വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
50 : 29

وَقَالُواْ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَٰتٞ مِّن رَّبِّهِۦۚ قُلۡ إِنَّمَا ٱلۡأٓيَٰتُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٌ

ហើយពួកមុស្ហរីគីនបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះមកឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងទាំងឡាយពីម្ចាស់របស់គេ ដូចដែលគេ(អល់ឡោះ)បានបញ្ចុះទៅលើបណ្តាអ្នកនាំសារជំនាន់មុននោះទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលស្នើសុំទាំងនោះថាៈ ជាការពិតណាស់ សញ្ញាភស្តុតាងទាំងឡាយ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់។ ទ្រង់បញ្ចុះវានៅពេលណាដែលទ្រង់មានចេតនា ហើយខ្ញុំគ្មានសិទ្ធិអ្វីក្នុងការបញ្ចុះវានោះទេ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ដោយការដាស់តឿនយ៉ាងច្បាស់លាស់មួយប៉ុណ្ណោះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• مجادلة أهل الكتاب تكون بالتي هي أحسن.
• ការជជែកដេញដោលជាមួយពួកយូដា និងពួកណាសរ៉នី គឺត្រូវធ្វើឡើងតាមវិធីសាស្ត្រដែលល្អប្រសើរបំផុត។ info

• الإيمان بجميع الرسل والكتب دون تفريق شرط لصحة الإيمان.
• ការមានជំនឿចំពោះបណ្តាអ្នកនាំសារ និងបណ្តាគម្ពីរទាំងអស់ដោយគ្មានការបែងចែក គឺជាលក្ខខណ្ឌមួយដើម្បីឲ្យជំនឿមានភាពត្រឹមត្រូវ។ info

• القرآن الكريم الآية الخالدة والحجة الدائمة على صدق النبي صلى الله عليه وسلم.
• គម្ពីរគួរអាន គឺជាសញ្ញាភស្តុតាងដ៏អមតៈ និងជាទីសំអាងដែលមិនសាបសូន្យដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់។ info