្យរបស់បណ្តាអ្នកដែលធ្វើអំពើល្អឡើយ។ ផ្ទុយទៅវិញ យើងនឹងតបស្នងចំពោះគេវិញយ៉ាងពេញលេញដោយមិនឲ្យខ្វះបន្តិចណាឡើយ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• من أعداء المؤمن: نفسه التي بين جنبيه؛ لذا وجب عليه مراقبتها وتقويم اعوجاجها.
• ក្នុងចំណោមសត្រូវរបស់អ្នកមានជំនឿនោះ គឺចំណង់តណ្ហារបស់គេផ្ទាល់ដែលនៅជាប់ជាមួយនឹងរូបគេ។ ដូចនេះ ចាំបាច់លើគេត្រូវឃ្លាំមើល និងកែតម្រង់វាកុំឲ្យវៀចវេរ។ info

• اشتراط العلم والأمانة فيمن يتولى منصبًا يصلح به أمر العامة.
• គេដាក់លក្ខខណ្ឌថា ចាំបាច់ត្រូវមានចំណេះដឹងនិងភាពស្មោះត្រង់ចំពោះអ្នកដែលត្រូវបានគេតែងតាំងឲ្យកាន់តំណែងណាមួយដែលពាក់ព័ន្ធនឹងកិច្ចការដែលជាប្រយោជន៍រួម។ info

• بيان أن ما في الآخرة من فضل الله، إنما هو خير وأبقى وأفضل لأهل الإيمان.
• បញ្ជាក់ថា ពិតប្រាកដណាស់ ការប្រោសប្រណីរបស់អល់ឡោះជាម្ចាស់ដែលមាននៅថ្ងៃបរលោក គឺល្អប្រសើរ និងឋិតថេរ ហើយល្អបំផុតសម្រាប់អ្នកដែលមានជំនឿ។ info

• جواز طلب الرجل المنصب ومدحه لنفسه إن دعت الحاجة، وكان مريدًا للخير والصلاح.
• អនុញ្ញាតឲ្យបុគ្គលម្នាក់អាចស្នើសុំតំណែងណាមួយ ហើយលើកសរសើរពីគុណសម្បត្តិរបស់ខ្លួន ប្រសិនបើកាលៈទេសៈតម្រូវ ហើយរូបគេជាអ្នកដែលចង់បានភាពល្អប្រសើរ និងផលប្រយោជន៍រួម។ info