ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

external-link copy
13 : 11

أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِعَشۡرِ سُوَرٖ مِّثۡلِهِۦ مُفۡتَرَيَٰتٖ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ

ឬមួយពួកមុស្ហរីគីននឹងនិយាយថាៈ មូហាំម៉ាត់បានប្រឌិតនូវគម្ពីរគួរអាននេះឡើង ហើយវាមិនមែនជាវ៉ាហ៊ីមកពីអល់ឡោះជាម្ចាស់នោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកដែលចោទប្រកាន់អ្នកដូច្នោះថាៈ ចូរពួកអ្នកនាំយកដប់ជំពូកដែលពួកអ្នកអាចបង្កើតឡើងឲ្យដូចនឹងគម្ពីរគួរអានដែលពួកអ្នកចោទប្រកាន់ថា វាត្រូវបានគេប្រឌិតឡើងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាដែលពួកអ្នកអាចហៅពួកគេបានដើម្បីសុំឲ្យពួកគេជួយពួកអ្នកលើកិច្ចការនេះចុះ ប្រសិនបើពួកអ្នក ជាពួកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ គម្ពីរគួរអានត្រូវបានគេប្រឌិតឡើងមែននោះ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• تحدي الله تعالى للمشركين بالإتيان بعشر سور من مثل القرآن، وبيان عجزهم عن الإتيان بذلك.
• អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើពួកមុស្ហរីគីនឲ្យនាំមកនូវជំពូកចំនួនដប់ដែលដូចទៅនឹងគម្ពីរគួរអាន និងបញ្ជាក់ពីការអសមត្ថភាពរបស់ពួកគេក្នុងការនាំវាមក។ info

• إذا أُعْطِي الكافر مبتغاه من الدنيا فليس له في الآخرة إلّا النار.
• នៅពេលដែលគេប្រទានឲ្យពួកគ្មានជំនឿនូវការសោយសុខក្នុងលោកិយហើយនោះ ពិតណាស់ នៅថ្ងៃបរលោក ពួកគេគ្មានអ្វីត្រូវទទួលបានក្រៅពីភ្លើងនរកនោះទេ។ info

• عظم ظلم من يفتري على الله الكذب وعظم عقابه يوم القيامة.
• ការបំពានដែលធ្ងន់ធ្ងរជាងគេ គឺអ្នកដែលប្រឌិតភូតកុហកទៅកាន់អល់ឡោះ ហើយគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនាថ្ងៃបរលោក។ info