വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
5 : 27

أُوْلَٰٓئِكَ ٱلَّذِينَ لَهُمۡ سُوٓءُ ٱلۡعَذَابِ وَهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ

ពួកដែលមានលក្ខណៈដូចបានលើកឡើងនេះ គឺជាពួកដែលទទួលនូវទណ្ឌកម្មយ៉ាងអាក្រក់បំផុតនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹក។ ហើយនៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់ ដោយពួកគេខាតបង់ទាំងខ្លួនពួកគេផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយសារតែពួកគេត្រូវស្ថិតនៅជាអមតៈក្នុងឋាននរក។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• القرآن هداية وبشرى للمؤمنين.
• គម្ពីរគួរអាន គឺជាការបង្អុលបង្ហាញ និងជាការផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកមានជំនឿទាំងឡាយ។ info

• الكفر بالله سبب في اتباع الباطل من الأعمال والأقوال، والحيرة، والاضطراب.
• ការប្រឆាំងនឹងអល់ឡោះ គឺជាមូលហេតុមួយដែលនាំឲ្យគេដើរតាមប្រការអាក្រក់ ទាំងទង្វើ និងពាក្យសម្តី មានភាពស្រពេចស្រពិល និងមានភាពមិនច្បាស់លាស់(មិនដឹងថា អ្វីត្រួវ អ្វីខុស)។ info

• تأمين الله لرسله وحفظه لهم سبحانه من كل سوء.
• អល់ឡោះជាម្ចាស់ទ្រង់ផ្តល់សុវត្ថិភាពដល់បណ្តាអ្នកនាំសាររបស់ទ្រង់ និងថែរក្សាពួកគេពីប្រការអាក្រក់ទាំងឡាយ។ info