पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद ।

رقم الصفحة:close

external-link copy
51 : 30

وَلَئِنۡ أَرۡسَلۡنَا رِيحٗا فَرَأَوۡهُ مُصۡفَرّٗا لَّظَلُّواْ مِنۢ بَعۡدِهِۦ يَكۡفُرُونَ

ហើយប្រសិនបើយើងបញ្ជូនខ្យល់ដែលបំផ្លាញទៅលើដំណាំ និងរុក្ខជាតិរបស់ពួកគេ ហើយពួកគេបានឃើញដំណាំរបស់ពួកគេប្រែទៅជាពណ៌លឿងបន្ទាប់ពីវាបានមានពណ៌ខៀវស្រងាត់នោះ ពិតប្រាកដណាស់ បន្ទាប់ពីពួកគេឃើញដូចនោះ ពួកគេប្រាកដជាស្ថិតនៅក្នុងភាពរមិលគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះធ្លាប់បានប្រទានឲ្យពួកគេយ៉ាងច្រើនកាលពីពេលមុនមកមិនខាន។ info
التفاسير:

external-link copy
52 : 30

فَإِنَّكَ لَا تُسۡمِعُ ٱلۡمَوۡتَىٰ وَلَا تُسۡمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوۡاْ مُدۡبِرِينَ

ដូច្នេះ ដូចដែលអ្នក(ព្យាការីមូហាំម៉ាត់)គ្មានសមត្ថភាពអាចធ្វើឲ្យអ្នកដែលស្លាប់ហើយនោះស្តាប់ឮ ហើយក៏មិនអាចធ្វើឲ្យអ្នកថ្លង់ស្តាប់ឮនោះដែរ ពិតណាស់ ពួកគេបានឃ្លាតឆ្ងាយពីអ្នកដើម្បីបញ្ជាក់ថា ពួកគេស្តាប់មិនឮមែននោះ ក៏ដូចគ្នាដែរ អ្នកក៏មិនអាចចង្អុលបង្ហាញទៅចំពោះអ្នកដែលមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងពួកអ្នកទាំងនោះ ដោយការគេចវេស និងមិនទទួលផលដូចគ្នានោះដែរ។ info
التفاسير:

external-link copy
53 : 30

وَمَآ أَنتَ بِهَٰدِ ٱلۡعُمۡيِ عَن ضَلَٰلَتِهِمۡۖ إِن تُسۡمِعُ إِلَّا مَن يُؤۡمِنُ بِـَٔايَٰتِنَا فَهُم مُّسۡلِمُونَ

ហើយអ្នកក៏មិនអាចផ្តល់ការចង្អុលបង្ហាញចំពោះអ្នកដែលវង្វេងចេញពីមាគ៌ាត្រឹមត្រូវហើយនោះទៅកាន់មាគ៌ាដែលត្រឹមត្រូវវិញនោះដែរ។ អ្នកមិនអាចឲ្យនរណាម្នាក់ស្តាប់ឮដោយទទួលផលពីវានោះទេ លើកលែងតែអ្នកនោះជាអ្នកដែលមានជំនឿចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើងប៉ុណ្ណោះ ពីព្រោះគេនោះហើយ គឺជាអ្នកដែលទទួលផលអំពីអ្វីដែលអ្នកបាននិយាយ។ ជាការពិតណាស់ ពួកគេ គឺជាអ្នកដែលគោរពប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់យើង និងឱនលំទោនចំពោះទ្រង់។ info
التفاسير:

external-link copy
54 : 30

۞ ٱللَّهُ ٱلَّذِي خَلَقَكُم مِّن ضَعۡفٖ ثُمَّ جَعَلَ مِنۢ بَعۡدِ ضَعۡفٖ قُوَّةٗ ثُمَّ جَعَلَ مِنۢ بَعۡدِ قُوَّةٖ ضَعۡفٗا وَشَيۡبَةٗۚ يَخۡلُقُ مَا يَشَآءُۚ وَهُوَ ٱلۡعَلِيمُ ٱلۡقَدِيرُ

អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)អំពីទឹកកាមដែលថោកទាប(គ្មានតម្លៃ)។ បន្ទាប់មក ទ្រង់បានធ្វើឲ្យពួកអ្នកមានភាពរឹងមាំស្ថិតក្នុងភាពជាបុរសពេញលក្ខណៈ ក្រោយពីពួកអ្នកមានភាពទន់ខ្សោយនៅក្នុងវ័យកុមារភាពរបស់ពួកអ្នក។ បន្ទាប់មក ទ្រង់បានឲ្យពួកអ្នកមានភាពទន់ខ្សោយដោយវ័យចាស់ជរាវិញ ក្រោយពីពួកអ្នកមានភាពរឹងមាំស្ថិតក្នុងភាពជាបុរសពេញលក្ខណៈនោះ។ អល់ឡោះទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា ទាំងភាពទន់ខ្សោយ និងភាពរឹងមាំខ្លាំងក្លា។ ហើយទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មានសមត្ថភាពបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ info
التفاسير:

external-link copy
55 : 30

وَيَوۡمَ تَقُومُ ٱلسَّاعَةُ يُقۡسِمُ ٱلۡمُجۡرِمُونَ مَا لَبِثُواْ غَيۡرَ سَاعَةٖۚ كَذَٰلِكَ كَانُواْ يُؤۡفَكُونَ

ហើយនៅពេលដែលថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្តអាក្រក់នឹងស្បថថាៈ ពួកគេមិនបានស្ថិតនៅក្នុងផ្នូររបស់ពួកគេឡើយ លើកលែងតែរយៈពេលមួយម៉ោងប៉ុណ្ណោះ។ ដូចដែលពួកគេត្រូវបានគេបង្វែរមិនឲ្យដឹងពីរយៈពេលដែលពួកគេស្ថិតនៅក្នុងផ្នូរនោះដែរ ពួកគេធ្លាប់ត្រូវបានបង្វែចេញពីសេចក្តីពិតកាលពួកគេរស់នៅក្នុងលោកិយ។ info
التفاسير:

external-link copy
56 : 30

وَقَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ وَٱلۡإِيمَٰنَ لَقَدۡ لَبِثۡتُمۡ فِي كِتَٰبِ ٱللَّهِ إِلَىٰ يَوۡمِ ٱلۡبَعۡثِۖ فَهَٰذَا يَوۡمُ ٱلۡبَعۡثِ وَلَٰكِنَّكُمۡ كُنتُمۡ لَا تَعۡلَمُونَ

ហើយបណ្តាព្យាការី និងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយដែលអល់ឡោះបានប្រទានចំណេះដឹងដល់ពួកគេនោះបាននិយាយថាៈ ពិតប្រាកដណាស់ ពួកអ្នកបានស្ថិតនៅ(ក្នុងផ្នូរ)តាមរយៈពេលដែលអល់ឡោះបានកត់ត្រារួចនៅក្នុងចំណេះដឹងរបស់ទ្រង់ តាំងពីថ្ងៃដែលទ្រង់បានបង្កើតពួកអ្នក រហូតដល់ថ្ងៃដែលទ្រង់ពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវានោះ។ ក៏ប៉ុន្តែ ពួកអ្នកមិនបានដឹងឡើយថា ជាការពិតណាស់ ការពង្រស់មនុស្សឡើងវិញម្តងទៀតនោះ ពិតជាកើតឡើងយ៉ាងពិតប្រាកដមែន។ ដូច្នោះហើយ ទើបពួកអ្នកប្រឆាំង(មិនជឿ)ចំពោះវា។ info
التفاسير:

external-link copy
57 : 30

فَيَوۡمَئِذٖ لَّا يَنفَعُ ٱلَّذِينَ ظَلَمُواْ مَعۡذِرَتُهُمۡ وَلَا هُمۡ يُسۡتَعۡتَبُونَ

ដូចនេះ នៅថ្ងៃដែលអល់ឡោះទ្រង់ពង្រស់ម៉ាខ្លូកទាំងឡាយឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នងនោះ នៅថ្ងៃនោះ លេសដោះសារទាំងឡាយដែលពួកបំពានបានបង្កើតនោះ គឺគ្មានប្រយោជន៍អ្វីដល់ពួកគេនោះឡើយ ហើយពួកគេក៏មិនត្រូវបានគេទាមទារឲ្យសុំការយល់ព្រមពីអល់ឡោះតាមរយៈការសារភាពកំហុស និងការវិលត្រឡប់ទៅកាន់ទ្រង់វិញនោះដែរ ពីព្រោះនៅពេលនោះ វាហួសពេលទៅហើយក្នុងការធ្វើដូច្នោះ។ info
التفاسير:

external-link copy
58 : 30

وَلَقَدۡ ضَرَبۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٖۚ وَلَئِن جِئۡتَهُم بِـَٔايَةٖ لَّيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ أَنتُمۡ إِلَّا مُبۡطِلُونَ

ហើយពិតប្រាកដណាស់ យើងបានលើកគ្រប់ឧទាហរណ៍ទាំងអស់នៅក្នុងគម្ពីរគួរអាននេះដល់មនុស្សលោក(ជាការគិតគូដល់ពួកគេ) ដើម្បីបញ្ជាក់ឲ្យបានច្បាស់ដល់ពួកគេនូវប្រការពិត និងប្រការមិនពិត។ ហើយទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននាំមកឲ្យពួកគេនូវភស្តុតាងមួយដែលបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកក៏ដោយ ក៏ប្រាកដជាពួកដែលប្រឆាំងចំពោះអល់ឡោះនោះនឹងនិយាយថាៈ ពួកអ្នកគ្មានអ្វី ក្រៅពីជាពួកដែលបោកប្រាស់ចំពោះអ្វីដែលពួកអ្នកបាននាំមកនោះឡើយ។ info
التفاسير:

external-link copy
59 : 30

كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلَّذِينَ لَا يَعۡلَمُونَ

ដូចដែលគេបានបោះត្រាទៅលើដួងចិត្តរបស់ពួកដែលកាលណាអ្នកបាននាំមកឲ្យពួកគេនូវសញ្ញាភស្តុតាងណាមួយក៏ពួកគេមិនជឿចំពោះវានោះដែរ គឺអល់ឡោះនឹងបោះត្រាទៅលើដួងចិត្តរបស់ពួកដែលមិនដឹងថា អ្វីដែលអ្នកបាននាំមកនោះ គឺជាការពិតដូច្នោះដែរ។ info
التفاسير:

external-link copy
60 : 30

فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقّٞۖ وَلَا يَسۡتَخِفَّنَّكَ ٱلَّذِينَ لَا يُوقِنُونَ

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់លើការបដិសេធនៃក្រុមរបស់អ្នកចំពោះអ្នកចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះចំពោះអ្នកដែលថា ទ្រង់នឹងជួយអ្នក ហើយនិងផ្តល់អំណាចគ្រប់គ្រងដល់អ្នកនោះ វាគឺជាការពិតដែលគ្មានសង្ស័យឡើយនៅក្នុងវា។ ហើយចូរកុំឲ្យពួកដែលគ្មានការជឿជាក់ថា ពួកគេនឹងត្រូវបានគេពង្រស់ឡើងវិញនោះ រារាំងអ្នក ធ្វើឲ្យអ្នកមានការតក់ក្រហល់ ហើយបោះបង់ការអត់ធ្មត់ឲ្យសោះ។ info
التفاسير:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• يأس الكافرين من رحمة الله عند نزول البلاء.
• ការអស់សង្ឃឹមរបស់ពួកប្រឆាំងអំពីក្តីមេត្តាករុណារបស់អល់ឡោះនៅពេលដែលទ្រង់បញ្ចុះការសាកល្បងទៅលើពួកគេ។ info

• هداية التوفيق بيد الله، وليست بيد الرسول صلى الله عليه وسلم.
• ការផ្តល់ការចង្អុលបង្ហាញទៅកាន់សេចក្តីពិតនោះ ស្ថិតនៅក្នុងដៃរបស់អល់ឡោះជាម្ចាស់តែមួយគត់ ពុំមែននៅក្នុងដៃរបស់ព្យាការីមូហាំម៉ាត់ឡើយ។ info

• مراحل العمر عبرة لمن يعتبر.
• ដំណាក់កាលទាំងឡាយនៃជីវិត គឺជាមេរៀនសម្រាប់អ្នកដែលចេះគិតពិចារណា។ info

• الختم على القلوب سببه الذنوب.
• ការបោះត្រាភ្ជិតទៅលើដួងចិត្ត គឺដោយសារតែបាបកម្មដែលគេបានសាង។ info