വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
73 : 10

فَكَذَّبُوهُ فَنَجَّيۡنَٰهُ وَمَن مَّعَهُۥ فِي ٱلۡفُلۡكِ وَجَعَلۡنَٰهُمۡ خَلَٰٓئِفَ وَأَغۡرَقۡنَا ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُنذَرِينَ

ប៉ុន្តែក្រុមរបស់គេបានបដិសេធចំពោះគេ(ព្យាការីនួហ) ហើយពួកគេមិនមានជំនឿចំពោះគេនោះឡើយ។ ហេតុនេះ យើងក៏បានជួយសង្រ្គោះគេ និងអ្នកមានជំនឿដែលនៅជាមួយគេនៅក្នុងសំពៅ ហើយយើងបានធ្វើឲ្យពួកគេ(អ្នកមានជំនឿ)ជាអ្នកបន្តវេនពីអ្នកជំនាន់មុនពួកគេ។ យើងបានបំផ្លាញពួកដែលបដិសេធនឹងបណ្តាភស្តុតាងនិងអំណះអំណាងទាំងឡាយដែលគេ(ព្យាការីនួហ)បាននាំមកដោយទឹកជំនន់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយនៃកិច្ចការរបស់ក្រុមដែលព្យាការីនួហបានព្រមានពួកគេ ហើយពួកគេមិនមានជំនឿនោះ យ៉ាងដូចម្តេចដែរ? info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• سلاح المؤمن في مواجهة أعدائه هو التوكل على الله.
• អាវុធរបស់អ្នកមានជំនឿក្នុងប្រឈមមុខនឹងសត្រូវរបស់ពួកគេនោះ គឺការប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ។ info

• الإصرار على الكفر والتكذيب بالرسل يوجب الختم على القلوب فلا تؤمن أبدًا.
• ការបន្តស្ថិតនៅលើភាពគ្មានជំនឿ និងការបដិសេធនឹងអ្នកនាំសារនោះ គឺគេនឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេនឹងមិនមានជំនឿជាដាច់ខាត។ info

• حال أعداء الرسل واحد، فهم دائما يصفون الهدى بالسحر أو الكذب.
• ស្ថានភាពសត្រូវរបស់បណ្តាអ្នកនាំសារទាំងអស់ គឺដូចគ្នាទាំងអស់ ពោលគឺពួកគេតែងតែចាត់ទុកការចង្អុលបង្ហាញ ថាជាមន្តអាគម ឬជាការភូតកុហក។ info

• إن الساحر لا يفلح أبدًا.
• ពិតប្រាកដណាស់ អ្នកដែលប្រើមន្តអាគមនោះ គឺនឹងមិនអាចទទួលជោគជ័យជាដាច់ខាត។ info