വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
138 : 3

هَٰذَا بَيَانٞ لِّلنَّاسِ وَهُدٗى وَمَوۡعِظَةٞ لِّلۡمُتَّقِينَ

គម្ពីរគួរអានដ៏ឧត្តុង្គឧត្តមនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីពិត និងជាការព្រមានពីសេចក្តីមិនពិតសម្រាប់មនុស្សលោកទាំងអស់ ព្រមទាំងជាភស្តុតាងនាំទៅកាន់ការចង្អុលបង្ហាញ និងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍អំពីអ្វីដែលមាននៅក្នុងគម្ពីរគួរអាននៃការចង្អុលបង្ហាញ និងការទូន្មាននោះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الترغيب في المسارعة إلى عمل الصالحات اغتنامًا للأوقات، ومبادرة للطاعات قبل فواتها.
• ជម្រុញឲ្យរួសរាន់ទៅកាន់ការសាងទង្វើកុសលទាំងឡាយ ដោយចាប់យកឱកាសល្អដើម្បីធ្វើវា និងរួសរាន់ក្នុងការគោរពប្រតិបត្តិអល់ឡោះមុនពេលបាត់បង់ឱកាស។ info

• من صفات المتقين التي يستحقون بها دخول الجنة: الإنفاق في كل حال، وكظم الغيظ، والعفو عن الناس، والإحسان إلى الخلق.
• ក្នុងចំណោមលក្ខណៈសម្បត្តិរបស់បណ្តាអ្នកដែលកោតខ្លាចដែលសាកសមនឹងចូលឋានសួគ៌នោះគឺ បរិច្ចាគទ្រព្យសម្បត្តិនៅគ្រប់កាលៈទេសៈទាំងអស់(ទោះមានឬក៏ក្រ) ចេះគ្រប់គ្រងកំហឹង ខន្តីអភ័យទោសឲ្យអ្នកដទៃ និងធ្វើល្អទៅចំពោះម៉ាខ្លូក(អ្វីទាំងអស់ដែលអល់ឡោះបង្កើត)ទាំងឡាយ។ info

• النظر في أحوال الأمم السابقة من أعظم ما يورث العبرة والعظة لمن كان له قلب يعقل به.
• ការសម្លឹងមើលពីស្ថានភាពរបស់ពួកអ្នកជំនាន់មុន គឺជាមេរៀននិងការទូន្មានដ៏ធំធេងដែលបានបន្សល់ទុកសម្រាប់អ្នកដែលមានចេះគិតពិចារណា។ info