വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമൈർ വിവർത്തനം - ഇസ്‌ലാമിക് സമൂഹ വികസന അസോസിയേഷൻ

អាត់តរិក

external-link copy
1 : 86

وَٱلسَّمَآءِ وَٱلطَّارِقِ

អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។ info
التفاسير:

external-link copy
2 : 86

وَمَآ أَدۡرَىٰكَ مَا ٱلطَّارِقُ

ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ? info
التفاسير:

external-link copy
3 : 86

ٱلنَّجۡمُ ٱلثَّاقِبُ

គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។ info
التفاسير:

external-link copy
4 : 86

إِن كُلُّ نَفۡسٖ لَّمَّا عَلَيۡهَا حَافِظٞ

បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។ info
التفاسير:

external-link copy
5 : 86

فَلۡيَنظُرِ ٱلۡإِنسَٰنُ مِمَّ خُلِقَ

ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី ? info
التفاسير:

external-link copy
6 : 86

خُلِقَ مِن مَّآءٖ دَافِقٖ

រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី) info
التفاسير:

external-link copy
7 : 86

يَخۡرُجُ مِنۢ بَيۡنِ ٱلصُّلۡبِ وَٱلتَّرَآئِبِ

ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។ info
التفاسير:

external-link copy
8 : 86

إِنَّهُۥ عَلَىٰ رَجۡعِهِۦ لَقَادِرٞ

ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។ info
التفاسير:

external-link copy
9 : 86

يَوۡمَ تُبۡلَى ٱلسَّرَآئِرُ

-នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។ info
التفاسير:

external-link copy
10 : 86

فَمَا لَهُۥ مِن قُوَّةٖ وَلَا نَاصِرٖ

ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។ info
التفاسير:

external-link copy
11 : 86

وَٱلسَّمَآءِ ذَاتِ ٱلرَّجۡعِ

អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។ info
التفاسير:

external-link copy
12 : 86

وَٱلۡأَرۡضِ ذَاتِ ٱلصَّدۡعِ

និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។ info
التفاسير:

external-link copy
13 : 86

إِنَّهُۥ لَقَوۡلٞ فَصۡلٞ

ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។ info
التفاسير:

external-link copy
14 : 86

وَمَا هُوَ بِٱلۡهَزۡلِ

ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។ info
التفاسير:

external-link copy
15 : 86

إِنَّهُمۡ يَكِيدُونَ كَيۡدٗا

ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។ info
التفاسير:

external-link copy
16 : 86

وَأَكِيدُ كَيۡدٗا

ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។ info
التفاسير:

external-link copy
17 : 86

فَمَهِّلِ ٱلۡكَٰفِرِينَ أَمۡهِلۡهُمۡ رُوَيۡدَۢا

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។ info
التفاسير: