ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ರುವ್ವಾದ್ ಭಾಷಾಂತರ ಕೇಂದ್ರ

ಪುಟ ಸಂಖ್ಯೆ:close

external-link copy
51 : 56

ثُمَّ إِنَّكُمۡ أَيُّهَا ٱلضَّآلُّونَ ٱلۡمُكَذِّبُونَ

បន្ទាប់មក ប្រាកដណាស់ពួកអ្នក ឱពួកវង្វេងដែលបដិសេធ info
التفاسير:

external-link copy
52 : 56

لَأٓكِلُونَ مِن شَجَرٖ مِّن زَقُّومٖ

ប្រាកដជានឹងបានទទួលទានអំពីដើមហ្ស៊ឹកគូម info
التفاسير:

external-link copy
53 : 56

فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ

ហើយពួកអ្នកនឹងបំពេញពោះ(របស់ពួកអ្នក)នឹងផ្លែនោះ។ info
التفاسير:

external-link copy
54 : 56

فَشَٰرِبُونَ عَلَيۡهِ مِنَ ٱلۡحَمِيمِ

រួចមក ពួកអ្នកនឹងផឹកទឹកដ៏សែនក្តៅបំផុត info
التفاسير:

external-link copy
55 : 56

فَشَٰرِبُونَ شُرۡبَ ٱلۡهِيمِ

ដោយពួកអ្នកផឹក(យ៉ាងច្រើន)ដូចសត្វអូដ្ឋដែលស្រេកទឹក។ info
التفاسير:

external-link copy
56 : 56

هَٰذَا نُزُلُهُمۡ يَوۡمَ ٱلدِّينِ

នេះហើយជាអ្វីដែលគេត្រៀមទទួលពួកគេនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
57 : 56

نَحۡنُ خَلَقۡنَٰكُمۡ فَلَوۡلَا تُصَدِّقُونَ

យើងបានបង្កើតពួកអ្នក។ ដូចនេះ ហេតុអ្វីបានជាពួកអ្នកមិនជឿជាក់? info
التفاسير:

external-link copy
58 : 56

أَفَرَءَيۡتُم مَّا تُمۡنُونَ

តើពួកអ្នកឃើញដែរឬទេនូវទឹកកាមដែលពួកអ្នកបញ្ចូលទៅក្នុងស្បូនស្ត្រី info
التفاسير:

external-link copy
59 : 56

ءَأَنتُمۡ تَخۡلُقُونَهُۥٓ أَمۡ نَحۡنُ ٱلۡخَٰلِقُونَ

តើពួកអ្នកជាអ្នកដែលបានបង្កើតវា ឬមួយយើងជាអ្នកបង្កើតវា? info
التفاسير:

external-link copy
60 : 56

نَحۡنُ قَدَّرۡنَا بَيۡنَكُمُ ٱلۡمَوۡتَ وَمَا نَحۡنُ بِمَسۡبُوقِينَ

យើងបានកំណត់សេចក្តីស្លាប់រវាងពួកអ្នក។ ហើយយើងមិនមែនជាអ្នកដែលអសមត្ថភាពនោះទេ info
التفاسير:

external-link copy
61 : 56

عَلَىٰٓ أَن نُّبَدِّلَ أَمۡثَٰلَكُمۡ وَنُنشِئَكُمۡ فِي مَا لَا تَعۡلَمُونَ

លើការផ្លាស់ប្តូរក្រុមមួយផ្សេងទៀតដែលដូចពួកអ្នក ហើយបង្កើតពួកអ្នកក្នុងលក្ខណៈមួយដែលពួកអ្នកមិនបានដឹងនោះ។ info
التفاسير:

external-link copy
62 : 56

وَلَقَدۡ عَلِمۡتُمُ ٱلنَّشۡأَةَ ٱلۡأُولَىٰ فَلَوۡلَا تَذَكَّرُونَ

ហើយពិតប្រាកដណាស់ ពួកអ្នកបានដឹងពីការបង្កើត(ពួកអ្នក)លើកដំបូងហើយ។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនយកជាមេរៀន? info
التفاسير:

external-link copy
63 : 56

أَفَرَءَيۡتُم مَّا تَحۡرُثُونَ

តើពួកអ្នកបានឃើញដែរឬទេនូវអ្វីដែលពួកអ្នកបានសាបព្រួសនោះ? info
التفاسير:

external-link copy
64 : 56

ءَأَنتُمۡ تَزۡرَعُونَهُۥٓ أَمۡ نَحۡنُ ٱلزَّٰرِعُونَ

តើពួកអ្នកជាអ្នកបណ្តុះវា ឬមួយយើងជាអ្នកដែលបណ្តុះវា(ឱ្យដុះឡើង)? info
التفاسير:

external-link copy
65 : 56

لَوۡ نَشَآءُ لَجَعَلۡنَٰهُ حُطَٰمٗا فَظَلۡتُمۡ تَفَكَّهُونَ

ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើឱ្យវាក្រៀមស្វិត ហើយពួកអ្នកនឹងមានការភ្ញាក់ផ្អើល(ចំពោះអ្វីដែលបានកើតឡើង)ជាមិនខាន។ info
التفاسير:

external-link copy
66 : 56

إِنَّا لَمُغۡرَمُونَ

(ពួកអ្នកនឹងនិយាយថា៖) ប្រាកដណាស់ ពួកយើងត្រូវបានគេដាក់ទណ្ឌកម្ម។ info
التفاسير:

external-link copy
67 : 56

بَلۡ نَحۡنُ مَحۡرُومُونَ

ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីលាភសក្ការៈ)។ info
التفاسير:

external-link copy
68 : 56

أَفَرَءَيۡتُمُ ٱلۡمَآءَ ٱلَّذِي تَشۡرَبُونَ

តើពួកអ្នកបានឃើញដែរឬទេចំពោះទឹកដែលពួកអ្នកផឹកនោះ info
التفاسير:

external-link copy
69 : 56

ءَأَنتُمۡ أَنزَلۡتُمُوهُ مِنَ ٱلۡمُزۡنِ أَمۡ نَحۡنُ ٱلۡمُنزِلُونَ

តើពួកអ្នកជាអ្នកបញ្ចុះវា(ទឹកភ្លៀង)ពីដុំពពក ឬមួយក៏យើងជាអ្នកដែលបញ្ចុះវា? info
التفاسير:

external-link copy
70 : 56

لَوۡ نَشَآءُ جَعَلۡنَٰهُ أُجَاجٗا فَلَوۡلَا تَشۡكُرُونَ

ប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងធ្វើឱ្យវាមានរសជាតិប្រៃខ្លាំងជាមិនខាន។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ? info
التفاسير:

external-link copy
71 : 56

أَفَرَءَيۡتُمُ ٱلنَّارَ ٱلَّتِي تُورُونَ

តើពួកអ្នកឃើញដែរឬទេចំពោះភ្លើងដែលពួកអ្នកបង្កាត់នោះ info
التفاسير:

external-link copy
72 : 56

ءَأَنتُمۡ أَنشَأۡتُمۡ شَجَرَتَهَآ أَمۡ نَحۡنُ ٱلۡمُنشِـُٔونَ

តើពួកអ្នកជាអ្នកបង្កើតដើមឈើ(ដែលអាចយកមកបង្កាត់)វាបាន ឬមួយក៏យើងជាអ្នកដែលបង្កើតវា? info
التفاسير:

external-link copy
73 : 56

نَحۡنُ جَعَلۡنَٰهَا تَذۡكِرَةٗ وَمَتَٰعٗا لِّلۡمُقۡوِينَ

យើងបានបង្កើតវា(ភ្លើង)ជាការដាស់រំឭក និងជាប្រយោជន៍ដល់អ្នកដំណើរទាំងឡាយ។ info
التفاسير:

external-link copy
74 : 56

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។ info
التفاسير:

external-link copy
75 : 56

۞ فَلَآ أُقۡسِمُ بِمَوَٰقِعِ ٱلنُّجُومِ

(អល់ឡោះទ្រង់)ស្បថនឹងទីគោចររបស់ហ្វូងតារាទាំងឡាយ។ info
التفاسير:

external-link copy
76 : 56

وَإِنَّهُۥ لَقَسَمٞ لَّوۡ تَعۡلَمُونَ عَظِيمٌ

ហើយពិតប្រាកដណាស់ វាជាការស្បថដ៏ធំធេងមួយ ប្រសិនបើពួកអ្នកបានដឹង។ info
التفاسير: