വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
107 : 10

وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرّٖ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يُرِدۡكَ بِخَيۡرٖ فَلَا رَآدَّ لِفَضۡلِهِۦۚ يُصِيبُ بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَهُوَ ٱلۡغَفُورُ ٱلرَّحِيمُ

ហើយប្រសិនបើអល់ឡោះឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលរងនូវគ្រោះថ្នាក់ ហើយអ្នកស្នើសុំឲ្យគេដកយកវាចេញពីអ្នកវិញនោះ គឺគ្មាននរណាម្នាក់អាចដកយកគ្រោះថ្នាក់នោះចេញពីអ្នកក្រៅពីអល់ឡោះនោះឡើយ។ តែប្រសិនបើទ្រង់មានចេតនាផ្ដល់ឲ្យអ្នកនូវភាពសុខសាន្តវិញនោះ ក៏គ្មាននរណាម្នាក់អាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បាននោះដែរ។ ទ្រង់នឹងផ្ដល់ការប្រោសប្រទានរបស់ទ្រង់ឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
108 : 10

قُلۡ يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيۡهَاۖ وَمَآ أَنَا۠ عَلَيۡكُم بِوَكِيلٖ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ គម្ពីរគួរអានដែលបានបញ្ចុះមកពីម្ចាស់របស់ពួកអ្នកនោះបានមកដល់ពួកអ្នកហើយ។ ដូច្នេះ ជនណាដែលទទួលបានការចង្អុលបង្ហាញ និងមានជំនឿនឹងវា(គម្ពីរគួរអាន)នោះ ផល(ល្អ)នៃការធ្វើដូច្នោះនោះនឹងត្រឡប់ទៅកាន់ខ្លួនគេផ្ទាល់ ព្រោះអល់ឡោះមហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ឡើយ។ តែបើបុគ្គលណាបានវង្វេងវិញនោះ គ្រោះថ្នាក់នៃការវង្វេងរបស់គេនោះ គឺនឹងធ្លាក់ទៅលើខ្លួនគេវិញប៉ុណ្ណោះ ពីព្រោះ ការប្រព្រឹត្តល្មើសនៃខ្ញុំបម្រើរបស់អល់ឡោះ មិនបង្កផលប៉ះពាល់អ្វីដល់ទ្រង់នោះឡើយ។ ហើយខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់ពួកអ្នកនោះទេ ហើយក៏មិនមែនជាអ្នកកាត់សេចក្តីលើទង្វើរបស់ពួកអ្នកនោះដែរ។ info
التفاسير:

external-link copy
109 : 10

وَٱتَّبِعۡ مَا يُوحَىٰٓ إِلَيۡكَ وَٱصۡبِرۡ حَتَّىٰ يَحۡكُمَ ٱللَّهُۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើរតាមអ្វីដែលម្ចាស់របស់បានអ្នកផ្ដល់វ៉ាហ៊ីមកឲ្យអ្នក និងអនុវត្តតាមវាចុះ ហើយចូរអ្នកអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់សត្រូវរបស់អ្នកក្នុងចំណោមក្រុមរបស់អ្នក និងអត់ធ្មត់ទៅលើការផ្សព្វផ្សាយនូវអ្វីដែលគេប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយចុះ។ ហើយចូរអ្នកបន្តធ្វើដូច្នោះរហូតដល់អល់ឡោះកាត់សេចក្ដីចំពោះពួកគេ ដោយការជួយអ្នកឲ្យទទួលជោគជ័យលើពួកគេនៅក្នុងលោកិយ និងដោយការដាក់ទណ្ឌកម្មពួកគេនៅថ្ងៃបរលោក ប្រសិនបើពួកគេស្លាប់ដោយស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេនោះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• إن الخير والشر والنفع والضر بيد الله دون ما سواه.
• ពិតប្រាកដណាស់ ប្រការល្អ ប្រការអាក្រក់ ផលប្រយោជន៍ និងគ្រោះថ្នាក់ គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនស្ថិតនៅលើអ្នកផ្សេងឡើយ។ info

• وجوب اتباع الكتاب والسُّنَّة والصبر على الأذى وانتظار الفرج من الله.
• ចាំបាច់ត្រូវដើរតាមគម្ពីរ(គួរអាន) និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់) ហើយត្រូវមានការអត់ធ្មត់ទៅលើការធ្វើទុក្ខបុកម្នេញ និងរង់ចាំភាពធូរស្រាលអំពីអល់ឡោះ។ info

• آيات القرآن محكمة لا يوجد فيها خلل ولا باطل، وقد فُصِّلت الأحكام فيها تفصيلًا تامَّا.
• វាក្យខណ្ឌទាំងឡាយនៃគម្ពីរគួរអាន គឺមានភាពសុក្រឹតបំផុត ដោយគ្មានឡើយនូវការខ្វះចន្លោះ និងភាពមិនត្រឹមត្រូវ ហើយគេបានបកស្រាយយ៉ាងពិស្តានូវក្បួនច្បាប់ទាំងឡាយដែលមាននៅក្នុងវា។ info

• وجوب المسارعة إلى التوبة والندم على الذنوب لنيل المطلوب والنجاة من المرهوب.
• ចាំបាច់ត្រូវរួសរាន់សារភាពកំហុស និងត្រូវមានការសោកស្ដាយចំពោះបាបកម្មទាំងឡាយ ដើម្បីទទួលបាននូវអ្វីដែលគេប៉ងប្រាថ្នា និងរួចផុតពីអ្វីដែលគេភ័យខ្លាច។ info