വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
26 : 10

۞ لِّلَّذِينَ أَحۡسَنُواْ ٱلۡحُسۡنَىٰ وَزِيَادَةٞۖ وَلَا يَرۡهَقُ وُجُوهَهُمۡ قَتَرٞ وَلَا ذِلَّةٌۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ

ចំពោះបណ្ដាអ្នកដែលបានសាងអំពើល្អ ដោយពួកគេអនុវត្តនូវអ្វីដែលអល់ឡោះទ្រង់បានដាក់កាតព្វកិច្ចចំពោះពួកគេក្នុងចំណោមការប្រតិបត្តិទាំងឡាយ ហើយបោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់ពួកគេក្នុងចំណោមការអំពើល្មើសទាំងឡាយនោះ សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងមួយដ៏ល្អប្រពៃ នោះគឺឋានសួគ៌ ហើយនិងទទួលបាននូវការបន្ថែមលើសពីនោះទៀត នោះគឺការបានឃើញព្រះភក្ត្ររបស់អល់ឡោះជាម្ចាស់(ដោយផ្ទាល់នឹងភ្នែក)។ ហើយគ្មានធូលីខ្មៅគ្របដណ្ដប់លើមុខរបស់ពួកគេនោះទេ ហើយក៏គ្មានភាពអាម៉ាស់ និងអាប់ឱនអ្វីគ្របដណ្តប់លើវានោះដែរ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដ៏ល្អប្រពៃដូចនេះ ពួកគេគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• أعظم نعيم يُرَغَّب به المؤمن هو النظر إلى وجه الله تعالى.
• ឧបការគុណដ៏ធំបំផុតដែលអ្នកមានជំនឿប្រាថ្នាចង់បាននោះ គឺការបានឃើញព្រះភក្ត្រអល់ឡោះជាម្ចាស់។ info

• بيان قدرة الله، وأنه على كل شيء قدير.
• បញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ ហើយជាការពិតណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ info

• التوحيد في الربوبية والإشراك في الإلهية باطل، فلا بد من توحيدهما معًا.
• ការមានជំនឿចំពោះភាពជាម្ចាស់តែមួយគត់នៃការបង្កើត តែមិនមានជំនឿចំពោះភាពជាម្ចាស់តែមួយគត់ដែលត្រូវគោរពសក្ការៈ គឺជារឿងដែលមិនត្រឹមត្រូវនោះទេ។ ដូចនេះ ចាំបាច់លើគេត្រូវតែមានជំនឿចំពោះវាទាំងពីរ។ info

• إذا قضى الله بعدم إيمان قوم بسبب معاصيهم فإنهم لا يؤمنون.
• នៅពេលណាដែលអល់ឡោះទ្រង់បានកំណត់ទៅលើក្រុមមួយមិនឲ្យមានជំនឿ ដោយសារតែការប្រព្រឹត្តល្មើសរបស់ពួកគេនោះ ពិតប្រាកដណាស់ ពួកគេនឹងមិនអាចមានជំនឿជាដាច់ខាត។ info