വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമൈർ വിവർത്തനം - ഇസ്‌ലാമിക് സമൂഹ വികസന അസോസിയേഷൻ

អាល់អុិនស្ហុីកក

external-link copy
1 : 84

إِذَا ٱلسَّمَآءُ ٱنشَقَّتۡ

នៅពេលដែលមេឃត្រូវបានបែកបាក់។ info
التفاسير:

external-link copy
2 : 84

وَأَذِنَتۡ لِرَبِّهَا وَحُقَّتۡ

ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។ info
التفاسير:

external-link copy
3 : 84

وَإِذَا ٱلۡأَرۡضُ مُدَّتۡ

ហើយនៅពេលដែលផែនដីត្រូវបានលាតសន្ធឹង។ info
التفاسير:

external-link copy
4 : 84

وَأَلۡقَتۡ مَا فِيهَا وَتَخَلَّتۡ

ហើយវាបានបពោ្ចញនូវអ្វីដែលមាននៅក្នុងខ្លួនរបស់វា ហើយធ្វើឱ្យទទេស្អាត។ info
التفاسير:

external-link copy
5 : 84

وَأَذِنَتۡ لِرَبِّهَا وَحُقَّتۡ

ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។ info
التفاسير:

external-link copy
6 : 84

يَٰٓأَيُّهَا ٱلۡإِنسَٰنُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدۡحٗا فَمُلَٰقِيهِ

ឱមនុស្សលោក. ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលខំ ប្រឹងប្រែងសាងចំពោះម្ចាស់របស់អ្នក(ទោះជាអំពើល្អ ឬអាក្រក់) អ្នកនឹងជួបទ្រង់ជាមិនខាន(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
7 : 84

فَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ

ហើយចំណែកឯអ្នកដែលត្រូវបានគេប្រគល់សៀវភៅ កំណត់ហេតុរបស់គេនៅដៃស្ដាំ info
التفاسير:

external-link copy
8 : 84

فَسَوۡفَ يُحَاسَبُ حِسَابٗا يَسِيرٗا

គេនឹងត្រូវទទួលនូវការកាត់សេចក្ដីយ៉ាងងាយស្រួលបំផុត។ info
التفاسير:

external-link copy
9 : 84

وَيَنقَلِبُ إِلَىٰٓ أَهۡلِهِۦ مَسۡرُورٗا

ហើយគេនឹងត្រូវត្រឡប់ទៅកាន់គ្រួសាររបស់គេវិញដោយ សេចក្ដីរីករាយក្រៃលែង។ info
التفاسير:

external-link copy
10 : 84

وَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ وَرَآءَ ظَهۡرِهِۦ

រីឯអ្នកដែលត្រូវបានគេប្រគល់នូវសៀវភៅរបស់គេនៅ ដៃឆេ្វងពីក្រោយខ្នងរបស់គេ info
التفاسير:

external-link copy
11 : 84

فَسَوۡفَ يَدۡعُواْ ثُبُورٗا

គេនឹងស្រែកដង្ហោយថាៈ វិនាសអន្ដរាយហើយខ្ញុំ។ info
التفاسير:

external-link copy
12 : 84

وَيَصۡلَىٰ سَعِيرًا

ហើយគេនឹងចូលក្នុងភ្លើងនរកដែលឆេះយ៉ាងសន្ធោ សន្ធៅ។ info
التفاسير:

external-link copy
13 : 84

إِنَّهُۥ كَانَ فِيٓ أَهۡلِهِۦ مَسۡرُورًا

ពិតប្រាកដណាស់ គេធ្លាប់រស់នៅក្នុងលោកិយជាមួយនឹង ក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។ info
التفاسير:

external-link copy
14 : 84

إِنَّهُۥ ظَنَّ أَن لَّن يَحُورَ

ពិតប្រាកដណាស់ គេបានគិតថា គេនឹងមិនត្រូវវិលត្រឡប់ (ទៅកាន់អល់ឡោះ)វិញឡើយ។ info
التفاسير:

external-link copy
15 : 84

بَلَىٰٓۚ إِنَّ رَبَّهُۥ كَانَ بِهِۦ بَصِيرٗا

មិនដូច្នោះទេ. ពិតប្រាកដណាស់ ម្ចាស់របស់គេដឹងបំផុត ចំពោះរូបគេ។ info
التفاسير:

external-link copy
16 : 84

فَلَآ أُقۡسِمُ بِٱلشَّفَقِ

ដូចេ្នះ យើងស្បថនឹងពេលថ្ងៃរៀបលិច។ info
التفاسير:

external-link copy
17 : 84

وَٱلَّيۡلِ وَمَا وَسَقَ

និងពេលយប់ និងអ្វីដែលបានប្រមូលផ្ដុំ។ info
التفاسير:

external-link copy
18 : 84

وَٱلۡقَمَرِ إِذَا ٱتَّسَقَ

និងព្រះច័ន្ទនៅពេលដែលវាបានរះពេញវង់។ info
التفاسير:

external-link copy
19 : 84

لَتَرۡكَبُنَّ طَبَقًا عَن طَبَقٖ

ពួកអ្នកនឹងវិវដ្ដពីដំណាក់កាលមួយទៅដំណាក់កាលមួយ (នៅក្នុងលោកិយ)។ info
التفاسير:

external-link copy
20 : 84

فَمَا لَهُمۡ لَا يُؤۡمِنُونَ

ដូចេ្នះ តើមានរឿងអី្វទៅបានជាពួកគេគ្មានជំនឿ? info
التفاسير:

external-link copy
21 : 84

وَإِذَا قُرِئَ عَلَيۡهِمُ ٱلۡقُرۡءَانُ لَا يَسۡجُدُونَۤ۩

ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្ដាប់ពួកគេមិនស៊ូជូតឡើយ។ info
التفاسير:

external-link copy
22 : 84

بَلِ ٱلَّذِينَ كَفَرُواْ يُكَذِّبُونَ

មិនតែប៉ុណ្ណោះ ពួកដែលគ្មានជំនឿថែមទាំងបដិសេធ ទៀតផង។ info
التفاسير:

external-link copy
23 : 84

وَٱللَّهُ أَعۡلَمُ بِمَا يُوعُونَ

ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេលាក់ទុកនៅ ក្នុងចិត្ដ។ info
التفاسير:

external-link copy
24 : 84

فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ពួកគេអំពីទារុណកម្ម ដ៏សែនឈឺចាប់ចុះ។ info
التفاسير:

external-link copy
25 : 84

إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونِۭ

លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយឥត គណនា។ info
التفاسير: