വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
27 : 32

أَوَلَمۡ يَرَوۡاْ أَنَّا نَسُوقُ ٱلۡمَآءَ إِلَى ٱلۡأَرۡضِ ٱلۡجُرُزِ فَنُخۡرِجُ بِهِۦ زَرۡعٗا تَأۡكُلُ مِنۡهُ أَنۡعَٰمُهُمۡ وَأَنفُسُهُمۡۚ أَفَلَا يُبۡصِرُونَ

តើពួកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ដីដែលស្ងួតហួតហែងដែលគ្មានរុក្ខជាតិដុះទាល់តែសោះ តែក្រោយមក តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវដំណាំសម្រាប់សត្វអូដ្ឋ សត្វគោ និងសត្វពពែរបស់ពួកគេ ព្រមទាំងពួកគេខ្លួនឯងទទួលទានវា។ តើពួកគេមិនបានមើលឃើញដូច្នេះ ហើយដឹងថា ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្ងួតហួតហែងនោះអាចដុះចេញនូវរុក្ខជាតិឡើងវិញ គឺជាអ្នកដែលមានសមត្ថភាពលើការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញទេឬ? info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• عذاب الكافر في الدنيا وسيلة لتوبته.
• ការដាក់ទណ្ឌកម្មដល់ពួកគ្មានជំនឿនៅលោកិយ គឺជាមធ្យោបាយមួយដើម្បីឲ្យពួកគេភ្ញាក់រឭក និងកែខ្លួនឡើងវិញ។ info

• ثبوت اللقاء بين نبينا صلى الله عليه وسلم وموسى عليه السلام ليلة الإسراء والمعراج.
• ទទួលស្គាល់ពីការជួបគ្នារវាងព្យាការីមូហាំម៉ាត់ ជាមួយនឹងព្យាការីមូសានៅយប់អ៊ិសរ៉ក មៀករ៉ច។ info

• الصبر واليقين صفتا أهل الإمامة في الدين.
• សម្រាប់អ្នកដែលជាមេដឹកនាំក្នុងសាសនា ត្រូវមានលក្ខណៈសម្បត្តិពីរគឺ ការអត់ធ្មត់ និងការជឿជាក់។ info