വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
25 : 31

وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ ٱللَّهُۚ قُلِ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់? ហើយតើអ្នកណាដែលបានបង្កើតផែនដី? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកដែលបានបង្កើតវាទាំងពីរនេះ។ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ការកោតសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្ហាញនូវភស្តុតាងទៅលើពួកអ្នក។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនបានដឹងថា តើនរណាដែលសាកសមនឹងទទួលការកោតសរសើរនោះឡើយ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• نعم الله وسيلة لشكره والإيمان به، لا وسيلة للكفر به.
• ឧបការគុណទាំងឡាយរបស់អល់ឡោះ ជាមធ្យោបាយដើម្បីដឹងគុណទ្រង់និងមានជំនឿចំពោះទ្រង់ ពុំមែនជាមធ្យោបាយដើម្បីប្រឆាំងនឹងទ្រង់នោះឡើយ។ info

• خطر التقليد الأعمى، وخاصة في أمور الاعتقاد.
• គ្រោះថ្នាក់នៃការធ្វើតាមដោយងងឹតងងុល ជាពិសេសក្នុងបញ្ហាពាក់ព័ន្ធនឹងគោលជំនឿ។ info

• أهمية الاستسلام لله والانقياد له وإحسان العمل من أجل مرضاته.
• សារសំខាន់នៃការប្រគល់ខ្លួនចំពោះអល់ឡោះ ការគោរពតាមទ្រង់ និងការធ្វើអំពើល្អត្រឹមត្រូវដើម្បីទទួលបានការពេញចិត្តពីទ្រង់។ info

• عدم تناهي كلمات الله.
• ពាក្យបន្ទូលរបស់អល់ឡោះគ្មានទីបញ្ចប់ឡើយ។ info