വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
42 : 30

قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلُۚ كَانَ أَكۡثَرُهُم مُّشۡرِكِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកដើរនៅលើផែនដី ហើយពិនិត្យមើលមើលថាៈ តើលទ្ធផលចុងក្រោយនៃប្រជាជាតិដែលគ្មានជំនឿជំនាន់មុនពួកអ្នកនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត។ ភាគច្រើននៃពួកគេ គឺជាពួកដែលធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយពួកគេគោរពសក្ការៈទៅចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់។ ដូច្នេះ ពួកគេក៏ត្រូវបានគេបំផ្លាញ ដោយសារតែការស្ហ៊ីរិករបស់ពួកគេជាមួយនឹងអល់ឡោះជាម្ចាស់។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• إرسال الرياح، وإنزال المطر، وجريان السفن في البحر: نِعَم تستدعي أن نشكر الله عليها.
• ការបញ្ជូនខ្យល់ ការបញ្ចុះទឹកភ្លៀង ការឲ្យសំពៅធ្វើដំណើរលើផ្ទៃសមុទ្រ ទាំងនោះគឺជាឧបការគុណរបស់អល់ឡោះដែលទាមទារឲ្យពួកយើងដឹងគុណអល់ឡោះទៅលើឧបការគុណទាំងនោះ។ info

• إهلاك المجرمين ونصر المؤمنين سُنَّة إلهية.
• ការបំផ្លាញពួកដែលប្រព្រឹត្តបាបកម្ម និងការជួយដល់បណ្តាអ្នកមានជំនឿ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។ info

• إنبات الأرض بعد جفافها دليل على البعث.
• ការឲ្យដំណាំអាចដុះបាននៅលើដីក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះ គឺជាភស្តុតាងបញ្ជាក់ទៅលើការពង្រស់មនុស្សឡើងវិញ(នៅថ្ងៃបរលោក)។ info