വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമൈർ വിവർത്തനം - റുവ്വാദ് തർജമ സെൻ്റർ

പേജ് നമ്പർ: 507:507 close

external-link copy
12 : 47

إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ وَٱلَّذِينَ كَفَرُواْ يَتَمَتَّعُونَ وَيَأۡكُلُونَ كَمَا تَأۡكُلُ ٱلۡأَنۡعَٰمُ وَٱلنَّارُ مَثۡوٗى لَّهُمۡ

ពិតបា្រកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ហើយពួកដែលគ្មានជំនឿវិញ ពួកគេសោយសុខ និងបរិភោគអាហារប្រៀបដូចសត្វពាហនៈស៊ី(ចំណី)ដូច្នោះដែរ។ ហើយឋាននរក គឺជាកន្លែងស្នាក់នៅសម្រាប់ពួកគេ។ info
التفاسير:

external-link copy
13 : 47

وَكَأَيِّن مِّن قَرۡيَةٍ هِيَ أَشَدُّ قُوَّةٗ مِّن قَرۡيَتِكَ ٱلَّتِيٓ أَخۡرَجَتۡكَ أَهۡلَكۡنَٰهُمۡ فَلَا نَاصِرَ لَهُمۡ

ហើយមានភូមិស្រុកជាច្រើនដែលមានភាពខ្លាំងក្លាជាងភូមិស្រុករបស់អ្នក(ក្រុងម៉ាក្កះ)ដែលគេបានបណ្ដេញអ្នក(ព្យាការីមូហាំម៉ាត់)ចេញទៅទៀត តែយើងបានបំផ្លាញពួកគេដោយពួកគេគ្មានអ្នកជួយឡើយ។ info
التفاسير:

external-link copy
14 : 47

أَفَمَن كَانَ عَلَىٰ بَيِّنَةٖ مِّن رَّبِّهِۦ كَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ وَٱتَّبَعُوٓاْ أَهۡوَآءَهُم

ដូច្នេះ តើអ្នកដែលស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ពីព្រះជាម្ចាស់របស់គេ ដូចគ្នានឹងអ្នកដែលត្រូវបានគេតុបតែងលម្អនូវអំពើអាក្រក់របស់គេ និងដើរតាមទំនើងចិត្តរបស់ពួកគេឬ? info
التفاسير:

external-link copy
15 : 47

مَّثَلُ ٱلۡجَنَّةِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۖ فِيهَآ أَنۡهَٰرٞ مِّن مَّآءٍ غَيۡرِ ءَاسِنٖ وَأَنۡهَٰرٞ مِّن لَّبَنٖ لَّمۡ يَتَغَيَّرۡ طَعۡمُهُۥ وَأَنۡهَٰرٞ مِّنۡ خَمۡرٖ لَّذَّةٖ لِّلشَّٰرِبِينَ وَأَنۡهَٰرٞ مِّنۡ عَسَلٖ مُّصَفّٗىۖ وَلَهُمۡ فِيهَا مِن كُلِّ ٱلثَّمَرَٰتِ وَمَغۡفِرَةٞ مِّن رَّبِّهِمۡۖ كَمَنۡ هُوَ خَٰلِدٞ فِي ٱلنَّارِ وَسُقُواْ مَآءً حَمِيمٗا فَقَطَّعَ أَمۡعَآءَهُمۡ

លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនអំពីទឹកដែលមិនប្រែប្រួល និងមានទន្លេជាច្រើនអំពីទឹកដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយនិងទន្លេជាច្រើនអំពីសុរាដែលមានរសជាតិឆ្ងាញ់ពិសារសម្រាប់អ្នកដែលទទួលទាន ព្រមទាំងមានទន្លេជាច្រើនអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងឋានសួគ៌នោះផងដែរ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទ និងការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេ។ តើ(អ្នកដែលទទួលបានបែបនេះ)ដូចគ្នាទៅនឹងអ្នកស្ថិតនៅជាអមតៈក្នុងឋាននរក ហើយពួកគេត្រូវបានគេឱ្យផឹកទឹកដ៏សែនក្តៅបំផុតដែលធ្វើឱ្យពោះវៀនរបស់ពួកគេដាច់ដោចឬ? info
التفاسير:

external-link copy
16 : 47

وَمِنۡهُم مَّن يَسۡتَمِعُ إِلَيۡكَ حَتَّىٰٓ إِذَا خَرَجُواْ مِنۡ عِندِكَ قَالُواْ لِلَّذِينَ أُوتُواْ ٱلۡعِلۡمَ مَاذَا قَالَ ءَانِفًاۚ أُوْلَٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَٱتَّبَعُوٓاْ أَهۡوَآءَهُمۡ

ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត) គឺមានអ្នកដែលស្តាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ លុះនៅពេលដែលពួកគេបានចាកចេញអំពីអ្នក ពួកគេបាននិយាយទៅកាន់បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យថា៖ តើគេបាននិយាយអ្វីអម្បាញ់មិញ? ពួកទាំងនោះហើយដែលអល់ឡោះទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ហើយពួកគេក៏ធ្វើតាមទំនើងចិត្តរបស់ខ្លួន។ info
التفاسير:

external-link copy
17 : 47

وَٱلَّذِينَ ٱهۡتَدَوۡاْ زَادَهُمۡ هُدٗى وَءَاتَىٰهُمۡ تَقۡوَىٰهُمۡ

ចំណែកឯបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ ទ្រង់បានបន្ថែមនូវការចង្អុលបង្ហាញដល់ពួកគេថែមទៀត និងពង្រឹងដល់ពួកគេនូវការកោតខ្លាចរបស់ពួកគេ។ info
التفاسير:

external-link copy
18 : 47

فَهَلۡ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأۡتِيَهُم بَغۡتَةٗۖ فَقَدۡ جَآءَ أَشۡرَاطُهَاۚ فَأَنَّىٰ لَهُمۡ إِذَا جَآءَتۡهُمۡ ذِكۡرَىٰهُمۡ

ដូច្នេះ តើពួកគេមិនរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួកគេភ្លាមៗនោះឬ? ពិតប្រាកដណាស់ សញ្ញាទាំងឡាយរបស់វាបានមកដល់រួចទៅហើយ។ ដូច្នេះ តើពួកគេមានការភ្ញាក់រលឹកយ៉ាងដូចម្តេច នៅពេលដែលវា(ថ្ងៃបរលោក)បានមកដល់ពួកគេហើយនោះ? info
التفاسير:

external-link copy
19 : 47

فَٱعۡلَمۡ أَنَّهُۥ لَآ إِلَٰهَ إِلَّا ٱللَّهُ وَٱسۡتَغۡفِرۡ لِذَنۢبِكَ وَلِلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِۗ وَٱللَّهُ يَعۡلَمُ مُتَقَلَّبَكُمۡ وَمَثۡوَىٰكُمۡ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងចុះថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និង(សុំការអភ័យទោស)ដល់បណ្តាអ្នកមានជំនឿ ទាំងប្រុសទាំងស្រី។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសកម្មភាពរបស់ពួកអ្នក និងកន្លែងស្នាក់នៅរបស់ពួកអ្នក។ info
التفاسير: