ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
118 : 11

وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةٗ وَٰحِدَةٗۖ وَلَا يَزَالُونَ مُخۡتَلِفِينَ

ហើយប្រសិនបើម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនាធ្វើឲ្យមនុស្សលោកទាំងអស់ក្លាយជាប្រជាជាតិតែមួយដែលស្ថិតនៅលើការពិតនោះ ទ្រង់ពិតជានឹងធ្វើវាជាមិនខាន ប៉ុន្តែទ្រង់ពុំមានចេតនាដូច្នោះឡើយ។ ដូច្នេះ ពួកគេនៅតែបន្តមានការខ្វែងគំនិតគ្នាចំពោះវា ដោយសារតែការធ្វើតាមចំណង់តណ្ហានិងការបំពាន។ info
التفاسير:

external-link copy
119 : 11

إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ

លើកលែងតែជនណាដែលអល់ឡោះទ្រង់មានក្តីមេត្តាករុណាចំពោះពួកគេ ដោយបង្ហាញផ្លូវពួកគេទៅកាន់ការចង្អុលបង្ហាញប៉ុណ្ណោះ។ ពិតណាស់ ពួកគេនឹងមិនមានការខ្វែងគំនិតគ្នានោះទេចំពោះភាពជាម្ចាស់តែមួយរបស់អល់ឡោះនោះ។ ព្រោះតែការសាកល្បងនឹងការខ្វែងគំនិតគ្នានេះហើយទើបទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យសន្យានៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់រួចជាស្រេចដែលទ្រង់កំណត់វាតាំងពីបុព្វេមកម្លេះ (ដែលពាក្យសន្យា)នោះគឺ ទ្រង់នឹងបំពេញឋាននរកជើហាន់ណាំនោះដោយជនទាំងឡាយណាដែលដើរតាមស្ហៃតនក្នុងចំណោមពពួកជិននិងមនុស្សលោក។ info
التفاسير:

external-link copy
120 : 11

وَكُلّٗا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٞ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ

ហើយរាល់ដំណឺងទាំងអស់ដែលយើងបាននិទានវាប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងចំណោមរឿងរ៉ាវរបស់អ្នកនាំសារជំនាន់មុនអ្នកនោះ គឺដើម្បីឲ្យចិត្តរបស់អ្នកមានភាពនឹងនរនៅលើការពិត និងពង្រឹងវាឲ្យរឹងមាំ។ ហើយនៅក្នុងជំពូកនេះ គឺបាននាំមកឲ្យអ្នកនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា ហើយនៅក្នុងជំពូកនេះផងដែរ គឺបាននាំមកឲ្យអ្នកនូវការទូន្មានសម្រាប់ពួកប្រឆាំង និងជាការរំលឹកដាស់តឿនដល់បណ្តាអ្នកដែលមានជំនឿ ដែលពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍ពីការរំលឹក។ info
التفاسير:

external-link copy
121 : 11

وَقُل لِّلَّذِينَ لَا يُؤۡمِنُونَ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنَّا عَٰمِلُونَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿចំពោះអល់ឡោះ និងពួកដែលមិនគោរពសក្ការៈចំពោះទ្រង់តែមួយគត់ថាៈ ចូរពួកអ្នកអនុវត្តតាមមាគ៌ារបស់ពួកអ្នកក្នុងការប្រឆាំងនឹងការពិត និងរារាំងអ្នកដទៃអំពីវាចុះ។ ចំណែកឯពួកយើងវិញ ក៏ជាអ្នកដែលអនុវត្តតាមមាគ៌ារបស់ពួកយើង និងប្រកាន់ខ្ជាប់នឹងវា ព្រមទាំងអំពាវនាវទៅកាន់វានិងអត់ធ្មត់ចំពោះវាទៀតផង។ info
التفاسير:

external-link copy
122 : 11

وَٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ

ហើយចូរពួកអ្នករង់ចាំមើលចុះនូវអ្វីដែលនឹងធ្លាក់មកលើពួកយើង។ ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលនូវអ្វីដែលនឹងធ្លាក់ទៅលើពួកអ្នកដូចគ្នាដែរ។ info
التفاسير:

external-link copy
123 : 11

وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ

ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ កិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងប្រគល់ការទុកចិត្តលើកិច្ចការទាំងអស់របស់អ្នកចំពោះទ្រង់ចុះ។ ហើយម្ចាស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់មហាដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើដែលគេបានសាង។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• بيان الحكمة من القصص القرآني، وهي تثبيت قلب النبي صلى الله عليه وسلم وموعظة المؤمنين.
• បញ្ជាក់អំពីបុព្វហេតុនៃការលើកឡើងពីរឿងរ៉ាវប្រវត្តិសាស្ត្រនៅក្នុងគម្ពីរគួរអាន នោះគឺដើម្បីពង្រឹងដួងចិត្តព្យាការី និងជាដំបូន្មានសម្រាប់អ្នកដែលមានជំនឿ។ info

• انفراد الله تعالى بعلم الغيب لا يشركه فيه أحد.
• អល់ឡោះតែមួយគត់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ ដោយគ្មាននរណាម្នាក់ក្រៅពីទ្រង់អាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ។ info

• الحكمة من نزول القرآن عربيًّا أن يعقله العرب؛ ليبلغوه إلى غيرهم.
• បុព្វហេតុនៃការបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ គឺដើម្បីឲ្យពួកអារ៉ាប់ស្វែងយល់ ហើយផ្សព្វផ្សាយវាទៅដល់អ្នកផ្សេង។ info

• اشتمال القرآن على أحسن القصص.
• គម្ពីរគួរអានប្រមូលផ្តុំទៅដោយរឿងរ៉ាវប្រត្តិសាស្ត្រដែលល្អៗជាច្រើន។ info