വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
32 : 39

۞ فَمَنۡ أَظۡلَمُ مِمَّن كَذَبَ عَلَى ٱللَّهِ وَكَذَّبَ بِٱلصِّدۡقِ إِذۡ جَآءَهُۥٓۚ أَلَيۡسَ فِي جَهَنَّمَ مَثۡوٗى لِّلۡكَٰفِرِينَ

ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសក្តិសមនឹងទ្រង់ ដូចជាចោទថា ទ្រង់មានដៃគូ មានប្រពន្ធ និងមានកូននោះទេ ហើយក៏គ្មានអ្នកណាដែលបំពានខ្លាំងជាងអ្នកដែលបដិសេធចំពោះវ៉ាហ៊ីដែលអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)បាននាំមកនោះដែរ។ តើនៅក្នុងឋាននរកនោះ ពុំមានកន្លែងស្នាក់អាស្រ័យសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមកទេឬ? ពិតមែនហើយ ប្រាកដណាស់ នៅក្នុងឋាននរកនោះ គឺមានកន្លែងស្នាក់អាស្រ័យសម្រាប់ពួកគេពិតប្រាកដមែន។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• عظم خطورة الافتراء على الله ونسبة ما لا يليق به أو بشرعه له سبحانه.
• គ្រោះថ្នាក់ដ៏ធំធេងនៃការប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ និងការចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសក្តិសមនឹងទ្រង់ ឬមិនសក្តិសមនឹងក្បួនច្បាប់របស់ទ្រង់។ info

• ثبوت حفظ الله للرسول صلى الله عليه وسلم أن يصيبه أعداؤه بسوء.
• បង្ហាញថា អល់ឡោះជាម្ចាស់ទ្រង់ថែរក្សាការពារអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)មិនឲ្យពួកសត្រូវបៀតបៀនលោកដោយអំពើអាក្រក់ណាមួយ។ info

• الإقرار بتوحيد الربوبية فقط بغير توحيد الألوهية، لا ينجي صاحبه من عذاب النار.
• ការទទួលស្គាល់ត្រឹមតែភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការគោរពសក្ការៈ(ឯកទេពនិយមក្នុងការគោរពសក្ការៈ) គឺមិនអាចជួយសង្គ្រោះរូបគេពីទណ្ឌកម្មនៃភ្លើងនរកបានឡើយ។ info