വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
56 : 23

نُسَارِعُ لَهُمۡ فِي ٱلۡخَيۡرَٰتِۚ بَل لَّا يَشۡعُرُونَ

តើបណ្តាក្រុមដែលសប្បាយចិត្តនឹងអ្វីដែលពួកគេមានទាំងនោះគិតស្មានថា ទ្រព្យសម្បត្តិ និងកូនចៅដែលយើងបានប្រទានដល់ពួកគេនៅក្នុងជីវិតលោកិយនេះ គឺ ជាការប្រទាននូវប្រការល្អដល់ពួកគេភ្លាមៗដែលពួកគេសាកសមនឹងទទួលបាននោះឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតនោះទេ។ តាមពិត យើងប្រទានរបស់ទាំងនោះដល់ពួកគេ គឺគ្រាន់តែដើម្បីជាការសាកល្បង និងជាការល្បួងដល់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទទួលអារម្មណ៍ដូច្នោះនោះឡើយ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الاستكبار مانع من التوفيق للحق.
• ភាពក្រអឺតក្រទម គឺរារាំងពីការទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។ info

• إطابة المأكل له أثر في صلاح القلب وصلاح العمل.
• ការទទួលទានចំណីអាហារដែលល្អៗ គឺមានឥទ្ធិពលលើដួងចិត្ត និងទង្វើរបស់គេដោយធ្វើឲ្យវាមានភាពល្អប្រសើរ។ info

• التوحيد ملة جميع الأنبياء ودعوتهم.
• ការមានជំនឿចំពោះភាពជាម្ចាស់តែមួយរបស់អល់ឡោះ គឺជាសាសនានៃគ្រប់បណ្តាព្យាការីទាំងអស់ និងការអំពាវនាវរបស់ពួកគេ។ info

• الإنعام على الفاجر ليس إكرامًا له، وإنما هو استدراج.
• ការផ្តល់នូវឧបការគុណដល់ពួកដែលធ្វើអាក្រក់ គឺមិនមែនជាការលើកតម្កើងដល់គេនោះទេ។ តាមពិត វាគឺជាការល្បួងដល់គេប៉ុណ្ណោះ។ info