വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
32 : 33

يَٰنِسَآءَ ٱلنَّبِيِّ لَسۡتُنَّ كَأَحَدٖ مِّنَ ٱلنِّسَآءِ إِنِ ٱتَّقَيۡتُنَّۚ فَلَا تَخۡضَعۡنَ بِٱلۡقَوۡلِ فَيَطۡمَعَ ٱلَّذِي فِي قَلۡبِهِۦ مَرَضٞ وَقُلۡنَ قَوۡلٗا مَّعۡرُوفٗا

ឱបណ្តាភរិយាទាំងឡាយរបស់ព្យាការីមូហាំម៉ាត់! ភាពថ្លៃថ្នូរ និងកិត្តិយសរបស់ពួកនាងមិនដូចស្ត្រីដទៃឡើយ ផ្ទុយទៅវិញ ពួកនាងស្ថិតក្នុងឋានៈដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមដែលស្ត្រីដទៃមិនអាចឈានដល់ឡើយ ប្រសិនបើពួកនាងគោរពតាមនូវបទបញ្ជាទាំងឡាយរបស់អល់ឡោះ ហើយជៀសវាងនូវបម្រាមទាំងឡាយរបស់ទ្រង់នោះ។ ដូចនេះ ចូរពួកនាងកុំប្រើពាក្យសម្ដីទន់ភ្លន់ម្ញិកម្ញ៉ក់ នៅពេលដែលពួកនាងនិយាយជាមួយបុរសដែលអាចរៀបការជាមួយបានឲ្យសោះ ដែលហេតុធ្វើឲ្យបុរសដែលមានជំងឺ(ចំណង់តណ្ហា)នៅក្នុងចិត្តរបស់គេមានអារម្មណ៍ចំពោះពួកនាង។ តែចូរពួកនាងនិយាយដោយប្រើពាក្យសម្តីល្អៗដែលច្បាស់លាស់ ដោយមិនលាយឡំនឹងការលេងសើច ហើយនិយាយត្រឹមតែភាពចាំបាច់ប៉ុណ្ណោះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• من توجيهات القرآن للمرأة المسلمة: النهي عن الخضوع بالقول، والأمر بالمكث في البيوت إلا لحاجة، والنهي عن التبرج.
• ក្នុងចំណោមការចង្អុលបង្ហាញរបស់គម្ពីរគួរអានសម្រាប់ស្ត្រីឥស្លាមគឺៈ ហាមឃាត់អំពីការបន្ទន់សម្លេងក្នុងការនិយាយស្តី(ប្រើសម្លេងម្ញ៉ិកម្ញ៉ក់) បង្គាប់ប្រើពួកនាងឲ្យស្ថិតនៅក្នុងផ្ទះលើកលែងតែមានការចាំបាច់ត្រូវចេញពីផ្ទះ និងហាមឃាត់អំពីការបញ្ចេញសម្រស់ឆើតឆាយរបស់ខ្លួន។ info

• فضل أهل بيت رسول الله صلى الله عليه وسلم، وأزواجُه من أهل بيته.
• ឧត្តមភាពនៃក្រុមគ្រួសាររបស់អ្នកនាំសារមូហាំម៉ាត់ ហើយភរិយាទាំងឡាយរបស់គាត់ ក៏ត្រូវបានរាប់បញ្ចូលក្នុងក្រុមគ្រួសាររបស់គាត់ដែរ។ info

• مبدأ التساوي بين الرجال والنساء قائم في العمل والجزاء إلا ما استثناه الشرع لكل منهما.
• គោលការណ៍ស្មើភាពរវាងបុរសនិងស្ត្រី ត្រូវបានធ្វើឡើងទៅតាមទង្វើ និងការតបស្នង លើកលែងតែមានបទបញ្ញត្តិលើកលែងណាមួយចំពោះពួកគេទាំងពីរ។ info