വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

external-link copy
101 : 10

قُلِ ٱنظُرُواْ مَاذَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَا تُغۡنِي ٱلۡأٓيَٰتُ وَٱلنُّذُرُ عَن قَوۡمٖ لَّا يُؤۡمِنُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលសុំឲ្យអ្នកបង្ហាញភស្តុតាងទាំងឡាយដល់ពួកគេថាៈ ចូរពួកអ្នកពិចារណាមើលចុះ តើអ្វីខ្លះដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីដែលជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(បញ្ជាក់ពី)សមត្ថភាពរបស់ទ្រង់នោះ? ប៉ុន្តែការបញ្ចុះនូវបណ្តាភស្តុតាង អំណះអំណាង និងអ្នកនាំសារនានានោះ គឺពុំមានប្រយោជន៍អ្វីចំពោះក្រុមដែលមិនបានត្រៀមខ្លួនក្នុងការមានជំនឿនោះឡើយ ដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الإيمان هو السبب في رفعة صاحبه إلى الدرجات العلى والتمتع في الحياة الدنيا.
• ការមានជំនឿ គឺជាមូលហេតុមួយក្នុងការលើកឋានៈអ្នកដែលមានជំនឿទៅកាន់ឋានៈដ៏ខ្ពង់ខ្ពស់បំផុត និងធ្វើមានភាពសុខសាន្តនៅក្នុងឆាកជីវិតលោកិយ។ info

• ليس في مقدور أحد حمل أحد على الإيمان؛ لأن هذا عائد لمشيئة الله وحده.
• គ្មានបុគ្គលណាម្នាក់អាចធ្វើឲ្យបុគ្គលម្នាក់មានជំនឿបានឡើយ ព្រោះរឿងនេះកើតឡើងបានដោយសារចេតនារបស់អល់ឡោះតែមួយគត់។ info

• لا تنفع الآيات والنذر من أصر على الكفر وداوم عليه.
• ភស្តុតាងទាំងឡាយ និងការដាស់តឿនព្រមាននានាមិនអាចផ្តល់ប្រយោជន៍ដល់ពួកដែលនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿនោះឡើយ។ info

• وجوب الاستقامة على الدين الحق، والبعد كل البعد عن الشرك والأديان الباطلة.
• ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់នឹងសាសនាដ៏ត្រឹមត្រូវ និងចៀសឲ្យឆ្ងាយពីប្រការស្ហ៊ីរិក និងសាសនាដែលខុសឆ្គងទាំងឡាយ ។ info