വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
49 : 12

ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ عَامٞ فِيهِ يُغَاثُ ٱلنَّاسُ وَفِيهِ يَعۡصِرُونَ

ហើយបន្ទាប់ពីបណ្តាឆ្នាំដែលរាំងស្ងួតនោះបានកន្លងផុតទៅ នឹងមានមួយឆ្នាំទៀតដែលនឹងមកដល់ ជាឆ្នាំដែលមានភ្លៀងធ្លាក់ច្រើន ដំណាំផ្សេងៗដុះលូតលាស់ឡើង ហើយក្នុងឆ្នាំនោះដែរ មនុស្សនឺងនាំគ្នាផលិតនូវអ្វីដែលចាំបាច់សម្រាប់ធ្វើភេសជ្ជៈ(និងប្រេង) ដូចជាផ្លែទំពាំងបាយជូរ អូលីវ និងអំពៅ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• من كمال أدب يوسف أنه أشار لحَدَث النسوة ولم يشر إلى حَدَث امرأة العزيز.
• ក្នុងចំណោមសីលធម៌ដ៏ពេញលេញរបស់ព្យាការីយូសុះ គឺគាត់ចង្អុលបង្ហាញឲ្យសើរើពីរឿងរ៉ាវរបស់ស្ត្រីទាំងនោះ ដោយគាត់មិនបង្ហាញឲ្យសើរើរឿងរ៉ាវរបស់ភរិយាអាហ្ស៊ីសតែម្នាក់នោះទេ។ info

• كمال علم يوسف عليه السلام في حسن تعبير الرؤى.
• ភាពពេញលេញនៃចំណេះដឹងរបស់ព្យាការីយូសុះក្នុងការបកស្រាយសុបិន្តបានយ៉ាងល្អ។ info

• مشروعية تبرئة النفس مما نُسب إليها ظلمًا، وطلب تقصّي الحقائق لإثبات الحق.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនពីអ្វីដែលគេចោទប្រកាន់ទាំងបំពានមកលើខ្លួន និងទាមទាឲ្យនិយាយរៀបរាប់អំពីហេតុកាណ៍ពិតដើម្បីបញ្ជាក់អំពីការពិត។ info

• فضيلة الصدق وقول الحق ولو كان على النفس.
• គុណតម្លៃនៃភាពស្មោះត្រង់ និងការនិយាយពាក្យពិត ទោះបីជាពាក្យសម្តីនោះ ជាការដាក់បន្ទុកមកលើខ្លួនឯងក៏ដោយ។ info