വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
5 : 45

وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن رِّزۡقٖ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَا وَتَصۡرِيفِ ٱلرِّيَٰحِ ءَايَٰتٞ لِّقَوۡمٖ يَعۡقِلُونَ

ហើយនៅក្នុងការផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ និងនៅក្នុងការដែលអល់ឡោះទ្រង់បញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ឡើងវិញដោយបណ្តុះឲ្យមានរុក្ខជាតិដុះចេញពីវាឡើងវិញ ក្រោយពីដីនោះបានស្លាប់(ស្ងួតហួតហែង)គ្មានរុក្ខជាតិសោះ ហើយនិងនៅក្នុងការផ្លាស់ប្តូរទិសខ្យល់ ដោយម្តងបក់ពីទិសនេះ ម្តងបក់ពីទិសនោះដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក ទាំងអស់នោះ គឺសុទ្ធតែជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលមានប្រាជ្ញាចេះគិតពិចារណា ដោយពួកគេយកវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(បញ្ជាក់ពី)សមត្ថភាពរបស់ទ្រង់ក្នុងការពង្រស់ឲ្យរស់ឡើងវិញ ហើយនិងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់លើអ្វីៗគ្រប់យ៉ាង។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الكذب والإصرار على الذنب والكبر والاستهزاء بآيات الله: صفات أهل الضلال، وقد توعد الله المتصف بها.
• ការភូតកុហក ការបន្តស្ថិតលើអំពើបាប ការក្រអឺតក្រទម និងការសើចចំអកមើលស្រាលចំពោះភស្តុតាងរបស់អល់ឡោះ គឺជាលក្ខណៈសម្បត្តិរបស់ពួកដែលវង្វេង ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់សន្យាដាក់ទណ្ឌកម្មទៅលើពួកដែលមានលក្ខណៈបែបនេះ។ info

• نعم الله على عباده كثيرة، ومنها تسخير ما في الكون لهم.
• ឧបការគុណរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ គឺមានច្រើនលើសលុប ក្នុងនោះ ទ្រង់បានបង្កើតអ្វីៗទាំងអស់នៅក្នុងចក្រវាលនេះ គឺសម្រាប់ពួកគេ។ info

• النعم تقتضي من العباد شكر المعبود الذي منحهم إياها.
• ឧបការគុណទាំងឡាយទាមទារឲ្យខ្ញុំបម្រើរបស់អល់ឡោះដឹងគុណចំពោះម្ចាស់ដែលបានប្រទានវាដល់ពួកគេ។ info