വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
21 : 20

قَالَ خُذۡهَا وَلَا تَخَفۡۖ سَنُعِيدُهَا سِيرَتَهَا ٱلۡأُولَىٰ

អល់ឡោះទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ចូរអ្នកចាប់ដំបងនោះមកវិញ ហើយសូមអ្នកកុំខ្លាចចំពោះការដែលវា(ដំបង)ប្រែក្លាយទៅជាសត្វពស់នោះឲ្យសោះ។ យើងនឹងត្រឡប់វាឲ្យទៅជាសភាពដូចដើម(ក្លាយជាដំបង)វិញ នៅពេលដែលអ្នកចាប់វាមកវិញនោះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• وجوب حسن الاستماع في الأمور المهمة، وأهمها الوحي المنزل من عند الله.
• ចំបាច់ត្រូវយកចិត្តទុកដាក់ស្ដាប់ចំពោះកិច្ចការទាំងឡាយណាដែលសំខាន់ ហើយអ្វីដែលសំខាន់ជាងគេបំផុតនោះ គឺវ៉ាហ៊ីដែលត្រូវបានបញ្ចុះមកពីអល់ឡោះ។ info

• اشتمل أول الوحي إلى موسى على أصلين في العقيدة وهما: الإقرار بتوحيد الله، والإيمان بالساعة (القيامة)، وعلى أهم فريضة بعد الإيمان وهي الصلاة.
• វ៉ាហ៊ីដំបូងបង្អស់ទៅកាន់ព្យាការីមូសា គឺផ្ទុកទៅដោយមូលដ្ឋានគ្រឺះពីរនៅក្នុងគោលជំនឿ នោះគឺៈ ការទទួលស្គាល់នូវភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងការមានជំនឿនឹងថ្ងៃបរលោក។ ហើយចំពោះកាតព្វកិច្ចដែលសំខាន់ជាងគេបំផុតបន្ទាប់ពីការមានជំនឿនោះគឺ ការប្រតិបត្តិសឡាត។ info

• التعاون بين الدعاة ضروري لإنجاح المقصود؛ فقد جعل الله لموسى أخاه هارون نبيَّا ليعاونه في أداء الرسالة.
• ការសហការគ្នារវាងអ្នកដែលធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ) គឺជាភាពចាំបាច់ដើម្បីឲ្យគោលបំណងនោះទទួលបានជោគជ័យ។ ជាការពិតណាស់ អល់ឡោះបានតែងតាំងសម្រាប់ព្យាការីមូសានូវបងប្រុសរបស់គាត់ធ្វើជាព្យាការីម្នាក់ ដើម្បីឲ្យព្យាការីហារូនជួយគាត់នៅក្នុងការផ្សព្វផ្សាយសារ(របស់អល់ឡោះ)។ info

• أهمية امتلاك الداعية لمهارة الإفهام للمدعوِّين.
• សារសំខាន់នៃការមានវោហារសព្ទចំពោះអ្នកអំពាវនាវ ដែលជាជំនាញធ្វើឲ្យអ្នកដែលគេអំពាវនាវនោះ ឆាប់យល់។ info