ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ರುವ್ವಾದ್ ಭಾಷಾಂತರ ಕೇಂದ್ರ

អាល់ហ្គស្ហុីយ៉ះ

external-link copy
1 : 88

هَلۡ أَتَىٰكَ حَدِيثُ ٱلۡغَٰشِيَةِ

តើរឿងរ៉ាវនៃថ្ងៃបរលោក(ជាថ្ងៃដែលមនុស្សគ្របដណ្តប់ទៅដោយភាពភ័យរន្ធត់)បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ? info
التفاسير:

external-link copy
2 : 88

وُجُوهٞ يَوۡمَئِذٍ خَٰشِعَةٌ

នៅក្នុងថ្ងៃនោះ ទឹកមុខ(ពួកគ្មានជំនឿ)មានភាពអាប់ឱន។ info
التفاسير:

external-link copy
3 : 88

عَامِلَةٞ نَّاصِبَةٞ

ពួកគេទទួលនូវការងារដែលហត់នឿយបំផុត។ info
التفاسير:

external-link copy
4 : 88

تَصۡلَىٰ نَارًا حَامِيَةٗ

ពួកគេទទួលរងនូវកម្តៅភ្លើងនរកដ៏សែនក្ដៅបំផុត។ info
التفاسير:

external-link copy
5 : 88

تُسۡقَىٰ مِنۡ عَيۡنٍ ءَانِيَةٖ

គេបញ្រ្ចកទឹកដ៏សែនក្តៅបំផុតឱ្យពួកគេផឹក។ info
التفاسير:

external-link copy
6 : 88

لَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٖ

គ្មានចំណីអាហារសម្រាប់ពួកគេឡើយ លើកលែងតែចំណីអាហារដ៏អាក្រក់បំផុតប៉ុណ្ណោះ។ info
التفاسير:

external-link copy
7 : 88

لَّا يُسۡمِنُ وَلَا يُغۡنِي مِن جُوعٖ

វាមិនបានធ្វើឱ្យគេធំធាត់ ហើយក៏មិនធ្វើឱ្យគេបាត់ឃ្លាននោះដែរ។ info
التفاسير:

external-link copy
8 : 88

وُجُوهٞ يَوۡمَئِذٖ نَّاعِمَةٞ

នៅថ្ងៃនោះ ទឹកមុខ(អ្នកមានជំនឿ)ពោរពេញដោយភាពសប្បាយរីករាយ info
التفاسير:

external-link copy
9 : 88

لِّسَعۡيِهَا رَاضِيَةٞ

ដោយសារពួកគេពេញចិត្តចំពោះការខិតខំប្រឹងប្រែង(របស់ខ្លួន)។ info
التفاسير:

external-link copy
10 : 88

فِي جَنَّةٍ عَالِيَةٖ

(ពួកគេ)ស្ថិតក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។ info
التفاسير:

external-link copy
11 : 88

لَّا تَسۡمَعُ فِيهَا لَٰغِيَةٗ

នៅក្នុងឋានសួគ៌នោះ គេមិនឮនូវពាក្យសម្តីឥតបានការឡើយ។ info
التفاسير:

external-link copy
12 : 88

فِيهَا عَيۡنٞ جَارِيَةٞ

នៅទីនោះ គឺមានប្រភពទឹកហូរជាច្រើន។ info
التفاسير:

external-link copy
13 : 88

فِيهَا سُرُرٞ مَّرۡفُوعَةٞ

នៅទីនោះដែរ គឺមានគ្រែខ្ពស់ៗជាច្រើន info
التفاسير:

external-link copy
14 : 88

وَأَكۡوَابٞ مَّوۡضُوعَةٞ

និងកែវដែលគេបានរៀបចំទុករួចជាសេ្រច info
التفاسير:

external-link copy
15 : 88

وَنَمَارِقُ مَصۡفُوفَةٞ

ព្រមទាំងខ្នើយកើយដែលគេរៀបជាជួរៗ info
التفاسير:

external-link copy
16 : 88

وَزَرَابِيُّ مَبۡثُوثَةٌ

ហើយនិងកម្រាលព្រំជាច្រើនដែលគេបានក្រាលរួចជាសេ្រច។ info
التفاسير:

external-link copy
17 : 88

أَفَلَا يَنظُرُونَ إِلَى ٱلۡإِبِلِ كَيۡفَ خُلِقَتۡ

ដូច្នេះ តើពួកគេមិនសង្កេតមើលទៅកាន់សត្វអូដ្ឋទេឬ ថាតើវាត្រូវបានគេបង្កើតយ៉ាងដូចម្តេច? info
التفاسير:

external-link copy
18 : 88

وَإِلَى ٱلسَّمَآءِ كَيۡفَ رُفِعَتۡ

និងសង្កេតមើលទៅកាន់មេឃ ថាតើវាត្រូវបានគេលើកឱ្យខ្ពស់ឡើងយ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
19 : 88

وَإِلَى ٱلۡجِبَالِ كَيۡفَ نُصِبَتۡ

និងសង្កេតមើលទៅកាន់ភ្នំទាំងឡាយ ថាតើគេភ្ជាប់វាទៅនឹងដីយ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
20 : 88

وَإِلَى ٱلۡأَرۡضِ كَيۡفَ سُطِحَتۡ

និងសង្កេតមើលទៅកាន់ផែនដី ថាតើគេលាតសន្ធឹងវាយ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
21 : 88

فَذَكِّرۡ إِنَّمَآ أَنتَ مُذَكِّرٞ

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់រំលឹកចុះ។ តាមពិត អ្នកគ្រាន់តែជាអ្នកដាស់រំលឹកប៉ុណ្ណោះ។ info
التفاسير:

external-link copy
22 : 88

لَّسۡتَ عَلَيۡهِم بِمُصَيۡطِرٍ

អ្នកពុំមែនជាអ្នកបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។ info
التفاسير:

external-link copy
23 : 88

إِلَّا مَن تَوَلَّىٰ وَكَفَرَ

ក៏ប៉ុន្តែ ជនណាដែលបានងាកចេញ ហើយប្រឆាំង info
التفاسير:

external-link copy
24 : 88

فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ

អល់ឡោះនឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ info
التفاسير:

external-link copy
25 : 88

إِنَّ إِلَيۡنَآ إِيَابَهُمۡ

ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ info
التفاسير:

external-link copy
26 : 88

ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم

បន្ទាប់មក ការជំនុំជម្រះរបស់ពួកគេ គឺជាតួនាទីរបស់យើង(តែមួយគត់)។ info
التفاسير: