पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद : रुव्वाद अनुवाद केन्द्र ।

رقم الصفحة:close

external-link copy
6 : 2

إِنَّ ٱلَّذِينَ كَفَرُواْ سَوَآءٌ عَلَيۡهِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនោះ ទោះបីជាអ្នក(ព្យាការីមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬមិនដាស់តឿនព្រមានពួកគេក៏ដោយ ក៏ពួកគេនៅតែគ្មានជំនឿដដែល។ info
التفاسير:

external-link copy
7 : 2

خَتَمَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَعَلَىٰ سَمۡعِهِمۡۖ وَعَلَىٰٓ أَبۡصَٰرِهِمۡ غِشَٰوَةٞۖ وَلَهُمۡ عَذَابٌ عَظِيمٞ

(ដោយសារតែ)អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតលើដួងចិត្ដរបស់ពួកគេ និងទៅលើការស្តាប់ឮរបស់ពួកគេ ថែមទាំងបានដាក់របាំងទៅលើការមើលឃើញរបស់ពួកគេ(មិនឲ្យមើលឃើញការពិត)។ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
8 : 2

وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ وَبِٱلۡيَوۡمِ ٱلۡأٓخِرِ وَمَا هُم بِمُؤۡمِنِينَ

ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលនិយាយថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ខណៈដែល(ធាតុពិត)ពួកគេពុំមែនជាអ្នកដែលមានជំនឿឡើយ។ info
التفاسير:

external-link copy
9 : 2

يُخَٰدِعُونَ ٱللَّهَ وَٱلَّذِينَ ءَامَنُواْ وَمَا يَخۡدَعُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ

(ពួកគេគិតស្មានថា) ពួកគេកំពុងតែបោកប្រាស់អល់ឡោះ និងបណ្ដាអ្នកដែលមានជំនឿ ខណៈដែល(ជាក់ស្តែង) ពួកគេកំពុងតែបោកប្រាស់ខ្លួនឯងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
10 : 2

فِي قُلُوبِهِم مَّرَضٞ فَزَادَهُمُ ٱللَّهُ مَرَضٗاۖ وَلَهُمۡ عَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡذِبُونَ

នៅក្នុងចិត្តពួកគេមានជំងឺ(មន្ទិលសង្ស័យ) ហើយអល់ឡោះបានបន្ថែមនូវជំងឺនោះដល់ពួកគេថែមទៀត។ ហើយសម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុតដោយសារតែអ្វីដែលពួកគេបានបដិសេធ។ info
التفاسير:

external-link copy
11 : 2

وَإِذَا قِيلَ لَهُمۡ لَا تُفۡسِدُواْ فِي ٱلۡأَرۡضِ قَالُوٓاْ إِنَّمَا نَحۡنُ مُصۡلِحُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកពុតត្បុត)ថា៖ ចូរពួកអ្នកកុំឱ្យបង្កវិនាសកម្មនៅលើផែនដី ពួកគេបានតបថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ។ info
التفاسير:

external-link copy
12 : 2

أَلَآ إِنَّهُمۡ هُمُ ٱلۡمُفۡسِدُونَ وَلَٰكِن لَّا يَشۡعُرُونَ

តើពុំមែនទេឬ តាមពិតពួកគេគឺជាពួកដែលបង្កវិនាសកម្មទៅវិញទេ ក៏ប៉ុន្ដែពួកគេមិនបានដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
13 : 2

وَإِذَا قِيلَ لَهُمۡ ءَامِنُواْ كَمَآ ءَامَنَ ٱلنَّاسُ قَالُوٓاْ أَنُؤۡمِنُ كَمَآ ءَامَنَ ٱلسُّفَهَآءُۗ أَلَآ إِنَّهُمۡ هُمُ ٱلسُّفَهَآءُ وَلَٰكِن لَّا يَعۡلَمُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមានជំនឿដូចអ្វីដែលមនុស្សលោក(បណ្តាអ្នកមានជំនឿ)បានជឿ ពួកគេបែរជានិយាយថា៖ តើឱ្យពួកយើងមានជំនឿដូចអ្នកដែលខ្សោយបញ្ញាបានជឿយ៉ាងដូចមេ្ដច? តើពុំមែនទេឬ តាមពិតពួកគេទៅវិញទេដែលជាអ្នកខ្សោយបញ្ញានោះ ក៏ប៉ុន្ដែពួកគេមិនបានដឹងឡើយ។ info
التفاسير:

external-link copy
14 : 2

وَإِذَا لَقُواْ ٱلَّذِينَ ءَامَنُواْ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ إِلَىٰ شَيَٰطِينِهِمۡ قَالُوٓاْ إِنَّا مَعَكُمۡ إِنَّمَا نَحۡنُ مُسۡتَهۡزِءُونَ

ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពួកយើងបានជឿ(ដូចពួកអ្នក)ដែរ។ តែនៅពេលដែលពួកគេបានចាកចេញ(ពីអ្នកមានជំនឿ)ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញ ពួកគេបាននិយាយ(ទៅកាន់មេដឹកនាំរបស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកយើងនៅជាមួយពួកអ្នក។ តាមពិត ពួកយើងគ្រាន់តែចំអកឡកឡឺយ(ចំពោះអ្នកមានជំនឿ)ប៉ុណ្ណោះ។ info
التفاسير:

external-link copy
15 : 2

ٱللَّهُ يَسۡتَهۡزِئُ بِهِمۡ وَيَمُدُّهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ

អល់ឡោះជាម្ចាស់ទ្រង់ចំអកឡកឡឺយចំពោះពួកគេវិញ ហើយទ្រង់បណ្ដោយពួកគេឲ្យស្ថិតក្នុងភាពវង្វេងរបស់ពួកគេដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។ info
التفاسير:

external-link copy
16 : 2

أُوْلَٰٓئِكَ ٱلَّذِينَ ٱشۡتَرَوُاْ ٱلضَّلَٰلَةَ بِٱلۡهُدَىٰ فَمَا رَبِحَت تِّجَٰرَتُهُمۡ وَمَا كَانُواْ مُهۡتَدِينَ

ពួកទាំងនោះហើយជាពួកដែលយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង។ ជាការពិតណាស់ ការធ្វើជំនួញរបស់ពួកគេបែបនេះ គឺគ្មានផលចំណេញអ្វីឡើយ ហើយពួកគេក៏ពុំមែនជាពួកដែលទទួលបានការចង្អុលបង្ហាញ(ទៅកាន់ការពិត)នោះដែរ។ info
التفاسير: