വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
109 : 11

فَلَا تَكُ فِي مِرۡيَةٖ مِّمَّا يَعۡبُدُ هَٰٓؤُلَآءِۚ مَا يَعۡبُدُونَ إِلَّا كَمَا يَعۡبُدُ ءَابَآؤُهُم مِّن قَبۡلُۚ وَإِنَّا لَمُوَفُّوهُمۡ نَصِيبَهُمۡ غَيۡرَ مَنقُوصٖ

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះភាពមិនត្រឹមត្រូវនៃអ្វីដែលពួកមុស្ហរីគីនទាំងនោះគោរពសក្ការៈឲ្យសោះ ពីព្រោះពួកគេមិនមានភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃការគោរពសក្ការៈរបស់ពួកគេឡើយ មិនថាផ្អែកលើប្រាជ្ញា ឬផ្អែកលើច្បាប់នោះទេ។ តាមពិត ការគោរពសក្ការៈរបស់ពួកគេចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់នោះ គឺពួកគេធ្វើតាមជីដូនជីតារបស់ពួកគេដោយងងឹតងងុលប៉ុណ្ណោះ។ ហើយយើងនឹងបំពេញឲ្យពួកគេចំពោះទង្វើនោះនូវចំណែកនៃទណ្ឌកម្មដោយពុំមានបាត់បង់ឡើយ។ info
التفاسير:

external-link copy
110 : 11

وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكّٖ مِّنۡهُ مُرِيبٖ

ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរតាវរ៉តដល់ព្យាការីមូសា តែមនុស្សលោកបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ ដោយពួកគេខ្លះមានជំនឿចំពោះវា ឯពួកគេខ្លះទៀតមិនមានជំនឿចំពោះវានោះទេ។ ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនបានកំណត់ពីមុនមកថា ទ្រង់នឹងមិនដាក់ទណ្ឌកម្មភា្លមៗលើពួកគេទេ ដោយទ្រង់នឹងពន្យារពេលដាក់ទណ្ឌកម្មលើពួកគេរហូតដល់ថ្ងៃបរលោកដោយគតិបណ្ឌិតរបស់ទ្រង់ទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនូវអ្វីដែលសាកសមសម្រាប់ពួកគេនៅក្នុងលោកិយនេះ(ភ្លាមៗ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកដែលប្រឆាំងក្នុងចំណោមពួកយូដា និងពួកមុស្ហរីគីននោះ គឺស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំងចំពោះគម្ពីរគួរអាននេះ។ info
التفاسير:

external-link copy
111 : 11

وَإِنَّ كُلّٗا لَّمَّا لَيُوَفِّيَنَّهُمۡ رَبُّكَ أَعۡمَٰلَهُمۡۚ إِنَّهُۥ بِمَا يَعۡمَلُونَ خَبِيرٞ

ហើយជាការពិតណាស់ រាល់ក្រុមដែលខ្វែងគំនិតគ្នាដែលត្រូវបានលើកឡើងទាំងនោះ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងបំពេញឲ្យពួកគេនូវការតបស្នងចំពោះទង្វើរបស់ពួកគេ។ ប្រសិនបើទង្វើរបស់គេល្អ គេនឹងទទួលបាននូវការតបស្នងដែលល្អ ហើយប្រសិនបើទង្វើរបស់គេអាក្រក់វិញនោះ គេនឹងទទួលបាននូវការតបស្នងដែលអាក្រក់ដែរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
112 : 11

فَٱسۡتَقِمۡ كَمَآ أُمِرۡتَ وَمَن تَابَ مَعَكَ وَلَا تَطۡغَوۡاْۚ إِنَّهُۥ بِمَا تَعۡمَلُونَ بَصِيرٞ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់ជានិច្ចនូវមាគ៌ាដ៏ត្រឹមត្រូវដូចដែលអល់ឡោះបានដាក់បទបញ្ជាចំពោះអ្នក។ ដូចនេះ ចូរអ្នកអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះ ហើយចូរឲ្យអ្នកដែលបានសារភាពកំហុសជាមួយអ្នកក្នុងចំណោមបណ្តាអ្នកដែលមានជំនឿនោះ ប្រកាន់ខ្ជាប់ជានិច្ចនូវមាគ៌ាដ៏ត្រឹមត្រូវនេះដែរ។ ហើយចូរពួកអ្នកកុំបំពានព្រំដែន(ច្បាប់)ដោយការប្រព្រឹត្តល្មើសឲ្យសោះ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងរាល់ទង្វើទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
113 : 11

وَلَا تَرۡكَنُوٓاْ إِلَى ٱلَّذِينَ ظَلَمُواْ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَ ثُمَّ لَا تُنصَرُونَ

ហើយចូរពួកអ្នកកុំទោរទន់ទៅរកពួកប្រឆាំងដែលជាពួកបំពាន ដោយការមានភាពទន់ភ្លន់ចំពោះពួកគេនិងស្រឡាញ់ពួកគេឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកត្រូវទទួលរងនូវភ្លើងនរកដោយសារតែការទោរទន់នេះ។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះដែលអាចសង្គ្រោះពួកអ្នកពីវា(នរក)បានឡើយ។ បន្ទាប់មក ពួកអ្នកក៏នឹងមិនឃើញមានអ្នកដែលអាចជួយពួកអ្នកនោះដែរ។ info
التفاسير:

external-link copy
114 : 11

وَأَقِمِ ٱلصَّلَوٰةَ طَرَفَيِ ٱلنَّهَارِ وَزُلَفٗا مِّنَ ٱلَّيۡلِۚ إِنَّ ٱلۡحَسَنَٰتِ يُذۡهِبۡنَ ٱلسَّيِّـَٔاتِۚ ذَٰلِكَ ذِكۡرَىٰ لِلذَّٰكِرِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រតិបត្តិសឡាតឲ្យបានល្អប្រសើរនៅវេលាចុងទាំងពីរនៃពេលថ្ងៃ ពោលគឺនៅពេលព្រឹកនិងពេលល្ងាច ហើយចូរអ្នកប្រតិបត្តិសឡាតនៅពេលយប់ផងដែរ។ ជាការពិតណាស់ អំពើល្អ វានឹងលុបបំបាត់នូវបាបកម្មតូចៗទាំងឡាយ។ អ្វីដែលបានលើកឡើងទាំងនេះ គឺជាដំបូន្មាននិងជាមេរៀនមួយសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន។ info
التفاسير:

external-link copy
115 : 11

وَٱصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ

ហើយចូរអ្នកអត់ធ្មត់ក្នុងការអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើអ្នកឲ្យអនុវត្តវា និងប្រការផ្សេងៗទៀត ហើយនិង(អត់ធ្មត់)ចំពោះការបោះបង់នូវប្រការទាំងឡាយដែលគេបានហាមឃាត់អ្នក ដូចជាការបំពាន និងការទោរទន់ទៅរកភាពងងឹត(វង្វេង)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ ផ្ទុយទៅវិញ ទ្រង់ទទួលយកពីពួកគេប្រសើរជាងទង្វើដែលពួកគេបានធ្វើ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញនូវផលបុណ្យរបស់ពួកគេប្រសើរជាងអ្វីដែលពួកគេបានសាងទៅទៀត។ info
التفاسير:

external-link copy
116 : 11

فَلَوۡلَا كَانَ مِنَ ٱلۡقُرُونِ مِن قَبۡلِكُمۡ أُوْلُواْ بَقِيَّةٖ يَنۡهَوۡنَ عَنِ ٱلۡفَسَادِ فِي ٱلۡأَرۡضِ إِلَّا قَلِيلٗا مِّمَّنۡ أَنجَيۡنَا مِنۡهُمۡۗ وَٱتَّبَعَ ٱلَّذِينَ ظَلَمُواْ مَآ أُتۡرِفُواْ فِيهِ وَكَانُواْ مُجۡرِمِينَ

ហេតុអ្វីបានជាក្នុងចំណោមប្រជាជាតិដែលត្រូវគេដាក់ទណ្ឌកម្មកាលពីមុនពួកអ្នក គ្មានអ្នកដែលមានឧត្តមគតិ និងមនុស្សល្អនៅសេសសល់ដែលហាមឃាត់ប្រជាជាតិទាំងនោះពីការប្រឆាំង និងពីការបង្កវិនាសកម្មលើផែនដីដោយការប្រព្រឹត្តល្មើស? គ្មានសេសសល់ឡើយក្នុងចំណោមពួកគេ លើកលែងតែចំនួនដ៏តិចប៉ុណ្ណោះដែលហាមឃាត់គ្នាពីការបង្កវិនាសកម្ម។ ដូចនេះ យើងក៏បានសង្គ្រោះពួកគេខណៈដែលយើងបានបំផ្លាញក្រុមរបស់ពួកគេដែលជាពួកបំពាន។ ហើយពួកដែលបំពានក្នុងចំណោមក្រុមរបស់ពួកគេបានដើរតាមអ្វីដែលពួកគេសប្បាយរីករាយ ហើយគឺជាពួកដែលបំពានដោយសារតែការធ្វើដូច្នោះ។ info
التفاسير:

external-link copy
117 : 11

وَمَا كَانَ رَبُّكَ لِيُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا مُصۡلِحُونَ

ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបំផ្លាញភូមិស្រុកណាមួយឡើយ ខណៈដែលអ្នកស្រុកភូមិនោះ គឺជាមនុស្សល្អនៅលើផែនដីនោះ។ តាមពិត ទ្រង់បំផ្លាញវា(ភូមិស្រុក)ប្រសិនបើអ្នកស្រុកភូមិនោះជាពួកដែលបង្កវិនាសកម្មដោយការប្រឆាំង ការបំពាន និងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• وجوب الاستقامة على دين الله تعالى.
• ចាំបាច់ត្រូវប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះជានិច្ច។ info

• التحذير من الركون إلى الكفار الظالمين بمداهنة أو مودة.
• ប្រុងប្រយ័ត្នអំពីការទោរទន់ ឬលម្អៀងទៅរកពួកប្រឆាំងដែលជាពួកបំពានដោយការមានភាពទន់ភ្លន់ ឬស្រឡាញ់រាប់អានពួកគេ។ info

• بيان سُنَّة الله تعالى في أن الحسنة تمحو السيئة.
• បញ្ជាក់ពីមាគ៌ារបស់អល់ឡោះដែលថា ជាការពិតណាស់ អំពើល្អនឹងលុបបំបាត់អំពើអាក្រក់។ info

• الحث على إيجاد جماعة من أولي الفضل يأمرون بالمعروف، وينهون عن الفساد والشر، وأنهم عصمة من عذاب الله.
• ជម្រុញឲ្យមានការបង្កើតក្រុមមួយនៃអ្នកដែលមានឧត្តមគតិដែលប្រើគ្នាឲ្យធ្វើអំពើល្អ ហាមឃាត់គ្នាពីប្រការអាក្រក់និងការបង្កវិនាសកម្ម ពីព្រោះពួកគេអាចការពារពីទណ្ឌកម្មរបស់អល់ឡោះបាន។ info