വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
11 : 12

قَالُواْ يَٰٓأَبَانَا مَا لَكَ لَا تَأۡمَ۬نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ

ហើយនៅពេលដែលពួកគេបានឯកភាពគ្នាក្នុងការបំបរបង់ព្យាការីយូសុះទៅកាន់កន្លែងដ៏សែនឆ្ងាយហើយនោះ ពួកគេក៏បាននិយាយទៅកាន់ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូបថាៈ ឱឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនឲ្យពួកយើងមើលការខុសត្រូវចំពោះយូសុះ? ពិតណាស់ ពួកយើង គឺជាអ្នកដែលមានក្តីសណ្តោសប្រណីចំពោះគេ ដោយពួកយើងនឹងមើលថែគេមិនឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះគេឡើយ ហើយពួកយើងគឺជាអ្នកដែលផ្តល់ដំបូន្មានដល់គេ ដោយការការពារនិងថែរក្សាគេ រហូតដល់គេបានវិលត្រឡប់មកកាន់ពុកវិញដោយសុវត្ថិភាព។ ដូច្នេះ តើអ្វីទៅដែលរារាំងពុកមិនឲ្យបញ្ជូនគេទៅជាមូយពួកយើងនោះ? info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• ثبوت الرؤيا شرعًا، وجواز تعبيرها.
• ច្បាប់ឥស្លាមទទួលស្គាល់ចំពោះការយល់សុបិន្ត ហើយអនុញ្ញាតឲ្យធ្វើការបកស្រាយ(កាត់សុបិន្ត)វាបាន។ info

• مشروعية كتمان بعض الحقائق إن ترتب على إظهارها شيءٌ من الأذى.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យលាក់លៀមឬបិទបាំងនូវការពិតមួយចំនួន ប្រសិនបើការបង្ហាញវាចេញមកនាំឲ្យមានគ្រោះថ្នាក់ឬបញ្ហាណាមួយកើតឡើង។ info

• بيان فضل ذرية آل إبراهيم واصطفائهم على الناس بالنبوة.
• បញ្ជាក់អំពីឧត្តមភាពនៃពូជពង្សក្រុមគ្រួសារព្យាការីអ៊ីព្រហ៊ីម និងការជ្រើសរើសពួកគេជាព្យាការីទៅកាន់មនុស្សលោក។ info

• الميل إلى أحد الأبناء بالحب يورث العداوة والحسد بين الإِخوة.
• ការលម្អៀងក្នុងការស្រឡាញ់ចំពោះកូនណាម្នាក់(ស្រឡាញ់កូនមិនស្មើគ្នា) អាចនាំឲ្យមានភាពជាសត្រូវ និងការច្រណែនឈ្នានីសក្នុងចំណោមបងប្អូន។ info