पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद ।

رقم الصفحة:close

external-link copy
5 : 12

قَالَ يَٰبُنَيَّ لَا تَقۡصُصۡ رُءۡيَاكَ عَلَىٰٓ إِخۡوَتِكَ فَيَكِيدُواْ لَكَ كَيۡدًاۖ إِنَّ ٱلشَّيۡطَٰنَ لِلۡإِنسَٰنِ عَدُوّٞ مُّبِينٞ

ព្យាការីយ៉ាក់កូបក៏បានតបទៅកាន់កូនប្រុសរបស់គាត់ គឺព្យាការីយូសុះវិញថាៈ ឱកូនសម្លាញ់របស់ពុក! ចូរកូនកុំរំលឹករឿងសុបិន្តរបស់កូននេះប្រាប់ដល់បងប្អូនរបស់កូនឲ្យសោះ ព្រោះពួកគេនឹងយល់ពីសុបិន្តនោះ ហើយពួកគេនឹងច្រណែនឈ្នានីសចំពោះកូន ដែលជាហេតុធ្វើឲ្យពួកគេរៀបចំគ្រប់ឧបាយកលប្រឆាំងនឹងកូនដោយសារតែការច្រណែនឈ្នានីសរបស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់មនុស្សយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
6 : 12

وَكَذَٰلِكَ يَجۡتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأۡوِيلِ ٱلۡأَحَادِيثِ وَيُتِمُّ نِعۡمَتَهُۥ عَلَيۡكَ وَعَلَىٰٓ ءَالِ يَعۡقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيۡكَ مِن قَبۡلُ إِبۡرَٰهِيمَ وَإِسۡحَٰقَۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٞ

ហើយដូចដែលអ្នកបានសុបិន្តឃើញដូចនោះដែរ ម្ចាស់របស់អ្នកនឹងជ្រើសរើសអ្នក(ឱព្យាការីយូសុះ) ហើយទ្រង់នឹងបង្រៀនអ្នកឲ្យចេះកាត់សុបិន្ត ហើយទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក(ដោយការប្រទាននូវភាពជាព្យាការី) និងពូជពង្សរបស់ព្យាការីយ៉ាក់កូប ដូចដែលទ្រង់បានបំពេញនូវឧបការគុណរបស់ទ្រង់ទៅចំពោះជីតាទាំងពីររបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្ហាកពីមុនមកដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ និងមហាគតិបណ្ឌិតបំផុតក្នុងការរចាត់ចែងរបស់ទ្រង់។ info
التفاسير:

external-link copy
7 : 12

۞ لَّقَدۡ كَانَ فِي يُوسُفَ وَإِخۡوَتِهِۦٓ ءَايَٰتٞ لِّلسَّآئِلِينَ

ជាការពិតណាស់ ចំពោះរឿងរ៉ាវរបស់ព្យាការីយូសុះនិងបងប្អូនរបស់គេនេះ គឺជាមេរៀន និងជាដំបូន្មានសម្រាប់អ្នកទាំងឡាយដែលសួរនាំអំពីរឿងរ៉ាវរបស់ពួកគេ។ info
التفاسير:

external-link copy
8 : 12

إِذۡ قَالُواْ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحۡنُ عُصۡبَةٌ إِنَّ أَبَانَا لَفِي ضَلَٰلٖ مُّبِينٍ

នៅពេលដែលបងប្អូនរបស់គេបាននិយាយគ្នាថាៈ ពិតប្រាកដណាស់ យូសុះ និងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) គឺជាទីស្រឡាញ់ពេញចិត្តចំពោះឪពុកយើងជាងពួកយើង ទោះបីជាពួកយើងគឺជាក្រុមមួយដែលមានចំនួនច្រើនក៏ដោយ។ បើដូច្នោះ ហេតុដូចម្តេចបានជាគាត់(ឪពុក)ស្រឡាញ់គេទាំងពីរជាងពួកយើង? ពិតណាស់ ពួកយើងឃើញថា គាត់ស្ថិតក្នុងភាពខុសឆ្គង(លម្អៀង)យ៉ាងច្បាស់លាស់ ខណៈដែលគាត់បានស្រឡាញ់ពួកគេទាំងពីរជាងពួកយើងដោយគ្មានមូលហេតុបញ្ជាក់ឲ្យពួកយើងបានដឹងសោះ។ info
التفاسير:

external-link copy
9 : 12

ٱقۡتُلُواْ يُوسُفَ أَوِ ٱطۡرَحُوهُ أَرۡضٗا يَخۡلُ لَكُمۡ وَجۡهُ أَبِيكُمۡ وَتَكُونُواْ مِنۢ بَعۡدِهِۦ قَوۡمٗا صَٰلِحِينَ

ចូរពួកអ្នកសម្លាប់យូសុះ ឬយកគេទៅបំបរបង់ចោលនៅកន្លែងឆ្ងាយចុះ នោះឪពុករបស់ពួកអ្នកនឹងងាកមុខមករកពួកអ្នកវិញ ហើយគាត់នឹងស្រឡាញ់ពួកអ្នកនូវក្តីស្រឡាញ់មួយយ៉ាងពេញលេញ។ ហើយក្រោយពីពួកអ្នកសម្លាប់គេ ឬយកគេទៅបំបរបង់ចោលនៅតំបន់ដែលសែនឆ្ងាយរួចមក ពួកអ្នកនឹងក្លាយជាក្រុមមួយដែលល្អត្រឹមត្រូវវិញនៅពេលដែលពួកអ្នកសារភាពកំហុសពីបាបកម្មរបស់ពួកអ្នកនោះ។ info
التفاسير:

external-link copy
10 : 12

قَالَ قَآئِلٞ مِّنۡهُمۡ لَا تَقۡتُلُواْ يُوسُفَ وَأَلۡقُوهُ فِي غَيَٰبَتِ ٱلۡجُبِّ يَلۡتَقِطۡهُ بَعۡضُ ٱلسَّيَّارَةِ إِن كُنتُمۡ فَٰعِلِينَ

ម្នាក់ក្នុងចំណោមបងប្អូនរបស់គេបាននិយាយថាៈ ចូរពួកអ្នកកុំសម្លាប់យូសុះ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្តូងវិញ ពេលនោះអ្នកដំណើរមួយចំនួនដែលឆ្លងកាត់ទីនោះ ពួកគេនឹងរើសយកគេជាមិនខាន ព្រោះការធ្វើដូច្នេះ គឺផ្តល់គ្រោះថ្នាក់(ដល់យូសុះ)ស្រាលជាងការសម្លាប់គេ ប្រសិនបើពួកអ្នកប្តេជ្ញាថានឹងធ្វើចំពោះគេនូវអ្វីដែលពួកអ្នកបាននិយាយគ្នាមែននោះ។ info
التفاسير:

external-link copy
11 : 12

قَالُواْ يَٰٓأَبَانَا مَا لَكَ لَا تَأۡمَ۬نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ

ហើយនៅពេលដែលពួកគេបានឯកភាពគ្នាក្នុងការបំបរបង់ព្យាការីយូសុះទៅកាន់កន្លែងដ៏សែនឆ្ងាយហើយនោះ ពួកគេក៏បាននិយាយទៅកាន់ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូបថាៈ ឱឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនឲ្យពួកយើងមើលការខុសត្រូវចំពោះយូសុះ? ពិតណាស់ ពួកយើង គឺជាអ្នកដែលមានក្តីសណ្តោសប្រណីចំពោះគេ ដោយពួកយើងនឹងមើលថែគេមិនឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះគេឡើយ ហើយពួកយើងគឺជាអ្នកដែលផ្តល់ដំបូន្មានដល់គេ ដោយការការពារនិងថែរក្សាគេ រហូតដល់គេបានវិលត្រឡប់មកកាន់ពុកវិញដោយសុវត្ថិភាព។ ដូច្នេះ តើអ្វីទៅដែលរារាំងពុកមិនឲ្យបញ្ជូនគេទៅជាមូយពួកយើងនោះ? info
التفاسير:

external-link copy
12 : 12

أَرۡسِلۡهُ مَعَنَا غَدٗا يَرۡتَعۡ وَيَلۡعَبۡ وَإِنَّا لَهُۥ لَحَٰفِظُونَ

សូមពុកអនុញ្ញាតឲ្យពួកយើងអាចយកគេ(ព្យាការីយូសុះ)ទៅជាមួយពួកយើងនៅថ្ងៃស្អែកនេះ ដើម្បីឲ្យគេបានរីករាយនឹងការទទួលទានចំណីអាហារ និងការលេងសប្បាយផងចុះ។ ពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកមើលថែរក្សាគេពីរាល់ប្រការគ្រោះថ្នាក់ទាំងឡាយដែលបៀតបៀនចំពោះគេ។ info
التفاسير:

external-link copy
13 : 12

قَالَ إِنِّي لَيَحۡزُنُنِيٓ أَن تَذۡهَبُواْ بِهِۦ وَأَخَافُ أَن يَأۡكُلَهُ ٱلذِّئۡبُ وَأَنتُمۡ عَنۡهُ غَٰفِلُونَ

ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូប បានតបទៅកាន់កូនៗរបស់គាត់វិញថាៈ ពិតណាស់ យើងមានការព្រួយបារម្ភនៅពេលដែលពួកឯងយកគេទៅជាមួយ ដោយសារតែយើងមិនអាចអត់ធ្មត់ចំពោះការបែកពីគេនោះទេ។ ហើយយើងបារម្ភខ្លាចឆ្កែចចកស៊ីគេ ខណៈដែលពួកឯងព្រងើយកន្តើយនឹងគេ ដោយសារតែពួកឯងរវល់នឹងការលេងសប្បាយ។ info
التفاسير:

external-link copy
14 : 12

قَالُواْ لَئِنۡ أَكَلَهُ ٱلذِّئۡبُ وَنَحۡنُ عُصۡبَةٌ إِنَّآ إِذٗا لَّخَٰسِرُونَ

ពួកគេក៏បានតបទៅកាន់ឪពុករបស់ពួកគេវិញថាៈ ប្រសិនបើឆ្កែចចកស៊ីយូសុះខណៈដែលពួកយើងគឺជាក្រុមមួយដែលខ្លាំងក្លានោះ នោះពួកយើងគឺជាពួកដែលគ្មានបានការនោះឡើយ ហើយពួកយើង គឺជាពួកដែលខាតបង់ប្រសិនបើពួកយើងមិនអាចរារាំងឆ្កែចចកមិនឲ្យស៊ីគេបានមែននោះ។ info
التفاسير:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• ثبوت الرؤيا شرعًا، وجواز تعبيرها.
• ច្បាប់ឥស្លាមទទួលស្គាល់ចំពោះការយល់សុបិន្ត ហើយអនុញ្ញាតឲ្យធ្វើការបកស្រាយ(កាត់សុបិន្ត)វាបាន។ info

• مشروعية كتمان بعض الحقائق إن ترتب على إظهارها شيءٌ من الأذى.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យលាក់លៀមឬបិទបាំងនូវការពិតមួយចំនួន ប្រសិនបើការបង្ហាញវាចេញមកនាំឲ្យមានគ្រោះថ្នាក់ឬបញ្ហាណាមួយកើតឡើង។ info

• بيان فضل ذرية آل إبراهيم واصطفائهم على الناس بالنبوة.
• បញ្ជាក់អំពីឧត្តមភាពនៃពូជពង្សក្រុមគ្រួសារព្យាការីអ៊ីព្រហ៊ីម និងការជ្រើសរើសពួកគេជាព្យាការីទៅកាន់មនុស្សលោក។ info

• الميل إلى أحد الأبناء بالحب يورث العداوة والحسد بين الإِخوة.
• ការលម្អៀងក្នុងការស្រឡាញ់ចំពោះកូនណាម្នាក់(ស្រឡាញ់កូនមិនស្មើគ្នា) អាចនាំឲ្យមានភាពជាសត្រូវ និងការច្រណែនឈ្នានីសក្នុងចំណោមបងប្អូន។ info