വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
69 : 18

قَالَ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ صَابِرٗا وَلَآ أَعۡصِي لَكَ أَمۡرٗا

ព្យាការីមូសាបានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកដែលអត់ធ្មត់ចំពោះអ្វីដែលខ្ញុំបានឃើញអំពីរាល់ទង្វើរបស់អ្នក និងជាអ្នកដែលប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិតាមអ្នក ដោយខ្ញុំនឹងមិនធ្វើខុសពីបទបញ្ជារបស់អ្នកដែលអ្នកបានបង្គាប់ប្រើខ្ញុំនោះឡើយ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• استحباب كون خادم الإنسان ذكيًّا فطنًا كَيِّسًا ليتم له أمره الذي يريده.
• គប្បីជ្រើសរើសយកអ្នកបម្រើដែលឆ្លាតវាងវៃ ដើម្បីឲ្យគេអាចបំពេញនូវកិច្ចការដែលគេចង់បាន។ info

• أن المعونة تنزل على العبد على حسب قيامه بالمأمور به، وأن الموافق لأمر الله يُعان ما لا يُعان غيره.
• ជាការពិតណាស់ ការជួយរបស់អល់ឡោះ គឺទ្រង់ផ្តល់ឲ្យខ្ញុំបម្រើរបស់ទ្រង់អាស្រ័យទៅតាមកម្រិតនៃការគោរពប្រតិបត្តិរបស់គេចំពោះបទបញ្ជារបស់ទ្រង់ ហើយការអនុវត្តតាមបទបញ្ជារបស់អល់ឡោះនោះ គេនឹងទទួលបានការជួយពីអល់ឡោះដែលអ្នកផ្សេងមិនអាចទទួលបានបែបនេះបានឡើយ។ info

• التأدب مع المعلم، وخطاب المتعلم إياه ألطف خطاب.
• ត្រូវមានសុជីវធម៌ចំពោះគ្រូបង្រៀន ដោយសិស្សានុសិស្សត្រូវឆ្លើយតបជាមួយនឹងគ្រូប្រកបដោយភាពទន់ភ្លន់។ info

• النسيان لا يقتضي المؤاخذة، ولا يدخل تحت التكليف، ولا يتعلق به حكم.
• ការភ្លេចភ្លាំងមិនត្រូវបានគេយកទោសពៃរ៍នោះទេ ហើយក៏មិនចូលក្នុងកាតព្វកិច្ចឬការដាក់បន្ទុកនោះដែរ ហើយវាក៏មិនត្រូវបានគេវិនិច្ឆ័យនោះដែរ។ info

• تعلم العالم الفاضل للعلم الذي لم يَتَمَهَّر فيه ممن مهر فيه، وإن كان دونه في العلم بدرجات كثيرة.
• អ្នកចេះដឹងត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីចំណេះដឹងដែលគាត់គ្មានពីអ្នកដែលមានជំនាញផ្នែកនោះ ទោះបីជាអ្នកនោះមានចំណេះដឹងទាបជាងគាត់(លើផ្នែកផ្សេងទៀត)ក៏ដោយ។ info

• إضافة العلم وغيره من الفضائل لله تعالى، والإقرار بذلك، وشكر الله عليها.
• ការបន្ថែមឲ្យនូវចំណេះដឹង និងអ្វីផ្សេងទៀតនោះ ស្ថិតក្នុងចំណោមការប្រោសប្រទានពីអល់ឡោះ និងត្រូវទទួលស្គាល់យ៉ាងដូច្នោះ ព្រមទាំងត្រូវថ្លែងអំណរគុណអល់ឡោះទៅលើវា។ info