വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
46 : 18

ٱلۡمَالُ وَٱلۡبَنُونَ زِينَةُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَٱلۡبَٰقِيَٰتُ ٱلصَّٰلِحَٰتُ خَيۡرٌ عِندَ رَبِّكَ ثَوَابٗا وَخَيۡرٌ أَمَلٗا

ទ្រព្យសម្បត្តិនិងកូនចៅ គឺស្ថិតក្នុងចំណោមប្រការដែលជាគ្រឿងតុបតែងលម្អនៅក្នុងជីវិតលោកិយ ហើយទ្រព្យសម្បត្តិ នឹងគ្មានផ្តល់ផលប្រយោជន៍អ្វីឡើយនៅថ្ងៃបរលោក លុះត្រាតែវាត្រូវបានគេចំណាយទៅលើអ្វីដែលអល់ឡោះពេញចិត្ត។ ហើយទង្វើ និងពាក្យសម្តីទាំងឡាយដែលជាការពេញចិត្តចំពោះអល់ឡោះជាម្ចាស់នោះ គឺជាផលបុណ្យដ៏ល្អប្រសើរជាងគ្រឿងលម្អដែលមាននៅក្នុងលោកិយទៅទៀត ហើយវាជាក្ដីសង្ឃឹមដ៏ល្អប្រពៃដែលមនុស្សប្រាថ្នា ពីព្រោះគ្រឿងលម្អនៃលោកិយនេះ គឺមិនឋិតថេរនោះទេ តែផលបុណ្យនៃទង្វើនិងពាក្យសម្ដីទាំងឡាយដែលជាការពេញចិត្តចំពោះអល់ឡោះនោះ គឺនៅឋិតឋេរជានិច្ច។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• على العبد الإكثار من الباقيات الصالحات، وهي كل عمل صالح من قول أو فعل يبقى للآخرة.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះត្រូវបង្កើននូវទង្វើកុសលនានាដែលស្ថិតនៅគង់វង្សជានិរន្ដរ៍ ពោលគឺរាល់អំពើល្អទាំងឡាយ មិនថាតាមរយៈពាក្យសម្ដីនិងកាយវិការ ដែលផលបុណ្យរបស់វានៅគង់វង្សសម្រាប់ថ្ងៃបរលោក។ info

• على العبد تذكر أهوال القيامة، والعمل لهذا اليوم حتى ينجو من أهواله، وينعم بجنة الله ورضوانه.
• ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវរំលឹកពីភាពភ័យរន្ធត់នៃថ្ងៃបរលោក និងព្យាយាមសាងនូវទង្វើល្អសម្រាប់ថ្ងៃនោះដើម្បីឲ្យគេអាចរួចផុតពីភាពភ័យរន្ធត់របស់វា និងដើម្បីទទួលបានឋានសួគ៌របស់អល់ឡោះជាម្ចាស់ និងទទួលបានការពេញចិត្តពីទ្រង់។ info

• كَرَّم الله تعالى أبانا آدم عليه السلام والجنس البشري بأجمعه بأمره الملائكة أن تسجد له في بدء الخليقة سجود تحية وتكريم.
• អល់ឡោះជាម្ចាស់បានលើកតម្កើងឪពុករបស់ពួកយើង គឺព្យាការីអាហ្ទាំ និងមនុស្សលោកទាំងអស់ ដោយទ្រង់បានបញ្ជាឲ្យម៉ាឡាអ៊ីកាត់ទាំងឡាយស៊ូជូតទៅកាន់គាត់(ព្យាការីអាហ្ទាំ)នៅក្នុងពេលចាប់ផ្ដើមនៃការបង្កើត ដែលជាការស៊ូជូតស្វាគមន៍ និងជាការលើកតម្កើង។ info

• في الآيات الحث على اتخاذ الشيطان عدوًّا.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជម្រុញឲ្យយកស្ហៃតនធ្វើជាសត្រូវ។ info