വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
21 : 27

لَأُعَذِّبَنَّهُۥ عَذَابٗا شَدِيدًا أَوۡ لَأَاْذۡبَحَنَّهُۥٓ أَوۡ لَيَأۡتِيَنِّي بِسُلۡطَٰنٖ مُّبِينٖ

នៅពេលដែលគេបានបញ្ជាក់ពីអវត្តមានរបស់វា(សត្វហ៊ុទហ៊ុទ)ដល់គាត់ហើយនោះ គាត់ក៏បាននិយាយបន្តទៀតថាៈ ខ្ញុំពិតជានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះវា ឬក៏ខ្ញុំនឹងសម្លេះវា ជាទណ្ឌកម្មចំពោះវាលើការអវត្តមានរបស់វា ឬមួយវាត្រូវនាំនូវហេតុផលដ៏ច្បាស់លាស់(សមហេតុផល)ណាមួយមកឲ្យខ្ញុំដែលបញ្ជាក់ពីឧបសគ្គ(ហេតុផល)នៃការមិនបានមកចូលរួមរបស់វា។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• التبسم ضحك أهل الوقار.
• ការសើចរបស់មនុស្សដែលមានសេចក្តីថ្លៃថ្នូរ គឹការញញឹម។ info

• شكر النعم أدب الأنبياء والصالحين مع ربهم.
• ការចេះថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយ គឺជាសីលធម៌របស់បណ្តាព្យាការី និងអ្នកដែលសាងទង្វើកុសលទាំងឡាយជាមួយនឹងម្ចាស់របស់ពួកគេ។ info

• الاعتذار عن أهل الصلاح بظهر الغيب.
• ការសុំអធ្យាស្រ័យចំពោះមនុស្សល្អ គឺត្រូវធ្វើដោយស្ងាត់ៗ។ info

• سياسة الرعية بإيقاع العقاب على من يستحقه، وقبول عذر أصحاب الأعذار.
• នយោបាយ ឬគោលការណ៍របស់អ្នកគ្រប់គ្រង គឺការដាក់ទណ្ឌកម្មចំពោះអ្នកដែលសាកសមនឹងទទួលទណ្ឌកម្ម ហើយទទួលយកនូវការសុំការអធ្យាស្រ័យចំពោះក្រុមអ្នកដែលមានមូលហេតុច្បាស់លាស់។ info

• قد يوجد من العلم عند الأصاغر ما لا يوجد عند الأكابر.
• ជួនកាល អ្នកដែលតូចទាបអាចមានចំណេះដឹងដែលអ្នកធំខ្ពស់មិនមាន។ info