ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
7 : 10

إِنَّ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا وَرَضُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَٱطۡمَأَنُّواْ بِهَا وَٱلَّذِينَ هُمۡ عَنۡ ءَايَٰتِنَا غَٰفِلُونَ

ពិតប្រាកដណាស់ ពួកគ្មានជំនឿដែលមិនសង្ឃឹមថានឹងជួបអល់ឡោះជាម្ចាស់ដែលជាហេតុនាំឲ្យពួកគេគោរពកោតខ្លាចអល់ឡោះ ឬក៏រីករាយចំពោះការជួបទ្រង់ ហើយពួកគេពេញចិត្តនឹងការរស់នៅក្នុងលោកិយដែលនឹងវិនាសអន្តរាយជាងការរស់នៅក្នុងថ្ងៃបរលោកដែលអមតៈ ហើយពួកគេរស់នៅក្នុងវា(លោកិយ)ដោយភាពសប្បាយរីករាយនឹងវា ហើយនិងពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងបណ្ដាភស្តុតាងទាំងឡាយរបស់ទ្រង់ដោយភាពព្រងើយកន្តើយនោះ។ info
التفاسير:

external-link copy
8 : 10

أُوْلَٰٓئِكَ مَأۡوَىٰهُمُ ٱلنَّارُ بِمَا كَانُواْ يَكۡسِبُونَ

ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ កន្លែងស្នាក់នៅរបស់ពួកគេដែលពួកគេនឹងស្នាក់នៅនោះ គឺឋាននរក ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តនៃការប្រឆាំង និងការបដិសេធនឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
9 : 10

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ يَهۡدِيهِمۡ رَبُّهُم بِإِيمَٰنِهِمۡۖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُ فِي جَنَّٰتِ ٱلنَّعِيمِ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ អល់ឡោះជាម្ចាស់នឹងផ្ដល់ការចង្អុលបង្ហាញដល់ពួកគេឲ្យប្រព្រឹត្តនូវអំពើល្អដែលនាំទៅរកការពេញចិត្តពីទ្រង់ ដោយសារតែការមានជំនឿរបស់ពួកគេ។ បន្ទាប់មក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដ៏សែនរីករាយជាអមតៈ ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។ info
التفاسير:

external-link copy
10 : 10

دَعۡوَىٰهُمۡ فِيهَا سُبۡحَٰنَكَ ٱللَّهُمَّ وَتَحِيَّتُهُمۡ فِيهَا سَلَٰمٞۚ وَءَاخِرُ دَعۡوَىٰهُمۡ أَنِ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ

ការបួងសួងរបស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺការលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ ហើយពាក្យស្វាគមន៍របស់អល់ឡោះទៅកាន់ពួកគេ និងពាក្យស្វាគមន៍របស់ម៉ាឡាអ៊ីកាត់ ហើយនិងពាក្យស្វាគមន៍គ្នាទៅវិញទៅមករបស់ពួកគេគឺ សាឡាម(សន្តិភាព)។ ហើយពួកគេបញ្ចប់ការបួងសួងរបស់ពួកគេ ដោយការកោតសរសើរចំពោះអល់ឡោះដែលជាម្ចាស់នៃអ្វីៗទាំងអស់។ info
التفاسير:

external-link copy
11 : 10

۞ وَلَوۡ يُعَجِّلُ ٱللَّهُ لِلنَّاسِ ٱلشَّرَّ ٱسۡتِعۡجَالَهُم بِٱلۡخَيۡرِ لَقُضِيَ إِلَيۡهِمۡ أَجَلُهُمۡۖ فَنَذَرُ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ

ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់មនុស្ស (ពេលដែលពួកគេបួងសួងសុំ)ទៅលើខ្លួនរបស់ពួកគេ កូនចៅរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដោយប្រការអាក្រក់ណាមួយនៅពេល(ដែលពួកគេ)មានការខឹងសម្បា ដូចដែលទ្រង់ឆ្លើយតបចំពោះពួកគេ(ភ្លាមៗ)នៅពេលដែលពួកគេបួងសួងសុំនូវប្រការល្អនោះ ប្រាកដជាពួកគេនឹងត្រូវវិនាសអន្តរាយជាមិនខាន។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់ពន្យារពេលឲ្យពួកគេ ដោយទុកឲ្យពួកដែលមិនរំពឹងថានឹងជួបទ្រង់នោះឲ្យពួកគេមានការស្ទាក់ស្ទើរ មិនមានភាពច្បាស់លាស់ចំពោះថ្ងៃជំនំជម្រះ(ពីព្រោះពួកគេមិនមានការភ័យខ្លាចទណ្ឌកម្មឡើយ ហើយក៏មិនចង់បានផលបុណ្យអ្វីនោះដែរ)។ info
التفاسير:

external-link copy
12 : 10

وَإِذَا مَسَّ ٱلۡإِنسَٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوۡ قَاعِدًا أَوۡ قَآئِمٗا فَلَمَّا كَشَفۡنَا عَنۡهُ ضُرَّهُۥ مَرَّ كَأَن لَّمۡ يَدۡعُنَآ إِلَىٰ ضُرّٖ مَّسَّهُۥۚ كَذَٰلِكَ زُيِّنَ لِلۡمُسۡرِفِينَ مَا كَانُواْ يَعۡمَلُونَ

ហើយនៅពេលដែលជំងឺ ឬស្ថានភាពអាក្រក់ណាមួយកើតឡើងចំពោះពួកដែលបំពានលើខ្លួនឯងនោះ គេបានបួងសួងសុំពីយើងយ៉ាងទន់ភ្លន់ និងឱនលំទោន ដោយដេកផ្អៀង ឬអង្គុយ ឬឈរ ដោយសង្ឃឹមថា គេ(អល់ឡោះ)នឹងដកយកគ្រោះថ្នាក់នោះពីរូបគេ។ តែនៅពេលដែលយើងទទួលយកនូវការបួងសួងរបស់គេ និងបានដកយកគ្រោះចេញពីរូបគេ គេក៏បានបន្តធ្វើដូចកាលពីមុន ហាក់បីដូចជារូបគេមិនបានបួងសួងសុំពីយើងឲ្យដកយកគ្រោះដែលគេជួបប្រទះនោះដូច្នោះដែរ។ ដូចដែលគេបានលម្អ សម្រាប់អ្នកដែលងាកចេញ(ពីការពិត)រូបនេះដោយឲ្យគេបន្តស្ថិតនៅក្នុងការវង្វេងរបស់គេនោះដែរ គេក៏បានតុបតែងលម្អសម្រាប់ពួកដែលបំពានព្រំដែនរបស់អល់ឡោះ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានសាងនៃការប្រឆាំងនិងការប្រព្រឹត្តល្មើស ដោយពួកគេនឹងមិនបោះបង់វា(ការប្រឆាំង)ឡើយ។ info
التفاسير:

external-link copy
13 : 10

وَلَقَدۡ أَهۡلَكۡنَا ٱلۡقُرُونَ مِن قَبۡلِكُمۡ لَمَّا ظَلَمُواْ وَجَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ وَمَا كَانُواْ لِيُؤۡمِنُواْۚ كَذَٰلِكَ نَجۡزِي ٱلۡقَوۡمَ ٱلۡمُجۡرِمِينَ

ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជាច្រើនជំនាន់មកហើយមុនពួកអ្នក(ឱពួកមុស្ហរីគីន) ដោយសារតែការប្រឆាំងរបស់ពួកគេនឹងបណ្ដាអ្នកនាំសារអល់ឡោះ និងការប្រព្រឹត្តអំពើល្មើសរបស់ពួកគេ។ ហើយពិតប្រាកដណាស់ បណ្ដាអ្នកនាំសាររបស់ពួកគេដែលយើងបានបញ្ចូនពួកគេទៅនោះ បាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់ពួកគេចំពោះអ្វីដែលពួកគេ(អ្នកនាំសារ)បាននាំមកពីម្ចាស់របស់ពួកគេ ប៉ុន្តែពួកគេមិនមានជំនឿនោះឡើយ ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ការមានជំនឿ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេទទួលនូវភាពបរាជ័យ ហើយទ្រង់មិនចង្អុលបង្ហាញពួកគេទៅកាន់ការមានជំនឿនោះឡើយ។ ដូចដែលយើងបានតបស្នងចំពោះបណ្ដាប្រជាជាតិដែលបំពានទាំងនោះដែរ យើងនឹងតបស្នងពួកដែលមានលក្ខណៈដូចពួកគេនេះនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។ info
التفاسير:

external-link copy
14 : 10

ثُمَّ جَعَلۡنَٰكُمۡ خَلَٰٓئِفَ فِي ٱلۡأَرۡضِ مِنۢ بَعۡدِهِمۡ لِنَنظُرَ كَيۡفَ تَعۡمَلُونَ

ក្រោយមក យើងបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យបន្តវេនពីប្រជាជាតិដែលបដិសេធដែលយើងបានបំផ្លាញទាំងនោះ ដើម្បីយើងនឹងមើលថា តើពួកអ្នកនឹងធ្វើដូចម្ដេច? តើពួកអ្នកនឹងសាងនូវអំពើល្អដែលនឹងទទួលបានផលបុណ្យ ឬក៏ពួកអ្នកនឹងសាងនូវអំពើអាក្រក់ដែលនឹងទទួលនូវទណ្ឌកម្ម? info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• لطف الله عز وجل بعباده في عدم إجابة دعائهم على أنفسهم وأولادهم بالشر.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះបណ្ដាខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់មិនឆ្លើយទៅនឹងការបួងសួងសុំប្រការអាក្រក់របស់ពួកគេ(ឲ្យកើតឡើង)លើខ្លួនរបស់ពួកគេ និងកូនចៅរបស់ពួកគេនោះទេ។ info

• بيان حال الإنسان بالدعاء في الضراء والإعراض عند الرخاء والتحذير من الاتصاف بذلك.
• បញ្ជាក់ប្រាប់ពីស្ថានភាពរបស់មនុស្ស ដោយពួកគេបួងសួងសុំពីអល់ឡោះនៅក្នុងពេលជួបគ្រោះអាសន្ន ហើយពួកគេបែរងាកចេញពីទ្រង់វិញនៅពេលដែលមានភាពសុខសាន្ត ហើយនិងព្រមានមិនឲ្យយកគំរូតាមអ្នកដែលមានលក្ខណៈបែបនេះ។ info

• هلاك الأمم السابقة كان سببه ارتكابهم المعاصي والظلم.
• ការបំផ្លាញប្រជាជាតិជំនាន់មុនៗ គឺដោយសារតែពួកគេប្រព្រឹត្តអំពើល្មើស និងបំពាន។ info