വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
48 : 29

وَمَا كُنتَ تَتۡلُواْ مِن قَبۡلِهِۦ مِن كِتَٰبٖ وَلَا تَخُطُّهُۥ بِيَمِينِكَۖ إِذٗا لَّٱرۡتَابَ ٱلۡمُبۡطِلُونَ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់បានអាននូវគម្ពីរណាមួយមុននឹងគម្ពីរគួរអាននោះឡើយ ហើយអ្នកក៏មិនធ្លាប់បានសរសេរអ្វីមួយនឹងដៃស្តាំរបស់អ្នកនោះដែរ ពីព្រោះអ្នកគឺជាអនក្ខរជន ដែលមិនចេះអាន និងមិនចេះសរសេរនោះឡើយ។ ហើយប្រសិនបើអ្នកចេះអាន និងចេះសរសេរវិញនោះ ប្រាកដជាពួកដែលល្ងង់ខ្លៅក្នុងចំណោមមនុស្សលោក ច្បាស់ជានឹងមានការមន្ទិលសង្ស័យចំពោះភាពជាព្យាការីរបស់អ្នក ហើយពួកគេនឹងប្រើលេសថា ពិតណាស់ អ្នកបានសរសេរចម្លងវា(គម្ពីរគួរអាន)ពីគម្ពីរជំនាន់មុនទាំងឡាយជាមិនខាន។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• مجادلة أهل الكتاب تكون بالتي هي أحسن.
• ការជជែកដេញដោលជាមួយពួកយូដា និងពួកណាសរ៉នី គឺត្រូវធ្វើឡើងតាមវិធីសាស្ត្រដែលល្អប្រសើរបំផុត។ info

• الإيمان بجميع الرسل والكتب دون تفريق شرط لصحة الإيمان.
• ការមានជំនឿចំពោះបណ្តាអ្នកនាំសារ និងបណ្តាគម្ពីរទាំងអស់ដោយគ្មានការបែងចែក គឺជាលក្ខខណ្ឌមួយដើម្បីឲ្យជំនឿមានភាពត្រឹមត្រូវ។ info

• القرآن الكريم الآية الخالدة والحجة الدائمة على صدق النبي صلى الله عليه وسلم.
• គម្ពីរគួរអាន គឺជាសញ្ញាភស្តុតាងដ៏អមតៈ និងជាទីសំអាងដែលមិនសាបសូន្យដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់។ info