पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद ।

អាល់អាំពីយ៉ាក

सूरहका अभिप्रायहरूमध्ये:
إثبات الرسالة وبيان وحدة غاية الأنبياء وعناية الله بهم.
ទទួលស្គាល់នូវសារ និងបញ្ជាក់ពីគោលបំណងតែមួយរបស់បណ្តាព្យាការីទាំងឡាយ ហើយនិងការយកចិត្តទុកដាក់របស់អល់ឡោះចំពោះពួកគេ។ info

external-link copy
1 : 21

ٱقۡتَرَبَ لِلنَّاسِ حِسَابُهُمۡ وَهُمۡ فِي غَفۡلَةٖ مُّعۡرِضُونَ

ចំពោះមនុស្សលោក ការជំនុំជម្រះលើទង្វើរបស់ពួកគេនៅថ្ងៃបរលោកនោះបានខិតជិតមកដល់ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្តើយ ងាកចេញអំពីថ្ងៃបរលោក ដោយសារតែការរវល់របស់ពួកគេនឹងរឿងលោកិយ(ភ្លេចអំពីថ្ងៃបរលោក)។ info
التفاسير:

external-link copy
2 : 21

مَا يَأۡتِيهِم مِّن ذِكۡرٖ مِّن رَّبِّهِم مُّحۡدَثٍ إِلَّا ٱسۡتَمَعُوهُ وَهُمۡ يَلۡعَبُونَ

ហើយគ្មានវាក្យខណ្ឌដែលថ្មីណាមួយនៃគម្ពីរគួរអានដែលមកពីម្ចាស់របស់ពួកគេបានមកដល់ពួកគេនោះទេ លើកលែងតែពួកគេស្តាប់វាដោយទទេៗឥតប្រយោជន៍ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកគេស្តាប់វាដោយលេងសើច មិនខ្វាយខ្វល់(យកចិត្តទុកដាក់)នឹងអ្វីដែលមាននៅក្នុងវានោះឡើយ។ info
التفاسير:

external-link copy
3 : 21

لَاهِيَةٗ قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ

ពួកគេស្តាប់វា(គម្ពីរគួរអាន)ទាំងដែលដួងចិត្តរបស់ពួកគេព្រងើយកន្តើយចំពោះវា។ ហើយពួកដែលបំពានដោយការប្រឆាំងនោះបាននិយាយខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗថាៈ តើអ្នក(ព្យាការីមូហាំម៉ាត់)ដែលអះអាងថា ខ្លួនគេជាអ្នកនាំសារនេះ គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកដែលគ្មានអ្វីពិសេសលើសពួកអ្នកនោះឬ? ហើយចំពោះមន្តអាគមដែលគេបាននាំវាមកនេះ តើពួកអ្នកដើរតាមគេឬ ខណៈដែលពួកអ្នកដឹងថា គេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក ហើយអ្វីដែលគេនាំមកនោះគឺជាមន្តអាគមនោះ? info
التفاسير:

external-link copy
4 : 21

قَالَ رَبِّي يَعۡلَمُ ٱلۡقَوۡلَ فِي ٱلسَّمَآءِ وَٱلۡأَرۡضِۖ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

អ្នកនាំសារមូហាំម៉ាត់បានពោលថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវពាក្យសម្តីខ្សឹបខ្សៀវគ្នារបស់ពួកអ្នកដែលពួកអ្នកបានលាក់បាំង ហើយទ្រង់ដឹងបំផុតនូវរាល់ពាក្យសម្តីដែលចេញពីមាត់របស់អ្នកដែលពួកអ្នកនិយាយ ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ហើយទ្រង់មហាលឺបំផុតនូវពាក្យសម្តីរបស់ខ្ញុំបម្រើទ្រង់(ដែលគេបាននិយាយ) និងមហាដឹងបំផុតចំពោះទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។ info
التفاسير:

external-link copy
5 : 21

بَلۡ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمِۭ بَلِ ٱفۡتَرَىٰهُ بَلۡ هُوَ شَاعِرٞ فَلۡيَأۡتِنَا بِـَٔايَةٖ كَمَآ أُرۡسِلَ ٱلۡأَوَّلُونَ

ផ្ទុយទៅវិញ ពួកគេស្ទាក់ស្ទើរចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក ដោយម្តងពួកគេនិយាយថាៈ វាជាសុបិន្តដែលច្របូកច្របល់ដែលមិនអាចបកស្រាយបាន ម្តងពួកគេនិយាយថាៈ ទេ ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើងដោយគ្មានមូលដ្ឋានអ្វីឡើយ ហើយម្តងទៀត ពួកគេបែរជានិយាយថាៈ គេ(ព្យាការីមូហាំម៉ាត់)គឺជាកវីនិពន្ធម្នាក់។ ហើយប្រសិនបើគេ(ព្យការីមូហាំម៉ាត់)ពិតជាអ្នកដែលទៀងត្រង់ចំពោះអ្វីដែលគេអះអាងមែននោះ ចូរឲ្យគេនាំមកឲ្យពួកយើងនូវអច្ឆរិយភាពណាមួយដូចបណ្តាអ្នកនាំសារជំនាន់មុនទាំងឡាយបាននាំមកចុះ។ ពិតណាស់ ពួកគេ(បណ្តាអ្នកនាំសារ)បាននាំមកនូវអច្ឆរិយភាពផ្សេងៗ ដូចជា ដំបងរបស់ព្យាការីមូសា និងសត្វអូដ្ឋញីរបស់សឡេះជាដើម។ info
التفاسير:

external-link copy
6 : 21

مَآ ءَامَنَتۡ قَبۡلَهُم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَآۖ أَفَهُمۡ يُؤۡمِنُونَ

គ្មាន(ប្រជាជន)ស្រុកភូមិណាមួយមុនពួកដែលបានទាមទារ(អច្ឆរិយភាព)ទាំងនេះមានជំនឿនៅពេលដែលយើងបានផ្តល់ឲ្យពួកគេនូវអច្ឆរិយភាពដូចអ្វីដែលពួកគេបានទាមទារនោះឡើយ។ ផ្ទុយទៅវិញ ពួកគេ(នៅតែ)បដិសេធចំពោះវា(ដដែល)។ ដូចនេះ យើងក៏បានបំផ្លាញពួកគេទៅ។ តើពួកទាំងនោះ មានជំនឿឬទេ? info
التفاسير:

external-link copy
7 : 21

وَمَآ أَرۡسَلۡنَا قَبۡلَكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ

ហើយយើងមិនបានតែងតាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ក្រៅពីពួកបុរសៗដែលជាមនុស្សលោកធម្មតាដែលយើងផ្តល់វ៉ាហ៊ីដល់ពួកគេប៉ុណ្ណោះ ហើយយើងក៏មិនបានតែងតាំងពួកគេ(អ្នកនាំសារ)នោះ ជាម៉ាឡាអ៊ីកាត់នោះដែរ។ ហេតុនេះ ចូរពួកអ្នកសួរពួកដែលគេប្រទានគម្ពីរឲ្យមុនពួកអ្នកចុះ ប្រសិនបើពួកអ្នកមិនបានអំពីរឿងនេះទេនោះ។ info
التفاسير:

external-link copy
8 : 21

وَمَا جَعَلۡنَٰهُمۡ جَسَدٗا لَّا يَأۡكُلُونَ ٱلطَّعَامَ وَمَا كَانُواْ خَٰلِدِينَ

ហើយយើងមិនបានបង្កើតបណ្តាអ្នកនាំសារទាំងឡាយដែលយើងបានបញ្ជូនទៅកាន់ពួកគេនោះមានរូបរាងកាយដែលមិនទទួលទានចំណីអាហារនោះទេ។ ផ្ទុយទៅវិញ ពួកគេទទួលទានអាហារដូចអ្នកដទៃទៀតដែរ ហើយពួកគេក៏មិននៅគង់វង្សនៅលើលោកិយដោយមិនស្លាប់នោះដែរ។ info
التفاسير:

external-link copy
9 : 21

ثُمَّ صَدَقۡنَٰهُمُ ٱلۡوَعۡدَ فَأَنجَيۡنَٰهُمۡ وَمَن نَّشَآءُ وَأَهۡلَكۡنَا ٱلۡمُسۡرِفِينَ

ក្រោយមក យើងបានធ្វើឲ្យអ្វីដែលយើងបានសន្យាចំពោះបណ្តាអ្នកនាំសាររបស់យើងក្លាយជាការពិត ដោយយើងបានសង្គ្រោះពួកគេ ហើយនិងអ្នកដែលយើងមានចេតនាក្នុងចំណោមបណ្តាអ្នកដែលមានជំនឿអំពីភាពវិនាសកម្ម។ ហើយយើងបានបំផ្លាញពួកដែលបំពានព្រំដែនដោយការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ ហើយនិងប្រព្រឹត្តល្មើសរបស់ពួកគេ។ info
التفاسير:

external-link copy
10 : 21

لَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ كِتَٰبٗا فِيهِ ذِكۡرُكُمۡۚ أَفَلَا تَعۡقِلُونَ

ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរគួរអានទៅកាន់ពួកអ្នក ដែលមាននៅក្នុងវានោះ គឺភាពខ្ពង់ខ្ពស់និងភាពថ្លៃថ្នូររបស់ពួកអ្នក ប្រសិនបើពួកអ្នកមានជំនឿនឹងវា ហើយអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា។ តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនេះ ហើយរួសរាន់ទៅកាន់ការមានជំនឿចំពោះវា និងអនុវត្តនូវអ្វីដែលមានផ្ទុកនៅក្នុងវាទេឬ? info
التفاسير:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• قُرْب القيامة مما يستوجب الاستعداد لها.
• ថ្ងៃបរលោកកាន់តែជិតឈានមកដល់ដែលចាំបាច់ត្រូវតែត្រៀមខ្លួនសម្រាប់វា។ info

• انشغال القلوب باللهو يصرفها عن الحق.
• ការធ្វើឲ្យដួងចិត្តរវល់នឹងការលេងសើច នឹងធ្វើឲ្យវាងាកចេញពីការពិត។ info

• إحاطة علم الله بما يصدر من عباده من قول أو فعل.
• ការដឹងរបស់អល់ឡោះជាម្ចាស់គ្រប់ដណ្តប់ទៅលើអ្វីទាំងអស់ដែលចេញពីខ្ញុំបម្រើរបស់ទ្រង់ មិនថាពាក្យសម្តី ឬទង្វើ។ info

• اختلاف المشركين في الموقف من النبي صلى الله عليه وسلم يدل على تخبطهم واضطرابهم.
• ការខ្វែងគំនិតគ្នារបស់ពួកមុស្ហរីគីនអំពីគោលជំហររបស់ពួកគេចំពោះព្យាការីមូហាំម៉ាត់នោះបង្ហាញថា ពួកគេមានភាពស្រពេចស្រពិល មិនច្បាស់លាស់។ info

• أن الله مع رسله والمؤمنين بالتأييد والعون على الأعداء.
• ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាអ្នកដែលមានជំនឿ តាមរយៈការពង្រឹង និងការជួយពួកគេឲ្យយកឈ្នះលើសត្រូវ។ info

• القرآن شرف وعز لمن آمن به وعمل به.
• គម្ពីរគួរអាន គឺជាភាពខ្ពង់ខ្ពស់ និងជាភាពខ្លាំងក្លាសម្រាប់ជនណាដែលមានជំនឿចំពោះវា និងអនុវត្តតាមអ្វីដែលមានក្នុងវា។ info