വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമൈർ വിവർത്തനം - റുവ്വാദ് തർജമ സെൻ്റർ

പേജ് നമ്പർ:close

external-link copy
52 : 19

وَنَٰدَيۡنَٰهُ مِن جَانِبِ ٱلطُّورِ ٱلۡأَيۡمَنِ وَقَرَّبۡنَٰهُ نَجِيّٗا

ហើយយើង(អល់ឡោះ)បានហៅគេនៅក្បែរភ្នំតួរប៉ែកខាងស្ដាំដៃ ហើយយើងធ្វើឱ្យគេខិតមកជិតយើងដើម្បីយើងបានមានបន្ទូលជាមួយគេ។ info
التفاسير:

external-link copy
53 : 19

وَوَهَبۡنَا لَهُۥ مِن رَّحۡمَتِنَآ أَخَاهُ هَٰرُونَ نَبِيّٗا

ហើយដោយក្ដីករុណាអំពីយើង យើងបានប្រទានដល់គេនូវបងប្រុសរបស់គេ ហារូន ជាព្យាការីម្នាក់។ info
التفاسير:

external-link copy
54 : 19

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِسۡمَٰعِيلَۚ إِنَّهُۥ كَانَ صَادِقَ ٱلۡوَعۡدِ وَكَانَ رَسُولٗا نَّبِيّٗا

ហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីអ៊ីស្មាអែលនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់គឺជាអ្នកសច្ចៈចំពោះការសន្យា ហើយក៏ជាអ្នកនាំសារនិងជាព្យាការីម្នាក់ផងដែរ។ info
التفاسير:

external-link copy
55 : 19

وَكَانَ يَأۡمُرُ أَهۡلَهُۥ بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ وَكَانَ عِندَ رَبِّهِۦ مَرۡضِيّٗا

ហើយគាត់បានបង្គាប់គ្រួសាររបស់គាត់ឱ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគាត់ជាអ្នកដែលទទួលបាននូវការពេញចិត្តពីព្រះជាម្ចាស់របស់គាត់។ info
التفاسير:

external-link copy
56 : 19

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِدۡرِيسَۚ إِنَّهُۥ كَانَ صِدِّيقٗا نَّبِيّٗا

ហើយចូរអ្នករំឭកពីរឿងព្យាការីអ៊ិតទ្រីសនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់ជាអ្នកសច្ចៈ និងជាព្យាការីម្នាក់។ info
التفاسير:

external-link copy
57 : 19

وَرَفَعۡنَٰهُ مَكَانًا عَلِيًّا

ហើយយើងបានលើកតម្កើងឋានៈរបស់គេឲ្យមានភាពខ្ពង់ខ្ពស់។ info
التفاسير:

external-link copy
58 : 19

أُوْلَٰٓئِكَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ مِن ذُرِّيَّةِ ءَادَمَ وَمِمَّنۡ حَمَلۡنَا مَعَ نُوحٖ وَمِن ذُرِّيَّةِ إِبۡرَٰهِيمَ وَإِسۡرَٰٓءِيلَ وَمِمَّنۡ هَدَيۡنَا وَٱجۡتَبَيۡنَآۚ إِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُ ٱلرَّحۡمَٰنِ خَرُّواْۤ سُجَّدٗاۤ وَبُكِيّٗا۩

អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់ពួកគេនូវភាពជាព្យាការីក្នុងចំណោមកូនចៅអាហ្ទាំ និងក្នុងចំណោមអ្នកដែលយើងបានដឹកពួកគេ(ក្នុងសំពៅ)ជាមួយព្យាការីនួហ ហើយនិងក្នុងចំណោមកូនចៅរបស់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាអែល ព្រមទាំងក្នុងចំណោមអ្នកទាំងឡាយដែលយើងបានផ្ដល់ការចង្អុលបង្ហាញ និងបានជ្រើសរើសពួកគេ(ឲ្យក្លាយជាព្យាការី)។ នៅពេលដែលមានគេសូត្រឲ្យពួកគេស្ដាប់នូវបណ្តាវាក្យខណ្ឌរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស គឺពួកគេក្រាបស៊ូជូត និងសម្រក់ទឹកភ្នែក(ដោយការកោតខ្លាចចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
59 : 19

۞ فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٌ أَضَاعُواْ ٱلصَّلَوٰةَ وَٱتَّبَعُواْ ٱلشَّهَوَٰتِۖ فَسَوۡفَ يَلۡقَوۡنَ غَيًّا

ក្រោយមក មានអ្នកមួយចំនួនដែលដើរតាមប្រការអាក្រក់បានមកដល់បន្ទាប់ពីពួកគេ(បណ្ដាព្យាការីទាំងនោះ)ដោយពួកគេបោះបង់ការប្រតិបត្តិសឡាត និងដើរតាមកិលេសតណ្ហា។ ដូច្នេះ ពួកគេគង់តែជួបនឹងភាពអន្តរាយជាមិនខាន។ info
التفاسير:

external-link copy
60 : 19

إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحٗا فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ وَلَا يُظۡلَمُونَ شَيۡـٔٗا

លើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ហើយបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អ្នកទាំងនោះ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវបានគេបំពានបន្តិចណាឡើយ។ info
التفاسير:

external-link copy
61 : 19

جَنَّٰتِ عَدۡنٍ ٱلَّتِي وَعَدَ ٱلرَّحۡمَٰنُ عِبَادَهُۥ بِٱلۡغَيۡبِۚ إِنَّهُۥ كَانَ وَعۡدُهُۥ مَأۡتِيّٗا

(ពួកគេនឹងចូល)ឋានសួគ៌អាត់និនដែលព្រះជាម្ចាស់ដ៏មហាសប្បុរសបានសន្យានឹងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាប្រការអាថ៌កំបាំង។ ហើយការសន្យារបស់ទ្រង់ គឺនឹងកើតឡើងជាក់ជាមិនខាន។ info
التفاسير:

external-link copy
62 : 19

لَّا يَسۡمَعُونَ فِيهَا لَغۡوًا إِلَّا سَلَٰمٗاۖ وَلَهُمۡ رِزۡقُهُمۡ فِيهَا بُكۡرَةٗ وَعَشِيّٗا

ពួកគេនឹងមិនឮនូវពាក្យសម្តីដែលឥតប្រយោជន៍នៅក្នុងឋានសួគ៌ឡើយ គឺមានតែពាក្យសិរីសួស្ដីប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនឹងទទួលបាននូវលាភសក្ការៈនៅក្នុងវា ទាំងព្រឹក ទាំងល្ងាច។ info
التفاسير:

external-link copy
63 : 19

تِلۡكَ ٱلۡجَنَّةُ ٱلَّتِي نُورِثُ مِنۡ عِبَادِنَا مَن كَانَ تَقِيّٗا

នោះហើយជាឋានសួគ៌ដែលយើងនឹងប្រទានវាជាមរតកទៅឱ្យខ្ញុំបម្រើរបស់យើងទាំងឡាយដែលជាអ្នកកោតខ្លាច។ info
التفاسير:

external-link copy
64 : 19

وَمَا نَتَنَزَّلُ إِلَّا بِأَمۡرِ رَبِّكَۖ لَهُۥ مَا بَيۡنَ أَيۡدِينَا وَمَا خَلۡفَنَا وَمَا بَيۡنَ ذَٰلِكَۚ وَمَا كَانَ رَبُّكَ نَسِيّٗا

ហើយពួកយើង(ម៉ាឡាអ៊ីកាត់)គឺមិនចុះមក(ដោយចិត្តឯងនោះឡើយ) លើកលែងតែទៅតាមបទបញ្ជាព្រះជាម្ចាស់របស់អ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះ។ អ្វីដែលនៅពីខាងមុខពួកយើង និងអ្វីដែលនៅពីខាងក្រោយពួកយើង ព្រមទាំងអ្វីៗដែលនៅចន្លោះនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយព្រះជាម្ចាស់របស់អ្នក គឺមិនដែលភ្លេចនោះឡើយ។ info
التفاسير: