വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
118 : 20

إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعۡرَىٰ

ពិតប្រាកដណាស់ សម្រាប់អ្នក គឺអល់ឡោះជាអ្នកដែលផ្ដល់នូវអាហារដល់អ្នកនៅក្នុងឋានសួគ៌នោះដោយអ្នកនឹងមិនអត់ឃ្លាននោះទេ ហើយទ្រង់នឹងផ្ដល់នូវសម្លៀកបំពាក់ដល់អ្នកដោយអ្នកនឹងមិនអាក្រាតកាយនោះឡើយ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الأدب في تلقي العلم، وأن المستمع للعلم ينبغي له أن يتأنى ويصبر حتى يفرغ المُمْلِي والمعلم من كلامه المتصل بعضه ببعض.
• សុជីវធម៌នៅក្នុងការទទួលយកនូវចំណេះដឹង ហើយចាំបាច់លើអ្នកដែលរៀនសូត្រ ទទួលចំណេះដឹង គឺត្រូវផ្ទៀងស្តាប់(អ្វីដែលគេបង្រៀន) និងមានភាពអត់ធ្មត់ រហូតដល់អ្នកផ្តល់ចំណេះដឹងបញ្ចប់នូវសំដីរបស់គេ។ info

• نسي آدم فنسيت ذريته، ولم يثبت على العزم المؤكد، وهم كذلك، وبادر بالتوبة فغفر الله له، ومن يشابه أباه فما ظلم.
• ព្យាការីអាហ្ទាំមានការភ្លេចភ្លាំង ដូចនេះ កូនចៅរបស់គាត់ក៏មានការភ្លេចភ្លាំងដែរ។ ហើយគាត់មិនបានបង្ហាញពីការបេ្ដជ្ញាចិត្តដ៏ជាក់លាក់(ក្នុងការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ)នោះទេ ហើយពួកគេ(កូនចៅរបស់គាត់)ក៏ដូច្នោះដែរ។ គាត់បានរួសរាន់ក្នុងការសារភាពកំហុស ហើយអល់ឡោះក៏បានអភ័យទោសឲ្យគាត់។ ដូចនេះ ជនណាហើយដែលធ្វើដូចឪពុករបស់ពួកគេ(ព្យាការីអាហ្ទាំ) គឺគេមិនមែនជាអ្នកដែលបំពានឡើយ(ធ្វើខុសចេះទទួលសារភាពកំហុស)។ info

• فضيلة التوبة؛ لأن آدم عليه السلام كان بعد التوبة أحسن منه قبلها.
• បញ្ជាក់ពីឧត្តមភាពនៃការសារភាពកំហុស ពីព្រោះព្យាការីអាហ្ទាំ មានភាពល្អប្រសើរជាងកាលពីមុន បន្ទាប់ពីគាត់បានសាភាពកំហុសហើយ។ info

• المعيشة الضنك في دار الدنيا، وفي دار البَرْزَخ، وفي الدار الآخرة لأهل الكفر والضلال.
• ការរស់នៅយ៉ាងលំបាកវេទនានៅក្នុងលោកិយ នៅក្នុងផ្នូរ និងនៅក្នុងថ្ងៃបរលោក គឺសម្រាប់ពួកប្រឆាំង និងពួកដែលវង្វេង។ info