വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
15 : 31

وَإِن جَٰهَدَاكَ عَلَىٰٓ أَن تُشۡرِكَ بِي مَا لَيۡسَ لَكَ بِهِۦ عِلۡمٞ فَلَا تُطِعۡهُمَاۖ وَصَاحِبۡهُمَا فِي ٱلدُّنۡيَا مَعۡرُوفٗاۖ وَٱتَّبِعۡ سَبِيلَ مَنۡ أَنَابَ إِلَيَّۚ ثُمَّ إِلَيَّ مَرۡجِعُكُمۡ فَأُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ

ហើយប្រសិនបើឪពុកម្តាយទាំងពីររបស់អ្នកបានជម្រុញអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយការបង្ខំពីពួកគាត់ទាំងពីរនោះ ចូរអ្នកកុំធ្វើតាមគាត់ទាំងពីរចំពោះរឿងនេះឲ្យសោះ ពីព្រោះគេមិនត្រូវគោរពតាមម៉ាខ្លូក(ដែលត្រូវបានគេបង្កើត)ក្នុងរឿងដែលល្មើសជាមួយ(អល់ឡោះដែលជា)អ្នកបង្កើតនោះឡើយ។ ប៉ុន្តែ អ្នកត្រូវមានភាពកតញ្ញូ និងទំនាក់ទំនងល្អជាមួយគាត់ទាំងពីរនៅក្នុងលោកិយនេះ។ ហើយចូរអ្នកធ្វើតាមមាគ៌ារបស់អ្នកដែលវិលត្រឡប់មកកាន់យើងដោយគោរពសក្ការៈ និងគោរពប្រតិបត្តិចំពោះយើងតែមួយគត់។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក គឺមកកាន់យើងតែមួយគត់ ហើយយើងនឹងប្រាប់ពួកអ្នកពីទង្វើដែលពួកអ្នកធ្លាប់បានសាងនៅលើលោកិយ ហើយយើងនឹងតបស្នងដល់ពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាងនោះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• لما فصَّل سبحانه ما يصيب الأم من جهد الحمل والوضع دلّ على مزيد برّها.
• នៅពេលដែលអល់ឡោះបានបញ្ជាក់ប្រាប់ពីការលំបាករបស់ម្តាយក្នុងពេលពពោះ និងពេលសម្រាលហើយនោះ ទ្រង់បានទូន្មានឲ្យបន្ថែមការធ្វើល្អទៅចំពោះម្តាយ។ info

• نفع الطاعة وضرر المعصية عائد على العبد.
• ផលប្រយោជន៍នៃការគោរពប្រតិបត្តិ និងគ្រោះថ្នាក់នៃការប្រព្រឹត្តល្មើស គឺត្រឡប់ទៅរកអ្នកដែលប្រព្រឹត្តនោះ។ info

• وجوب تعاهد الأبناء بالتربية والتعليم.
• ចាំបាច់ត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនដោយផ្តល់ការអប់រំ និងការបង្ហាត់បង្រៀន។ info

• شمول الآداب في الإسلام للسلوك الفردي والجماعي.
• ភាពទូលំទូលាយនៃសុជីវធម៌ឥស្លាម ដែលគ្របដណ្តប់លើបុគ្គល និងសង្គមទាំងមូល។ info