വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമൈർ വിവർത്തനം - ഇസ്‌ലാമിക് സമൂഹ വികസന അസോസിയേഷൻ

പേജ് നമ്പർ:close

external-link copy
11 : 39

قُلۡ إِنِّيٓ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ مُخۡلِصٗا لَّهُ ٱلدِّينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេបញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះស ក្នុងការប្រណិប័តន៍ចំពោះទ្រង់។ info
التفاسير:

external-link copy
12 : 39

وَأُمِرۡتُ لِأَنۡ أَكُونَ أَوَّلَ ٱلۡمُسۡلِمِينَ

ហើយខ្ញុំក៏ត្រូវបានគេបញ្ជាដើម្បីឱ្យក្លាយជាអ្នកដែលកាន់ សាសនាអ៊ីស្លាមមុនគេបង្អស់ដែរ។ info
التفاسير:

external-link copy
13 : 39

قُلۡ إِنِّيٓ أَخَافُ إِنۡ عَصَيۡتُ رَبِّي عَذَابَ يَوۡمٍ عَظِيمٖ

ចូរអ្នកពោលថា ពិតប្រាកដណាស់ ខ្ញុំខ្លាចត្រូវទារុណកម្មនាថ្ងៃដ៏ធំធេង ប្រសិនបើខ្ញុំប្រឆាំងនឹងម្ចាស់របស់ខ្ញុំ។ info
التفاسير:

external-link copy
14 : 39

قُلِ ٱللَّهَ أَعۡبُدُ مُخۡلِصٗا لَّهُۥ دِينِي

ចូរអ្នកពោលថាៈ អល់ឡោះតែមួយគត់ដែលខ្ញុំគោរព សក្ការៈដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍របស់ខ្ញុំចំពោះទ្រង់។ info
التفاسير:

external-link copy
15 : 39

فَٱعۡبُدُواْ مَا شِئۡتُم مِّن دُونِهِۦۗ قُلۡ إِنَّ ٱلۡخَٰسِرِينَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَأَهۡلِيهِمۡ يَوۡمَ ٱلۡقِيَٰمَةِۗ أَلَا ذَٰلِكَ هُوَ ٱلۡخُسۡرَانُ ٱلۡمُبِينُ

ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈអ្វីផេ្សងក្រៅពីទ្រង់តាម តែចិត្ដរបស់ពួកអ្នកចុះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកដែល ខាតបង់ គឺជាពួកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ ពួកគេនៅថ្ងៃបរលោក។ តើនោះមិនមែនជាការខាតបង់ដ៏ច្បាស់ លាស់បំផុតទេឬ? info
التفاسير:

external-link copy
16 : 39

لَهُم مِّن فَوۡقِهِمۡ ظُلَلٞ مِّنَ ٱلنَّارِ وَمِن تَحۡتِهِمۡ ظُلَلٞۚ ذَٰلِكَ يُخَوِّفُ ٱللَّهُ بِهِۦ عِبَادَهُۥۚ يَٰعِبَادِ فَٱتَّقُونِ

មានភ្លើងជាស្រទាប់ៗនៅពីលើពួកគេ និងនៅពីក្រោមពួក គេ។ (ទារុណកម្ម)នោះហើយដែលអល់ឡោះគំរាមខ្ញុំទាំងឡាយ របស់ទ្រង់ឱ្យភ័យខ្លាច។ ឱខ្ញុំទាំងឡាយរបស់យើង. ចូរពួកអ្នកកោត ខ្លាចយើងចុះ។ info
التفاسير:

external-link copy
17 : 39

وَٱلَّذِينَ ٱجۡتَنَبُواْ ٱلطَّٰغُوتَ أَن يَعۡبُدُوهَا وَأَنَابُوٓاْ إِلَى ٱللَّهِ لَهُمُ ٱلۡبُشۡرَىٰۚ فَبَشِّرۡ عِبَادِ

ហើយបណ្ដាអ្នកដែលចៀសឆ្ងាយពីពួកស្ហៃតនដោយ មិនគោរពសក្ការៈចំពោះពួកវា និងបានសារភាពទោសកំហុសទៅ ចំពោះអល់ឡោះ ពួកគេនឹងទទួលបានដំណឹងរីករាយ(ឋានសួគ៌)។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយនេះដល់បណ្ដាខ្ញុំរបស់ យើងចុះ។ info
التفاسير:

external-link copy
18 : 39

ٱلَّذِينَ يَسۡتَمِعُونَ ٱلۡقَوۡلَ فَيَتَّبِعُونَ أَحۡسَنَهُۥٓۚ أُوْلَٰٓئِكَ ٱلَّذِينَ هَدَىٰهُمُ ٱللَّهُۖ وَأُوْلَٰٓئِكَ هُمۡ أُوْلُواْ ٱلۡأَلۡبَٰبِ

គឺបណ្ដាអ្នកដែលស្ដាប់នូវពាក្យសម្ដី និងអនុវត្ដតាមវា យ៉ាងល្អបំផុត។ អ្នកទាំងនោះហើយដែលអល់ឡោះបានចង្អុល បង្ហាញដល់ពួកគេ។ ហើយអ្នកទាំងនោះ ពួកគេក៏ជាបញ្ញាជនដែរ។ info
التفاسير:

external-link copy
19 : 39

أَفَمَنۡ حَقَّ عَلَيۡهِ كَلِمَةُ ٱلۡعَذَابِ أَفَأَنتَ تُنقِذُ مَن فِي ٱلنَّارِ

ដូចេ្នះ តើអ្នកដែលទារុណកម្មបានកំណត់ធ្លាក់ទៅលើ គេនោះ អ្នក(មូហាំម៉ាត់)អាចជួយសង្គ្រោះអ្នកដែលនៅក្នុងនរក បានឬ? info
التفاسير:

external-link copy
20 : 39

لَٰكِنِ ٱلَّذِينَ ٱتَّقَوۡاْ رَبَّهُمۡ لَهُمۡ غُرَفٞ مِّن فَوۡقِهَا غُرَفٞ مَّبۡنِيَّةٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ وَعۡدَ ٱللَّهِ لَا يُخۡلِفُ ٱللَّهُ ٱلۡمِيعَادَ

ផ្ទុយទៅវិញ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ សម្រាប់ពួកគេគឺវិមានដ៏ស្កឹមស្កៃជាច្រើនដែលនៅលើវាមានសំណង់ វិមានជាច្រើនទៀតដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ នេះ ជាការសន្យារបស់អល់ឡោះ។ អល់ឡោះមិនក្បត់សន្យាឡើយ។ info
التفاسير:

external-link copy
21 : 39

أَلَمۡ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَسَلَكَهُۥ يَنَٰبِيعَ فِي ٱلۡأَرۡضِ ثُمَّ يُخۡرِجُ بِهِۦ زَرۡعٗا مُّخۡتَلِفًا أَلۡوَٰنُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصۡفَرّٗا ثُمَّ يَجۡعَلُهُۥ حُطَٰمًاۚ إِنَّ فِي ذَٰلِكَ لَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ

តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះ បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បញ្ចូលវាទៅក្នុងដីឱ្យ ក្លាយជាប្រភពទឹក។ បន្ទាប់មក ទ្រង់បពោ្ចញដំណាំដាំដុះដែលពណ៌ របស់វាខុសៗគ្នាដោយសារវា។ បន្ទាប់មកទៀតទ្រង់ធ្វើឱ្យវាស្ងួត ហើយអ្នកមើលឃើញវាពណ៌លឿង។ ក្រោយមកទ្រង់ធ្វើឱ្យវា រលាយខេ្ទចខ្ទីនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះជាការ រំលឹកចំពោះបញ្ញាជនទាំងឡាយ។ info
التفاسير: