ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ರುವ್ವಾದ್ ಭಾಷಾಂತರ ಕೇಂದ್ರ

ಪುಟ ಸಂಖ್ಯೆ:close

external-link copy
135 : 4

۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُواْ قَوَّٰمِينَ بِٱلۡقِسۡطِ شُهَدَآءَ لِلَّهِ وَلَوۡ عَلَىٰٓ أَنفُسِكُمۡ أَوِ ٱلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَۚ إِن يَكُنۡ غَنِيًّا أَوۡ فَقِيرٗا فَٱللَّهُ أَوۡلَىٰ بِهِمَاۖ فَلَا تَتَّبِعُواْ ٱلۡهَوَىٰٓ أَن تَعۡدِلُواْۚ وَإِن تَلۡوُۥٓاْ أَوۡ تُعۡرِضُواْ فَإِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرٗا

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ក្នុងនាមជាអ្នកធ្វើសាក្សីសម្រាប់អល់ឡោះ សូម្បីតែចំពោះខ្លួនឯង ឬឪពុកម្ដាយរបស់ពួកអ្នក ឬសាច់ញាតិពួកអ្នកខ្លួនឯងក៏ដោយ។ បើទោះគេជាអ្នកក្រីក្រ ឬជាអ្នកមានក៏ដោយ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអាទិភាពជាងគេទាំងពីរទៅទៀត។ ដូច្នេះ ចូរពួកអ្នកកុំដើរតាមទំនើងចិត្តដែលធ្វើឲ្យពួកអ្នកឃ្លាតឆ្ងាយពីភាពយុត្តិធម៌។ ហើយប្រសិនបើពួកអ្នកកែប្រែ(ការពិតក្នុងការធ្វើសាក្សី) ឬពួកអ្នកបដិសេធ(មិនព្រមធ្វើសាក្សី)វិញនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
136 : 4

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ ءَامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَٱلۡكِتَٰبِ ٱلَّذِي نَزَّلَ عَلَىٰ رَسُولِهِۦ وَٱلۡكِتَٰبِ ٱلَّذِيٓ أَنزَلَ مِن قَبۡلُۚ وَمَن يَكۡفُرۡ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ وَٱلۡيَوۡمِ ٱلۡأٓخِرِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا

ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរ(គួរអាន)ដែលទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ព្រមទាំងគម្ពីរដែលទ្រង់បានបញ្ចុះកាលពីមុន។ ហើយជនណាដែលគ្មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ បណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ ជាការពិតណាស់ រូបគេពិតជាបានចាកឆ្ងាយបំផុត(ពីមាគ៌ាដែលត្រឹមត្រូវ)។ info
التفاسير:

external-link copy
137 : 4

إِنَّ ٱلَّذِينَ ءَامَنُواْ ثُمَّ كَفَرُواْ ثُمَّ ءَامَنُواْ ثُمَّ كَفَرُواْ ثُمَّ ٱزۡدَادُواْ كُفۡرٗا لَّمۡ يَكُنِ ٱللَّهُ لِيَغۡفِرَ لَهُمۡ وَلَا لِيَهۡدِيَهُمۡ سَبِيلَۢا

ពិតប្រាកដណាស់ ពួកដែលមានជំនឿ ក្រោយមកពួកគេគ្មានជំនឿ ក្រោយមកពួកគេមានជំនឿវិញ ក្រោយមកទៀត ពួកគេបែរជាគ្មានជំនឿវិញទៀត បន្ទាប់មកពួកគេកាន់តែបន្ថែមនូវភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសដល់ពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ា(ដ៏ត្រឹមត្រូវ)នោះដែរ។ info
التفاسير:

external-link copy
138 : 4

بَشِّرِ ٱلۡمُنَٰفِقِينَ بِأَنَّ لَهُمۡ عَذَابًا أَلِيمًا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងដល់ពួកពុតត្បុតថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
139 : 4

ٱلَّذِينَ يَتَّخِذُونَ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۚ أَيَبۡتَغُونَ عِندَهُمُ ٱلۡعِزَّةَ فَإِنَّ ٱلۡعِزَّةَ لِلَّهِ جَمِيعٗا

គឺពួកគេដែលយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកដែលមានជំនឿ។ តើពួកគេស្វែងរកភាពខ្លាំងក្លាពីពួកទាំងនោះ(ពួកគ្មានជំនឿ)ឬ? ពិតប្រាកដណាស់ ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ info
التفاسير:

external-link copy
140 : 4

وَقَدۡ نَزَّلَ عَلَيۡكُمۡ فِي ٱلۡكِتَٰبِ أَنۡ إِذَا سَمِعۡتُمۡ ءَايَٰتِ ٱللَّهِ يُكۡفَرُ بِهَا وَيُسۡتَهۡزَأُ بِهَا فَلَا تَقۡعُدُواْ مَعَهُمۡ حَتَّىٰ يَخُوضُواْ فِي حَدِيثٍ غَيۡرِهِۦٓ إِنَّكُمۡ إِذٗا مِّثۡلُهُمۡۗ إِنَّ ٱللَّهَ جَامِعُ ٱلۡمُنَٰفِقِينَ وَٱلۡكَٰفِرِينَ فِي جَهَنَّمَ جَمِيعًا

ហើយពិតប្រាកដណាស់ ទ្រង់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរ(គួរអាន)ថា៖ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកស្តាប់ឮបណ្តាវាក្យខណ្ឌរបស់អល់ឡោះត្រូវបានគេបដិសេធនិងសើចចំអកចំពោះវានោះ ចូរពួកអ្នកកុំអង្គុយជាមួយពួកគេ លុះត្រាតែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងនោះ។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេ ពួកអ្នកក៏ដូចពួកគេដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំពួកពុតត្បុត និងពួកគ្មានជំនឿដាក់ក្នុងឋាននរកជើហាន់ណាំទាំងអស់គ្នា។ info
التفاسير: