ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞ߭ߊ߬ߡߌ߰ߙߌ߬ߞߊ߲ ߘߟߊߡߌߘߊ - ߖߘߍ߬ߞߟߏ߬ߦߊ߬ ߡߌߙߌ߲ߘߌ ߟߊߥߙߎߞߌ߫

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
12 : 4

۞ وَلَكُمۡ نِصۡفُ مَا تَرَكَ أَزۡوَٰجُكُمۡ إِن لَّمۡ يَكُن لَّهُنَّ وَلَدٞۚ فَإِن كَانَ لَهُنَّ وَلَدٞ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكۡنَۚ مِنۢ بَعۡدِ وَصِيَّةٖ يُوصِينَ بِهَآ أَوۡ دَيۡنٖۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكۡتُمۡ إِن لَّمۡ يَكُن لَّكُمۡ وَلَدٞۚ فَإِن كَانَ لَكُمۡ وَلَدٞ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكۡتُمۚ مِّنۢ بَعۡدِ وَصِيَّةٖ تُوصُونَ بِهَآ أَوۡ دَيۡنٖۗ وَإِن كَانَ رَجُلٞ يُورَثُ كَلَٰلَةً أَوِ ٱمۡرَأَةٞ وَلَهُۥٓ أَخٌ أَوۡ أُخۡتٞ فَلِكُلِّ وَٰحِدٖ مِّنۡهُمَا ٱلسُّدُسُۚ فَإِن كَانُوٓاْ أَكۡثَرَ مِن ذَٰلِكَ فَهُمۡ شُرَكَآءُ فِي ٱلثُّلُثِۚ مِنۢ بَعۡدِ وَصِيَّةٖ يُوصَىٰ بِهَآ أَوۡ دَيۡنٍ غَيۡرَ مُضَآرّٖۚ وَصِيَّةٗ مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَلِيمٞ

ហើយសម្រាប់ពួកអ្នក(ជាប្ដី)ត្រូវទទួលបានពាក់កណ្ដាល នៃមរតកដែលបណ្ដាភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើ ពួកនាងគ្មានកូន។ តែបើពួកនាងមានកូនវិញ គឺពួកអ្នកទទួលបាន មួយភាគបួនពីមរតកដែលពួកនាងបានបន្សល់ទុក បន្ទាប់ពីដកបណ្ដាំ មរតកដែលពួកនាង(សព)ផ្ដែផ្ដាំ ឬសងបំណុលរួច។ រីឯពួកនាង(ជា ភរិយា)វិញត្រូវទទួលបានមួយភាគបួនពីមរតកដែលពួកអ្នក(ប្ដី) បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូនទេនោះ។ តែបើពួកអ្នក មានកូនវិញ គឺពួកនាងទទួលបានមួយភាគប្រាំបីប៉ុណ្ណោះពីមរតក ដែលពួកអ្នកបានបន្សល់ទុកបន្ទាប់ពីបណ្ដាំមរតកដែលពួកអ្នក(សព) ផ្ដែផ្ដាំ ឬសងបំណុលរួច។ ដោយឡែកបុរសឬស្រី្ដ(សព)ដែលគ្មាន កូនគ្មានឪពុក តែគាត់មានបងប្អូនប្រុសម្នាក់ ឬបងប្អូនស្រីម្នាក់គឺ គេម្នាក់ៗទទួលបានមួយភាគប្រាំមួយ។ តែបើពួកគេមានចំនួនលើស ពីពីរនាក់ គឺពួកគេទទួលបានមួយភាគបីរួមគ្នាបន្ទាប់ពីដកបណ្ដាំ មរតករបស់សពឬសងបំណុលរួចដោយគ្មានការប៉ះទង្គិច(លើអ្នក ទទួលមរតក)ឡើយ។ (ទាំងនេះ)ជាបពា្ជាមកពីអល់ឡោះ។ អល់ឡោះមហាដឹង មហាអត់ធ្មត់ ។ info
التفاسير:

external-link copy
13 : 4

تِلۡكَ حُدُودُ ٱللَّهِۚ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدۡخِلۡهُ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ទាំងនេះគឺជាច្បាប់របស់អល់ឡោះ។ អ្នកណាដែលប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ អល់ឡោះនឹងបញ្ចូល គេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួក គេនៅក្នុងនោះជាអមតៈ។ ហើយនោះគឺជាជោគជ័យមួយដ៏ធំធេង។ info
التفاسير:

external-link copy
14 : 4

وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ وَيَتَعَدَّ حُدُودَهُۥ يُدۡخِلۡهُ نَارًا خَٰلِدٗا فِيهَا وَلَهُۥ عَذَابٞ مُّهِينٞ

ផ្ទុយទៅវិញអ្នកណាដែលប្រឆាំងនឹងអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់ដោយបំពានទៅលើក្រិត្យច្បាប់របស់ទ្រង់ អល់ឡោះនឹងបញ្ចូលគេទៅក្នុងឋាននរក ដោយគេនៅក្នុងនោះ ជាអមតៈ ហើយគេនឹងទទួលទារុណកម្មយ៉ាងអាម៉ាស់បំផុត។ info
التفاسير: