വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
137 : 26

إِنۡ هَٰذَآ إِلَّا خُلُقُ ٱلۡأَوَّلِينَ

(សាសនារបស់ពួកយើង)នេះគឺគ្មានអ្វីក្រៅពីសាសនារបស់អ្នកជំនាន់មុន ទំនៀមទម្លាប់របស់ពួកគេ និងអត្តចរិតរបស់ពួកគេនោះឡើយ។ info
التفاسير:

external-link copy
138 : 26

وَمَا نَحۡنُ بِمُعَذَّبِينَ

ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ទណ្ឌកម្មនោះដែរ។ info
التفاسير:

external-link copy
139 : 26

فَكَذَّبُوهُ فَأَهۡلَكۡنَٰهُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

ដូច្នេះ ពួកគេក៏នៅតែបន្តស្ថិតនៅលើការបដិសេធនឹងព្យាការីរបស់ពួកគេ គឺព្យាការីហ៊ូទ ហើយយើងក៏បានបំផ្លាញពួកគេដោយខ្យល់ព្យុះស្ងួតព្រោះតែការបដិសេធរបស់ពួកគេ។ ពិតណាស់នៅក្នុងព្រឹត្តិការណ៍នៃការបំផ្លាញនេះ គឺជាមេរៀនមួយសម្រាប់បណ្តាអ្នកទាំងឡាយដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
140 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:

external-link copy
141 : 26

كَذَّبَتۡ ثَمُودُ ٱلۡمُرۡسَلِينَ

ពួកសាមូទបានបដិសេធនឹងអ្នកនាំសារទាំងអស់ ដោយសារតែការបដិសេធរបស់ពួកគេចំពោះព្យាការីរបស់ពួកគេ គឺព្យាការីសឡេះ។ info
التفاسير:

external-link copy
142 : 26

إِذۡ قَالَ لَهُمۡ أَخُوهُمۡ صَٰلِحٌ أَلَا تَتَّقُونَ

នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ? info
التفاسير:

external-link copy
143 : 26

إِنِّي لَكُمۡ رَسُولٌ أَمِينٞ

ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។ info
التفاسير:

external-link copy
144 : 26

فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ

ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។ info
التفاسير:

external-link copy
145 : 26

وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ

ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។ info
التفاسير:

external-link copy
146 : 26

أَتُتۡرَكُونَ فِي مَا هَٰهُنَآ ءَامِنِينَ

តើពួកអ្នកគិតស្មានថា គេនឹងទុកឲ្យពួកអ្នកស្ថិតនៅលើអ្វីដែលពួកអ្នកកំពុងតែមាន(សព្វថ្ងៃ)នៃប្រការល្អ និងឧបការគុណទាំងឡាយដោយសុវត្ថិភាព ដោយគ្មានការភ័យខ្លាចឬ? info
التفاسير:

external-link copy
147 : 26

فِي جَنَّٰتٖ وَعُيُونٖ

គឺនៅក្នុងសួនឧទ្យាននានា និងប្រភពទឹកជាច្រើន info
التفاسير:

external-link copy
148 : 26

وَزُرُوعٖ وَنَخۡلٖ طَلۡعُهَا هَضِيمٞ

ព្រមទាំងដំណាំដាំដុះ ហើយនិងដើមល្មើដែលផ្លែរបស់វាទន់ផ្អែមឆ្ងាញ់។ info
التفاسير:

external-link copy
149 : 26

وَتَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتٗا فَٰرِهِينَ

ហើយពួកអ្នកចោះភ្នំជាច្រើនដើម្បីធ្វើជាផ្ទះសម្រាប់ពួកអ្នកស្នាក់នៅ ដោយពួកអ្នកមានភាពស្ទាត់ជំនាញក្នុងការឆ្លាក់វា។ info
التفاسير:

external-link copy
150 : 26

فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ

ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។ info
التفاسير:

external-link copy
151 : 26

وَلَا تُطِيعُوٓاْ أَمۡرَ ٱلۡمُسۡرِفِينَ

ហើយចូរពួកអ្នកកុំគោរពតាមបទបញ្ជារបស់ពួកដែលបង្កវិនាសកម្មលើខ្លួនឯងតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្មឲ្យសោះ។ info
التفاسير:

external-link copy
152 : 26

ٱلَّذِينَ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ

គឺពួកដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការធ្វើឲ្យរីកសុសសាយនូវទង្វើបាបកម្ម និងមិនព្រមកែខ្លួនដោយការប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិអល់ឡោះនោះឡើយ។ info
التفاسير:

external-link copy
153 : 26

قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ

ក្រុមរបស់គាត់បានតបមកកាន់គាត់វិញថាៈ តាមពិត អ្នកគ្រាន់តែជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមដដែលៗ រហូតធ្វើឲ្យមន្តអាគមនោះគ្របដណ្តប់លើស្មារតីរបស់ពួកគេ ហើយធ្វើឲ្យស្មារតីរបស់ពួកគេបាត់បង់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
154 : 26

مَآ أَنتَ إِلَّا بَشَرٞ مِّثۡلُنَا فَأۡتِ بِـَٔايَةٍ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

អ្នកមិនមែនជាអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកយើងនោះឡើយ ហើយអ្នកក៏គ្មានលក្ខណៈពិសេសអ្វីលើសពួកយើងដើម្បីឲ្យអ្នកក្លាយជាអ្នកនាំសារ(របស់អល់ឡោះ)នោះដែរ។ ហេតុនេះ ចូរអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយដែលបញ្ជាក់ថា អ្នកពិតជាអ្នកនាំសារ(ពីអល់ឡោះ)មក ប្រសិនបើអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកអះអាងថា អ្នកពិតជាអ្នកនាំសារមែននោះ។ info
التفاسير:

external-link copy
155 : 26

قَالَ هَٰذِهِۦ نَاقَةٞ لَّهَا شِرۡبٞ وَلَكُمۡ شِرۡبُ يَوۡمٖ مَّعۡلُومٖ

ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេ(នៅពេលដែលអល់ឡោះទ្រង់បានប្រទាននូវសញ្ញាភស្តុតាងមួយដល់គាត់ នោះគឺសត្វអូដ្ឋញីមួយក្បាលដែលអល់ឡោះបានបញ្ចេញវាចេញពីដុំថ្ម)ថាៈ នេះគឺជាសត្វអូដ្ឋញីមួយក្បាលដែលគេ(អល់ឡោះ)ឲ្យអ្នកឃើញនិងអាចប៉ះវាបាន។ សម្រាប់វា គឺមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នកក៏មានចំណែកផឹកទឹកដូចគ្នាដែរទៅតាមថ្ងៃដែលគេបានកំណត់ជាក់លាក់។ វា(សត្វអូដ្ឋ)មិនផឹកទឹកនៅថ្ងៃដែលជាចំណែក(វេន)របស់ពួកអ្នកនោះទេ ហើយពួកអ្នកក៏មិនត្រូវផឹកទឹកនៅថ្ងៃដែលជាចំណែក(វេន)របស់វានោះដែរ។ info
التفاسير:

external-link copy
156 : 26

وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابُ يَوۡمٍ عَظِيمٖ

ហើយចូរពួកអ្នកកុំប៉ះពាល់វាដោយប្រការអាក្រក់ណាមួយ ដូចជាការបង្ករបួសស្នាម ឬវាយវាឲ្យសោះ ព្រោះជាហេតុនាំឲ្យពួកអ្នកទទួលនូវទណ្ឌកម្មពីអល់ឡោះដែលទ្រង់នឹងបំផ្លាញពួកអ្នកនឹងវានៅថ្ងៃដ៏ធំធេង ដោយសារតែនៅក្នុងថ្ងៃនោះ គឺទណ្ឌកម្មនឹងធ្លាក់លើពួកអ្នក។ info
التفاسير:

external-link copy
157 : 26

فَعَقَرُوهَا فَأَصۡبَحُواْ نَٰدِمِينَ

តែពួកគេ(ក្រុមរបស់ព្យាការីសឡេះដែលជាពួកប្រឆាំង)បានឯកភាពគ្នាលើការសំឡេះវា(សត្វអូដ្ឋ) ហើយអ្នកដែលឃោឃៅជាងគេក្នុងចំណោមពួកគេក៏បានសំឡេះវា។ ពេលនោះ ពួកគេក៏បានក្លាយជាអ្នកដែលមានវិប្បដិសារីចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត នៅពេលដែលពួកគេបានដឹងថា ទណ្ឌកម្មនឹងធ្លាក់ទៅលើពួកគេដោយចៀសមិនផុត។ ក៏ប៉ុន្តែ ការមានវិប្បដិសារីនៅពេលដែលឃើញនូវទណ្ឌកម្មហើយនោះ គឺគ្មានប្រយោជន៍ឡើយ។ info
التفاسير:

external-link copy
158 : 26

فَأَخَذَهُمُ ٱلۡعَذَابُۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

នៅពេលនោះ ទណ្ឌកម្មដែលពួកគេត្រូវបានគេសន្យានឹងវា គឺការរញ្ជួយដី និងសម្រែកដ៏ខ្លាំងក្លានោះ ក៏បានឆក់យកជីវិតពួកគេ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើងនៃរឿងរ៉ាវរបស់ព្យាការីសឡេះ និងក្រុមរបស់គាត់នោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
159 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• توالي النعم مع الكفر استدراج للهلاك.
• ការដែលអល់ឡោះជាម្ចាស់ទ្រង់នៅតែបន្តប្រទាននូវឧបការគុណដល់ពួកប្រឆាំងនោះ គឺគ្រាន់តែជាការល្បួងពួកគេប៉ុណ្ណោះ។ info

• التذكير بالنعم يُرتجى منه الإيمان والعودة إلى الله من العبد.
• ការរំលឹកពីឧបការគុណទាំងឡាយ គឺសង្ឃឹមថាការរំលឹកនោះនឹងអាចឲ្យខ្ញុំបម្រើរបស់អល់ឡោះមានជំនឿ ហើយវិលត្រឡប់ទៅកាន់ទ្រង់វិញ។ info

• المعاصي هي سبب الفساد في الأرض.
• ការប្រព្រឹត្តបាបកម្ម គឺជាមូលហេតុមួយដែលនាំឲ្យកើតមាននូវវិនាសកម្មនៅលើភពផែនដី។ info