വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
82 : 21

وَمِنَ ٱلشَّيَٰطِينِ مَن يَغُوصُونَ لَهُۥ وَيَعۡمَلُونَ عَمَلٗا دُونَ ذَٰلِكَۖ وَكُنَّا لَهُمۡ حَٰفِظِينَ

ហើយយើងបានបង្កើតឲ្យមានក្នុងចំណោមពពួកស្ហៃតននោះ គឺមានអ្នកដែលជ្រមុជទឹកក្នុងសមុទ្រឲ្យគេ(ព្យាការីស៊ូឡៃម៉ាន)ដើម្បីរុករកគុជខ្យងនិងអ្វីផ្សេងៗទៀត ហើយនិងធ្វើកិច្ចការផ្សេងពីនេះទៀត ដូចជាការសាងសង់(សំណង់នានា)ជាដើម។ ហើយយើងគឺជាអ្នកដែលថែរក្សាការរៀបចំ និងកិច្ចការងាររបស់ពួកគេ ដោយគ្មានអ្វីមួយអំពីរឿងនេះអាចរំលងផុតពី(ការថែរក្សារបស់)យើងបានឡើយ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الصلاح سبب للرحمة.
• ការធ្វើល្អ គឺជាមូលហេតុទទួលបាននូវក្តីមេត្តាករុណា។ info

• الالتجاء إلى الله وسيلة لكشف الكروب.
• ការសុំការជ្រកកោននឹងអល់ឡោះ គឺជាមធ្យោបាយមួយដែលអាចរំដោះរូបគេឲ្យរួចផុតពីទុក្ខព្រួយទាំងឡាយ។ info

• فضل طلب الولد الصالح ليبقى بعد الإنسان إذا مات.
• ឧត្តមភាពនៃការសុំឲ្យមានបុត្រដើម្បីឲ្យនៅគង់វង្ស(បន្តពូជពង្សតទៅទៀត)បន្ទាប់ពីគេបានស្លាប់ទៅ។ info

• الإقرار بالذنب، والشعور بالاضطرار لله وشكوى الحال له، وطاعة الله في الرخاء من أسباب إجابة الدعاء وكشف الضر.
• ការទទួលស្គាល់បាបកម្ម ការមានអារម្មណ៍ថាខុសចំពោះអល់ឡោះ ការទួញសោកពីស្ថានភាព(លំបាករបស់គេ)ដល់ទ្រង់ និងការគោរពប្រតិបត្តិអល់ឡោះនៅពេលមានភាពសុខសាន្ត គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យអល់ឡោះទទួលយកការបួងសួងរបស់គេ និងរំដោះនូវគ្រោះទាំងឡាយចេញពីរូបគេ(នៅពេលដែលគេជួបទុក្ខលំបាក)។ info