വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
84 : 38

قَالَ فَٱلۡحَقُّ وَٱلۡحَقَّ أَقُولُ

អល់ឡោះជាម្ចាស់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ ការពិត គឺមកអំពីយើង ហើយបន្ទូលរបស់យើង គឺជាការពិត ដោយយើងមិនមានបន្ទូលនូវអ្វីដែលមិនមែនជាការពិតឡើយ។ info
التفاسير:

external-link copy
85 : 38

لَأَمۡلَأَنَّ جَهَنَّمَ مِنكَ وَمِمَّن تَبِعَكَ مِنۡهُمۡ أَجۡمَعِينَ

នៅថ្ងៃបរលោក យើងពិតជានឹងបំពេញនរកជើហាន់ណាំអំពីឯង(អ៊ិព្លីស) និងអ្នកដែលដើរតាមឯងក្នុងការប្រឆាំងក្នុងចំណោមកូនចៅអាហ្ទាំទាំងអស់គ្នា។ info
التفاسير:

external-link copy
86 : 38

قُلۡ مَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٖ وَمَآ أَنَا۠ مِنَ ٱلۡمُتَكَلِّفِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ខ្ញុំមិនបានស្នើសុំកម្រៃពីពួកអ្នកចំពោះការផ្សព្វផ្សាយនូវដំបូន្មានទាំងឡាយដែលខ្ញុំបានផ្សព្វផ្សាយទៅកាន់ពួកអ្នកនោះឡើយ ហើយខ្ញុំក៏មិនមែនស្ថិតនៅក្នុងចំណោមពួកដែលប្រឌិតបន្ថែមពីលើអ្វីដែលគេបានបញ្ជាមកចំពោះខ្ញុំ(ឲ្យផ្សព្វផ្សាយវា)នោះដែរ។ info
التفاسير:

external-link copy
87 : 38

إِنۡ هُوَ إِلَّا ذِكۡرٞ لِّلۡعَٰلَمِينَ

គម្ពីរគួរអាននេះ គ្មានអ្វីក្រៅពីការដាស់រំឭកដល់បណ្តាអ្នកដែលត្រូវទទួលកាតព្វកិច្ចក្នុងចំណោមមនុស្សលោក និងពួកជិននោះឡើយ។ info
التفاسير:

external-link copy
88 : 38

وَلَتَعۡلَمُنَّ نَبَأَهُۥ بَعۡدَ حِينِۭ

ហើយពួកអ្នកប្រាកដជានឹងបានដឹងពីដំណឹងនៃគម្ពីរគួរអាននេះ ក្រោយពីពេលនេះតទៅ រហូតដល់ពេលពួកអ្នកស្លាប់ថាៈ ពិតប្រាកដណាស់ គម្ពីរគួរអាន គឺជាការពិតពិតប្រាកដមែន។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الداعي إلى الله يحتسب الأجر من عنده، لا يريد من الناس أجرًا على ما يدعوهم إليه من الحق.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ គឺរំពឹងផលបុណ្យអំពីទ្រង់ ដោយរូបគេពុំទាមទារចង់បានកម្រៃពីមនុស្សលោកទៅលើអ្វីដែលគេបានអំពាវនាវពួកគេទៅកាន់សេចក្តីពិតនោះឡើយ។ info

• التكلّف ليس من الدِّين.
• ការដាក់បន្ទុកដ៏ធ្ងន់ធ្ងរហួសហេតុ ពុំមែនអំពីសាសនាឡើយ។ info

• التوسل إلى الله يكون بأسمائه وصفاته وبالإيمان وبالعمل الصالح لا غير.
• ការបួងសួងដោយទទួចអង្វរករទៅកាន់អល់ឡោះ គឺអាចតាមរយៈព្រះនាមទាំងឡាយរបស់ទ្រង់ តាមរយៈលក្ខណៈសម្បត្តិរបស់ទ្រង់ និងតាមរយៈទង្វើកុសល ពុំមែនតាមរយៈអ្វីផ្សេងនោះឡើយ។ info