വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
18 : 10

وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُمۡ وَلَا يَنفَعُهُمۡ وَيَقُولُونَ هَٰٓؤُلَآءِ شُفَعَٰٓؤُنَا عِندَ ٱللَّهِۚ قُلۡ أَتُنَبِّـُٔونَ ٱللَّهَ بِمَا لَا يَعۡلَمُ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

ហើយពួកមុស្ហរីគីនបានគោរពសក្ការៈចំពោះព្រះក្លែងក្លាយនានាផ្សេងពីអល់ឡោះជាម្ចាស់ដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ និងមិនអាចផ្ដល់គ្រោះថ្នាក់ដល់ពួកគេនោះឡើយ។ ចំណែកឯ(អល់ឡោះ)ម្ចាស់ដែលត្រូវគេគោរពសសក្ការៈយ៉ាងពិតប្រាកដវិញ ទ្រង់អាចផ្ដល់ផលប្រយោជន៍និងផ្ដល់គ្រោះថ្នាក់នៅពេលណាដែលទ្រង់មានចេតនា។ ហើយពួកគេបាននិយាយអំពីព្រះនានាដែលពួកគេគោរពសក្ការៈថាៈ ពួកវាទាំងនោះគឺជាអ្នកកណ្តាលដែលនឹងជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះអល់ឡោះ។ ដូច្នេះ ទ្រង់នឹងមិនដាក់ទណ្ឌកម្មពួកយើងដោយសារបាបកម្មរបស់ពួកយើងនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើពួកអ្នកកំពុងតែបា្រប់ថា អល់ឡោះជាម្ចាស់ដែលមហាដឹងបំផុតនោះ ទ្រង់មានដៃគូឬ ខណៈដែលទ្រង់មិនដឹងសោះថា ទ្រង់មានដៃគូនោះឡើយ ទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់ពីអ្វីដែលពួកមុស្ហរីគីនបាននិយាយនៃប្រការដែលមិនពិត និងការភូតកុហកបោកប្រាស់។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• عظم الافتراء على الله والكذب عليه وتحريف كلامه كما فعل اليهود بالتوراة.
• ភាពធំធេងនៃការនិយាយប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់ កាបដិសេធនឹងទ្រង់ និងការកែប្រែពាក្យបន្ទូលរបស់ទ្រង់ដូចដែលពួកយូដាបានកែប្រែគម្ពីរតៅរ៉ត។ info

• النفع والضر بيد الله عز وجل وحده دون ما سواه.
• ផលប្រយោជន៍ និងគ្រោះថ្នាក់ គឺស្ថិតក្នុងដៃអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនស្ថិតក្នុងដៃអ្នកណាផ្សេងក្រៅពីទ្រង់ឡើយ។ info

• بطلان قول المشركين بأن آلهتهم تشفع لهم عند الله.
• ពាក្យសម្តីរបស់ពួកមុស្ហរីគីនដែលថា ពិតប្រាកដណាស់ ព្រះនានារបស់ពួកគេអាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះមុខអល់ឡោះបាននោះ គឺជារឿងដែលមិនត្រឹមត្រូវ។ info

• اتباع الهوى والاختلاف على الدين هو سبب الفرقة.
• ការធ្វើតាមទំនើងចិត្ត និងការខ្វែងគំនិតគ្នា គឺជាមូលហេតុដែលនាំឲ្យបែកបាក់សាមគ្គីគ្នា។ info