വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
15 : 25

قُلۡ أَذَٰلِكَ خَيۡرٌ أَمۡ جَنَّةُ ٱلۡخُلۡدِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۚ كَانَتۡ لَهُمۡ جَزَآءٗ وَمَصِيرٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើទណ្ឌកម្មដែលបានលើកឡើងខាងលើដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនេះ វាល្អប្រសើរជាង ឬមួយឋានសួគ៌ដ៏អមតៈដែលការសើយសុខរបស់វាគ្មានទីបំផុត និងគ្មានទីបញ្ចប់នោះល្អប្រសើរជាង? ហើយវា(ឋានសួគ៌) គឺជាអ្វីដែលអល់ឡោះទ្រង់បានសន្យាចំពោះអ្នកដែលកោតខ្លាចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ វា គឺជាការតបស្នង និងជាកន្លែងវិលត្រឡប់របស់ពួកគេ(អ្នកមានជំនឿ)ដែលពួកគេត្រូវវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោក។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الجمع بين الترهيب من عذاب الله والترغيب في ثوابه.
• ការលើកឡើងរួមគ្នារវាងការបន្លាចពីទណ្ឌកម្មរបស់អល់ឡោះ និងការជម្រុញក្នុងការទទួលផលបុណ្យពីទ្រង់។ info

• متع الدنيا مُنْسِية لذكر الله.
• ការត្រេកត្រអាលនៃលោកិយ ជាមូលហេតុធ្វើឲ្យភ្លេចពីការរំលឹកចំពោះអល់ឡោះ។ info

• بشرية الرسل نعمة من الله للناس لسهولة التعامل معهم.
• ភាពជាមនុស្សរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺជាឧបការគុណមួយពីអល់ឡោះចំពោះមនុស្សលោក ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយពួកគេ។ info

• تفاوت الناس في النعم والنقم اختبار إلهي لعباده.
• ភាពខុសៗគ្នារបស់មនុស្សចំពោះសុភមង្គល និងអពមង្គលនោះ គឺជាការសាកល្បងរបស់ព្រះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់។ info