വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
24 : 29

فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُواْ ٱقۡتُلُوهُ أَوۡ حَرِّقُوهُ فَأَنجَىٰهُ ٱللَّهُ مِنَ ٱلنَّارِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ

ហើយការឆ្លើយតបនៃក្រុមរបស់ព្យាការីអ៊ីព្រហ៊ីមចំពោះគាត់(ក្រោយពីគាត់បានប្រើពួកគេឲ្យគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះរូបបដិមាផ្សេងពីទ្រង់)នោះ គ្មានក្រៅពីពាក្យសម្តីរបស់ពួកគេដែលនិយាយថាៈ ចូរពួកអ្នកសម្លាប់គេ ឬបោះគេចូលទៅក្នុងភ្លើង ដើម្បីជាការជួយសង្គ្រោះព្រះនានារបស់ពួកអ្នកវិញ នោះឡើយ។ តែអល់ឡោះជាម្ចាស់បានផ្តល់សុវត្ថិភាពដល់គាត់អំពីភ្លើង(មិនឲ្យភ្លើងឆេះ)។ ពិតប្រាកដណាស់ នៅក្នុងការធ្វើឲ្យគាត់(ព្យាការីអ៊ីព្រហ៊ីម)មានសុវត្ថិភាពពីភ្លើងឆេះក្រោយពីគេបានបោះគាត់ចូលទៅក្នុងភ្លើងនោះ គឺជាមេរៀនសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីមេរៀនទាំងនោះ។ info
التفاسير:

external-link copy
25 : 29

وَقَالَ إِنَّمَا ٱتَّخَذۡتُم مِّن دُونِ ٱللَّهِ أَوۡثَٰنٗا مَّوَدَّةَ بَيۡنِكُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ ثُمَّ يَوۡمَ ٱلۡقِيَٰمَةِ يَكۡفُرُ بَعۡضُكُم بِبَعۡضٖ وَيَلۡعَنُ بَعۡضُكُم بَعۡضٗا وَمَأۡوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّٰصِرِينَ

ហើយព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ តាមពិត ការដែលពួកអ្នកយករូបបដិមាមកធ្វើជាព្រះដោយពួកអ្នកយកវាគោរពសក្ការៈនោះ គឺដើម្បីជាការស្គាល់គ្នា និងជាការស្រឡាញ់គ្នារវាងពួកអ្នក នៅក្នុងឆាកជីវិតលោកិយប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃបរលោក ការស្រឡាញ់រាប់អានគ្នារវាងពួកអ្នកនោះនឹងត្រូវកាត់ផ្តាច់ ហើយពួកអ្នកនឹងដកខ្លួនចេញពីគ្នាទៅវិញទៅមកនៅពេលដែលពួកអ្នកបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក ហើយពួកអ្នកក៏ដាក់បណ្តាសារគ្នាទៅវិញទៅមក។ ហើយទីកន្លែងរបស់ពួកអ្នកដែលពួកអ្នកត្រូវទៅនោះ គឺឆ្ពោះកាន់ឋាននរក។ សម្រាប់ពួកអ្នក គ្មានអ្នកជួយដែលអាចរារាំងពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ មិនថារូបបដិមានានាដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ ឬអ្នកផ្សេងពីវានោះទេ។ info
التفاسير:

external-link copy
26 : 29

۞ فَـَٔامَنَ لَهُۥ لُوطٞۘ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّيٓۖ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ពេលនោះ ព្យាការីលូត ក៏បានមានជំនឿលើគាត់។ ហើយព្យាការីអ៊ីព្រហ៊ីមបានពោលថាៈ ខ្ញុំនឹងភៀសខ្លួនទៅកាន់ម្ចាស់របស់ខ្ញុំ គឺទៅកាន់ទឹកដីស្ហាមដែលប្រកបដោយពរជ័យ។ ពិតប្រាកដណាស់ ទ្រង់(អល់ឡោះ)ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ។ ដូចនេះ ទ្រង់នឹងមិនធ្វើឲ្យអ្នកដែលភៀសខ្លួនទៅកាន់ទ្រង់អាប់ឱននោះឡើយ។ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការកំណត់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់។ info
التفاسير:

external-link copy
27 : 29

وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَ وَجَعَلۡنَا فِي ذُرِّيَّتِهِ ٱلنُّبُوَّةَ وَٱلۡكِتَٰبَ وَءَاتَيۡنَٰهُ أَجۡرَهُۥ فِي ٱلدُّنۡيَاۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ

ហើយយើងបានប្រទានអ៊ីស្ហាក និងកូនប្រុសរបស់គេយ៉ាក់កូបឲ្យអ៊ីព្រហ៊ីម។ ហើយយើងបានធ្វើឲ្យកូនចៅរបស់គេក្លាយជាព្យាការី និងមានគម្ពីរជាច្រើនដែលបានបញ្ចុះពីអល់ឡោះជាម្ចាស់(ទៅកាន់ពួកគេ)។ ហើយយើងបានប្រទានឲ្យគេនូវផលបុណ្យចំពោះការអត់ធ្មត់របស់គេនៅលើភាពត្រឹមត្រូវនៅក្នុងលោកិយនេះ តាមរយៈ(បង្កើតឲ្យពួកគេនូវ)កូនៗដែលកតញ្ញូ និងការកោតសរសើរដ៏ប្រពៃ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក គេ(អល់ឡោះ)នឹងតបស្នងដល់គាត់នូវការតបស្នងរបស់អ្នកដែលសាងទង្វើកុសល។ អ្វីដែលគេបានប្រទានដល់គាត់នៅក្នុងលោកិយនេះ មិនបានកាត់បន្ថយនូវអ្វីដែលគេបានត្រៀមទុកសម្រាប់គាត់អំពីការតបស្នងដ៏ប្រពៃនៅថ្ងៃបរលោកនោះឡើយ។ info
التفاسير:

external-link copy
28 : 29

وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ إِنَّكُمۡ لَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٖ مِّنَ ٱلۡعَٰلَمِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំរឿងរ៉ាវរបស់ព្យាការីលូត នៅពេលដែលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ពួកអ្នកកំពុងតែប្រព្រឹត្តនូវបាបកម្មដ៏អាក្រក់បំផុតដែលគ្មានអ្នកណាម្នាក់ពីមុនពួកអ្នកធ្លាប់បានប្រព្រឹត្តវានៅក្នុងលោកិយនេះឡើយ។ ពិតណាស់ ពួកអ្នកគឺជាមនុស្សដំបូងគេដែលបានបង្កើតនូវបាបកម្មមួយថ្មីដោយពួកអ្នកបដិសេធនូវលក្ខណៈធម្មជាតិដ៏ប្រពៃ(ដោយការស្រឡាញ់ភេទដូចគ្នា)។ info
التفاسير:

external-link copy
29 : 29

أَئِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ وَتَقۡطَعُونَ ٱلسَّبِيلَ وَتَأۡتُونَ فِي نَادِيكُمُ ٱلۡمُنكَرَۖ فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُواْ ٱئۡتِنَا بِعَذَابِ ٱللَّهِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

ហេតុអ្វីបានជាពួកអ្នករួមភេទនឹងបុរសដូចគ្នាតាមទ្វារក្រោយ(រន្ធគូទ)របស់ពួកគេដើម្បីបំពេញនូវចំណង់តណ្ហារបស់ពួកអ្នក ហើយកាត់ផ្តាច់ផ្លូវធ្វើដំណើររបស់អ្នកដំណើរទាំងឡាយដោយពួកគេមិនហ៊ានធ្វើដំណើរឆ្លងកាត់ពួកអ្នកនោះទេព្រោះតែខ្លាចពូកអ្នកប្រព្រឹត្តទង្វើអសីលធម៌នេះ(ដាក់ពួកគេ) ហើយពួកអ្នកប្រព្រឹត្តអំពើអាក្រក់នៅកន្លែងជួបជុំរបស់ពួកអ្នក ដូចជាការអាក្រាតកាយ និងការធ្វើទុក្ខបុកម្នេញចំពោះអ្នកដែលដើរឆ្លកាត់ពួកអ្នកទាំងតាមរយៈពាក្យសម្តីនិងទង្វើរបស់ពួកអ្នកបែបនេះ? ហើយចមើ្លយនៃក្រុមរបស់គាត់ចំពោះគាត់ក្រោយពីគាត់បានហាមឃាត់ពួកគេពីទង្វើដ៏អាក្រក់នោះ គឺគ្មានអ្វីក្រៅពីពួកគេនិយាយទៅកាន់គាត់ថាៈ ចូរអ្នកនាំមកនូវទណ្ឌកម្មរបស់អល់ឡោះដែលអ្នកបានព្រមានពួកយើងនោះមក ប្រសិនបើអ្នក ពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកអះអាងមែននោះ។ info
التفاسير:

external-link copy
30 : 29

قَالَ رَبِّ ٱنصُرۡنِي عَلَى ٱلۡقَوۡمِ ٱلۡمُفۡسِدِينَ

ព្យាការីលូតបានបួងសួងទៅកាន់ម្ចាស់របស់គាត់ក្រោយពីក្រុមរបស់គាត់នៅតែចចេសរឹងរួស ហើយពួកគេថែមទាំងសុំឲ្យទម្លាក់ទណ្ឌកម្មទៅលើពួកគេ ជាការមើលស្រាលចំពោះគាត់ថែមទៀតថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាជួយខ្ញុំឲ្យទទួលជោគជ័យទៅលើក្រុមដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការដែលពួកគេធ្វើឲ្យរីកសុសសាយនូវការប្រឆាំង និងការប្រព្រឹត្តនូវអំពើល្មើសដ៏អាក្រក់បំផុតនោះផងចុះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• عناية الله بعباده الصالحين حيث ينجيهم من مكر أعدائهم.
• ការជួយរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាមនុស្សល្អត្រឹមត្រូវ ដោយធ្វើឲ្យពួកគេរួចផុតពីកលល្បិចនៃសត្រូវរបស់ពួកគេ។ info

• فضل الهجرة إلى الله.
• ឧត្តមភាពនៃការភៀសខ្លួនទៅកាន់អល់ឡោះជាម្ចាស់។ info

• عظم منزلة إبراهيم وآله عند الله تعالى.
• ឋានៈដ៏ខ្ពង់ខ្ពស់របស់ព្យាការីអ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់គាត់ចំពោះអល់ឡោះជាម្ចាស់។ info

• تعجيل بعض الأجر في الدنيا لا يعني نقص الثواب في الآخرة.
• ការផ្តល់នូវការតបស្នងភ្លាមៗមួយចំនួននៅក្នុងលោកិយនេះមិនមែនក្នុងន័យដើម្បីកាត់បន្ថយផលបុណ្យរបស់គេនៅថ្ងៃបរលោកនោះទេ។ info

• قبح تعاطي المنكرات في المجالس العامة.
• ការប្រព្រឹត្តទង្វើអសីលធម៌នៅទីសាធារណៈ គឺអាក្រក់បំផុត។ info