വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
32 : 42

وَمِنۡ ءَايَٰتِهِ ٱلۡجَوَارِ فِي ٱلۡبَحۡرِ كَٱلۡأَعۡلَٰمِ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបង្ហាញទៅលើសមត្ថភាព និងភាពជាម្ចាស់តែមួយរបស់ទ្រង់នោះ គឺសំពៅដ៏ធំនិងខ្ពស់ត្រដែតដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។ info
التفاسير:

external-link copy
33 : 42

إِن يَشَأۡ يُسۡكِنِ ٱلرِّيحَ فَيَظۡلَلۡنَ رَوَاكِدَ عَلَىٰ ظَهۡرِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٍ

ប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ទ្រង់នឹងធ្វើឲ្យខ្យល់ឈប់បោកបក់ ហើយសំពៅនោះនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រមិនអាចមានចលនាទៅណាបានជាមិនខាន។ ប្រាកដណាស់ ការបង្កើតសំពៅ និងការធ្វើឲ្យខ្យល់បោកបក់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ ជាម្ចាស់សម្រាប់រាល់អ្នកដែលអត់ធ្មត់លើការសាកល្បង និងអ្នកដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យរូបគេ។ info
التفاسير:

external-link copy
34 : 42

أَوۡ يُوبِقۡهُنَّ بِمَا كَسَبُواْ وَيَعۡفُ عَن كَثِيرٖ

ឬប្រសិនបើទ្រង់មានចេតនាបំផ្លាញសំពៅនោះដោយបញ្ជូននូវខ្យល់ព្យុះយ៉ាងខ្លាំងទៅកាន់វា បា្រកដជាទ្រង់នឹងបំផ្លាញវាជាមិនខាន ដោយសារតែបាបកម្មដែលមនុស្សលោកបានសាង។ ក៏ប៉ុន្តែទ្រង់បានអធ្យាស្រ័យឲ្យពួកគេចំពោះបាបកម្មរបស់ពួកគេយ៉ាងច្រើន ដោយទ្រង់មិនដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មទាំងនោះឡើយ។ info
التفاسير:

external-link copy
35 : 42

وَيَعۡلَمَ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِنَا مَا لَهُم مِّن مَّحِيصٖ

ហើយការបំផ្លាញសំពៅដោយបញ្ជូនខ្យល់ព្យុះទៅកាន់វានោះ គឺដើម្បីឲ្យពួកដែលជជែកដេញដោលក្នុងរឿងសញ្ញាភស្តុតាងរបស់អល់ឡោះនោះដឹងថា ពួកគេពុំមានកន្លែងដែលអាចរត់គេចពីការបំផ្លាញ(របស់អល់ឡោះ)នោះឡើយ។ ពេលនោះ ពួកគេនឹងបួងសួងសុំពីអល់ឡោះជាម្ចាស់តែមួយគត់ ហើយបោះបង់នូវការបួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់។ info
التفاسير:

external-link copy
36 : 42

فَمَآ أُوتِيتُم مِّن شَيۡءٖ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَمَا عِندَ ٱللَّهِ خَيۡرٞ وَأَبۡقَىٰ لِلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ

ហើយអ្វីដែលគេបានប្រទានឲ្យពួកអ្នក(ឱមនុស្សលោក) ដូចជាទ្រព្យសម្បត្តិ ឋានៈសក្តិ និងកូនចៅនោះ គឺគ្រាន់តែជាភាពសប្បាយរីករាយនៃជីវិតលោកិយប៉ុណ្ណោះ ហើយវានឹងបាត់បង់ទៅវិញជាមិនខាន។ រីឯការសោយសុខដែលស្ថិតស្ថេរជានិរន្តន៍នោះ គឺការសោយសុខនៅក្នុងឋានសួគ៌ដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេប្រគល់ការទុកចិត្តទាំងស្រុងទៅលើម្ចាស់របស់ពួកគេតែមួយគត់ចំពោះគ្រប់កិច្ចការរបស់ពួកគេ។ info
التفاسير:

external-link copy
37 : 42

وَٱلَّذِينَ يَجۡتَنِبُونَ كَبَٰٓئِرَ ٱلۡإِثۡمِ وَٱلۡفَوَٰحِشَ وَإِذَا مَا غَضِبُواْ هُمۡ يَغۡفِرُونَ

និងបណ្តាអ្នកដែលជៀសឆ្ងាយពីបាបកម្មធំៗ និងប្រការអាក្រក់ផ្សេងៗ ហើយនៅពេលដែលពួកគេខឹងសម្បាចំពោះជនណាម្នាក់ដែលធ្វើអាក្រក់មកលើពួកគេ មិនថាតាមរយៈពាក្យសំដីឬទង្វើ គឺពួកគេអភ័យទោសដល់ជននោះ ហើយមិនដាក់ទោសគេចំពោះទង្វើនោះឡើយ។ ហើយការអភ័យទោសនេះ គឺជាចិត្តសណ្តោសប្រណីអំពីពួកគេ បើកាលណាការអភ័យទោសនោះជារឿងល្អ និងមានប្រយោជន៍នោះ។ info
التفاسير:

external-link copy
38 : 42

وَٱلَّذِينَ ٱسۡتَجَابُواْ لِرَبِّهِمۡ وَأَقَامُواْ ٱلصَّلَوٰةَ وَأَمۡرُهُمۡ شُورَىٰ بَيۡنَهُمۡ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ

និងបណ្តាអ្នកដែលទទួលយកការអំពាវនាវរបស់ម្ចាស់ពួកគេ តាមរយៈការអនុវត្តន៍តាមអ្វីដែលទ្រង់បានបង្គាប់ប្រើនិងបោះបង់នូវអ្វីដែលទ្រង់បានហាមឃាត់ និងបានប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយនិងបណ្តាអុ្នកដែលពិភាក្សាគ្នាក្នុងកិច្ចទាំងឡាយណាដែលមានសារៈសំខាន់សម្រាប់ពួកគេ ហើយពួកគេបានបរិច្ចាគមួយចំនួននៃលាភសក្ការៈដែលយើងបានប្រទានដល់ពួកគេ ដោយស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
39 : 42

وَٱلَّذِينَ إِذَآ أَصَابَهُمُ ٱلۡبَغۡيُ هُمۡ يَنتَصِرُونَ

និងបណ្តាអ្នកដែលតបតវិញនៅពេលដែលពួកគេទទួលរងនូវការបំពាន ជាការលើកតម្កើងដល់ខ្លួនឯង ប្រសិនបើជនដែលបំពាននោះមិនគួរឲ្យលើកលែងទោស។ ហើយការតបតនេះ គឺជារឿងត្រឹមត្រូវ ជាពិសេស ប្រសិនបើការរអភ័យទោស មិនមែនជាដំណោះស្រាយដែលល្អប្រសើរទេនោះ។ info
التفاسير:

external-link copy
40 : 42

وَجَزَٰٓؤُاْ سَيِّئَةٖ سَيِّئَةٞ مِّثۡلُهَاۖ فَمَنۡ عَفَا وَأَصۡلَحَ فَأَجۡرُهُۥ عَلَى ٱللَّهِۚ إِنَّهُۥ لَا يُحِبُّ ٱلظَّٰلِمِينَ

ហើយជនណាដែលមានបំណងចង់ទទួលបានសិទ្ធិរបស់ខ្លួននោះ គេអាចយកវិញបាន ក៏ប៉ុន្តែ គេអាចទទួលបានត្រឹមសិទ្ធិនោះប៉ុណ្ណោះ ដោយមិនត្រូវឲ្យលើសពីសិទ្ធិរបស់ខ្លួន ឬបំពាន(លើគេវិញ)ឡើយ។ តែជនណាដែលអភ័យទោសនិងមិនយកទោសពៃរ៍ចំពោះអ្នកដែលធ្វើអាក្រក់មកលើខ្លួន ហើយបានផ្សះផ្សារវាងគ្នានោះ ជាការពិតណាស់ គេនឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកបំពានដែលពួកគេបំពានទៅលើអ្នកដទៃនោះឡើយ មិនថាចំពោះខ្លួនប្រាណរបស់ពួកគេ ឬទ្រព្យសម្បត្តិរបស់ពួកគេ ឬកិត្តិយសរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញស្អប់ពួកគេ។ info
التفاسير:

external-link copy
41 : 42

وَلَمَنِ ٱنتَصَرَ بَعۡدَ ظُلۡمِهِۦ فَأُوْلَٰٓئِكَ مَا عَلَيۡهِم مِّن سَبِيلٍ

ហើយជនណាដែលបានតបត(ចំពោះអ្នកដែលបានមកបំពានមកលើខ្លួន)វិញនោះ ពិតប្រាកដណាស់ ពួកគេគ្មានទោសពៃរ៍អ្វីនោះទេក្នុងការទាមទារសិទ្ធិរបស់ខ្លួនមកវិញបែបនេះ។ info
التفاسير:

external-link copy
42 : 42

إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَظۡلِمُونَ ٱلنَّاسَ وَيَبۡغُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّۚ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ

តាមពិត ការយកទោសពៃរ៍ និងការដាក់ទោសនោះ គឺសម្រាប់តែពួកដែលបំពានទៅលើអ្នកដទៃ ហើយពួកគេប្រព្រឹត្តល្មើសនៅលើផែនដីប៉ុណ្ណោះ។ ពួកទាំងនោះហើយដែលត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
43 : 42

وَلَمَن صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنۡ عَزۡمِ ٱلۡأُمُورِ

រីឯជនណាដែលអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់អ្នកដទៃ ហើយអភ័យទោសឲ្យគេនោះ ពិតប្រាកដណាស់ ការអត់ធ្មត់នោះនឹងប្តូរមកវិញនូវប្រការល្អសម្រាប់ខ្លួនគេ និងសហគមន៍របស់គេទាំងមូល ហើយនោះគឺជាកិច្ចការមួយដែលត្រូវបានគេកោតសរសើរ។ តែគ្មានអ្នកដែលអាចធ្វើបែបនេះបាននោះឡើយ លើកលែងតែអ្នកដែលមានភ័ព្វសំណាងយ៉ាងធំធេង។ info
التفاسير:

external-link copy
44 : 42

وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِن وَلِيّٖ مِّنۢ بَعۡدِهِۦۗ وَتَرَى ٱلظَّٰلِمِينَ لَمَّا رَأَوُاْ ٱلۡعَذَابَ يَقُولُونَ هَلۡ إِلَىٰ مَرَدّٖ مِّن سَبِيلٖ

ហើយជនណាដែលអល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យគេវង្វេងចេញពីការចង្អុលបង្ហាញនោះ ពិតប្រាកដណាស់ រូបគេគ្មានអ្នកគាំពារណាដែលជួយគាំពារកិច្ចការរបស់គេក្រៅពីអល់ឡោះឡើយ។ ហើយអ្នកនឹងបានឃើញពួកដែលបំពានលើខ្លួនអ្នកដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ នៅពេលដែលពួកគេបានឃើញទណ្ឌកម្មដោយផ្ទាល់ភ្នែកនៅថ្ងៃបរលោក ពួកគេនឹងនិយាយដោយក្តីប្រាថ្នាថាៈ តើមានផ្លូវណាដែលអាចឲ្យពួកយើងត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីពួកយើងសារភាពកំហុសចំពោះអល់ឡោះជាម្ចាស់ដែរឬទេ? info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الصبر والشكر سببان للتوفيق للاعتبار بآيات الله.
• ការអត់ធ្មត់ និងការដឹងគុណ គឺជាមូលហេតុពីរដែលនាំឲ្យទទួលបានការចង្អុលបង្ហាញផ្លូវចិត្តឲ្យទៅវិភាគនិងពិចារណាទៅលើសក្ខីភាពរបស់អល់ឡោះ។ info

• مكانة الشورى في الإسلام عظيمة.
• ឋានៈនៃការពិគ្រោះយោបល់គ្នាក្នុងឥស្លាមគឺធំធេងណាស់។ info

• جواز مؤاخذة الظالم بمثل ظلمه، والعفو خير من ذلك.
• អនុញ្ញាតឲ្យដាក់ទោសអ្នកបំពានទៅតាមការបំពានរបស់គេ។ ក៏ប៉ុន្តែការអភ័យទោស គឺល្អប្រសើជាងនោះ។ info