വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
14 : 27

وَجَحَدُواْ بِهَا وَٱسۡتَيۡقَنَتۡهَآ أَنفُسُهُمۡ ظُلۡمٗا وَعُلُوّٗاۚ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ

ហើយពួកគេបានប្រឆាំងនឹងបណ្តាសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនោះ ព្រមទាំងពួកគេមិនទទួលស្គាល់វាឡើយ ដោយសារតែការបំពានរបស់ពួកគេ និងការក្រអឺតក្រទមរបស់ពួកគេពីការពិត ខណៈដែលពួកគេជឿជាក់(ដឹង)យ៉ាងច្បាស់ថាៈ ពិតប្រាកដណាស់ សញ្ញាភស្តុតាងទាំងនោះ គឺមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មលើផែនដីដោយការប្រឆាំង និងការបំពានរបស់ពួកគេនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេ និងកម្ទេចពួកគេទាំងអស់គ្នា។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• التبسم ضحك أهل الوقار.
• ការសើចរបស់មនុស្សដែលមានសេចក្តីថ្លៃថ្នូរ គឹការញញឹម។ info

• شكر النعم أدب الأنبياء والصالحين مع ربهم.
• ការចេះថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយ គឺជាសីលធម៌របស់បណ្តាព្យាការី និងអ្នកដែលសាងទង្វើកុសលទាំងឡាយជាមួយនឹងម្ចាស់របស់ពួកគេ។ info

• الاعتذار عن أهل الصلاح بظهر الغيب.
• ការសុំអធ្យាស្រ័យចំពោះមនុស្សល្អ គឺត្រូវធ្វើដោយស្ងាត់ៗ។ info

• سياسة الرعية بإيقاع العقاب على من يستحقه، وقبول عذر أصحاب الأعذار.
• នយោបាយ ឬគោលការណ៍របស់អ្នកគ្រប់គ្រង គឺការដាក់ទណ្ឌកម្មចំពោះអ្នកដែលសាកសមនឹងទទួលទណ្ឌកម្ម ហើយទទួលយកនូវការសុំការអធ្យាស្រ័យចំពោះក្រុមអ្នកដែលមានមូលហេតុច្បាស់លាស់។ info

• قد يوجد من العلم عند الأصاغر ما لا يوجد عند الأكابر.
• ជួនកាល អ្នកដែលតូចទាបអាចមានចំណេះដឹងដែលអ្នកធំខ្ពស់មិនមាន។ info